គុណសម្បត្តិ ៥ យ៉ាងនៃការរៀនតាមអនឡាញសម្រាប់សិស្សនិសិត្ស

  • 2020-04-07 08:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចាប់តាំងពីមានការផ្ទុះរីករាលដាលជំងឺកូរ៉ូណា សាលា និង សាកលវិទ្យាល័យជាច្រើនត្រូវបានផ្អាកដំណើរការដោយផ្លាស់ប្តូរជាការសិក្សាតាមប្រព័ន្ធអនឡាញជំនួសវិញ។ ក្នុង​ចំ​ណោម​ប្រទេសអស់ទាំងនោះ ប្រទេសកម្ពុជាក៏បានផ្អាកការសិក្សានៅក្នុងថ្នាក់រៀនផ្ទាល់​ដោយប្តូរ​ទៅ​ជា​ការ​សិក្សា​តាមប្រព័ន្ធអនឡាញវិញ។ ស្របគ្នានេះដែរ ខណៈមានសិស្សមួយចំនួនមិនមានលទ្ធភាពប្រើប្រាស់អុីន​ធើ​ណែត​ជាហេតុឲ្យពួកគេពុំអាចចូលរួមបានសកម្មឡើយ សម្រាប់សិស្សដែលរសនៅទីប្រជុំជនពុំសូវមានការ​លំ​បាក​ដូចសិស្សរស់​នៅតាមជនបទឡើយ។ យ៉ាងណាមិញថ្ងៃនេះ អ្នកនឹងបានដឹងពីគុណសម្បត្តិនៃការរៀន​តាម​អន​ឡាញ ៥ ចំណុចរួមមាន៖

១. លទ្ធភាពសមរម្យ

រូបតំណាង

ហេតុផលមួយដែលធ្វើឲ្យការរៀនតាមអុីនធើណែតបានកើតឡើងតំាងពីឆ្នាំ ២០០៨ នោះគឺវា​បណ្តាញ​សិក្សា​ដែល​ចំណាយតិចធ្វើឲ្យមានភាពងាយស្រួលនរណាៗក៏អាចសិក្សាបានដែរ។ វាជាកម្មវិធីថ្នាក់រៀន​មួយដែល​ធ្វើ​ឲ្យ​ចំណេញភាគីទំាងសងខាងដូចជាគ្រូមិនចាំបាច់ត្រូវការថ្នាក់រៀន សម្ភារបង្រៀនជាដើម។ ហេតុនេះហើយ វា​ធ្វើ​ឲ្យសិស្សអាចទទួលការសិក្សាបានគ្រប់ទីកន្លែងនិងពេលវេលា។

២. ចំណេញពេលធ្វើការ

ប្រសិនបើអ្នកជ្រើសរើសរៀនតាមអនឡាញ អ្នកនឹងចំណេញពេលវេលាធ្វើការក៏ដូចជារៀនសូត្រ។ សាក​ប្រៀប​ធៀបមើលទៅថា ជាធម្មតាអ្នកតែងចំណាយពេលធ្វើដំណើរទៅសាលា ឬធ្វើការ ប៉ុន្តែចាប់តាំងពី​ផ្លាស់​ប្តូរ​ការសិក្សាតាមអ៊ីនធើណែតមក អ្នកនឹងចំណេញពេលវេលាអស់ទាំងនេះយ៉ាងស្រួល។

៣. ចំណេញទីកន្លែងសិក្សា

រូបតំណាង

ចំពោះការសិក្សាតាមប្រព័ន្ធអនឡាញ វាមិនតម្រូវឲ្យអ្នកនៅថ្នាក់រៀនមួយកន្លែងដូចមុនទេ។ អ្នក​អាច​រៀន​នៅទី​ណា​ក៏បានដែរ ឲ្យតែកន្លែងមួយនោះមានល្បឿនអ៊ីនធើណែតដើរលឿន​ល្មមសម្រាប់កា​រប្រា​ស្រ័យ​ទាក់​ទង​គ្នា​ទៅ​បានហើយ។

បើអ្នកធ្វើការនៅផ្ទះ កុំភ្លេចធ្វើរឿង ៦ យ៉ាងនេះឲ្យមានប្រយោជន៍

៤. កាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូរ៉ូណា

ជាការពិតណាស់ ការសិក្សាតាមប្រព័ន្ធអ៊ីនធើណែតពិតជារឿងដ៏ល្អសម្រាប់សិស្សនិងសាស្ត្រាចារ្យគ្រប់រូប។ ការ​សិក្សា​បែបនេះធ្វើឲ្យមានគម្លាតសង្គមដែលភាសាអង់គ្លេសហៅថា social distance បានមួយកម្រិត។ ដូច្នោះ រវាងគ្រូនិងសិស្សនៅតែអាចដំណើរការសិក្សាបានធម្មតាដោយពុំមានការព្រួយបារម្ភអ្វីឡើយ។

៥. ពង្រីកចំណេះដឹងថ្មីៗ

រូបតំណាង

ខណៈពេលរៀនតាមអនឡាញ អ្នកមិនបានជួបមុខលោកគ្រូ អ្នកគ្រូ និងមិត្តរួមថ្នាក់ផ្ទាល់នោះទេ ហេតុនេះ​ហើយ អ្នកអាចនឹងមានឱកាសឆ្ងល់សួរបានច្រើន។ ប្រសិនបើអ្នកមិនយល់ត្រង់ចំណុច​ណាមួយនៃមេរៀន អ្នក​អាច​សុំសាស្ត្រាចារ្យរបស់អ្នកឲ្យជួយពន្យល់បន្ថែមបាន៕

រូបភាព៖ Pinterest

ចុចអានបន្ត៖

បង្កើនការផ្តោតអារម្មណ៍សម្រាប់កន្លែងធ្វើការពីផ្ទះ តាមរបៀបរៀបចំទាំងនេះ

ប្រភព៖ wingman ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម