តើមូលហេតុអ្វីបានជាគូស្វាមីភរិយា មានវិបត្តិក្នុងការមានកូន
- 2023-11-22 09:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើមូលហេតុអ្វីបានជាគូស្វាមីភរិយា មានវិបត្តិក្នុងការមានកូន
ការលំបាកមានកូនក្លាយជាវិបត្តិមួយដែលពិភពលោកកំពុងតែព្រួយបារម្ភ ដែលមានអត្រា ១០ទៅ១៥% នៃគូស្វាមីភរិយាទាំងឡាយ។ ខាងក្រោមនេះគឺជាបញ្ហាវិបត្តិរបស់គូស្វាមីភរិយា ក្នុងការមានបុត្រ៖
១ តើអ្វីទៅជាវិបត្តិនៃការមានបុត្រ (Infertility)?
វិបត្តិនៃការមានបុត្រ (Infertility) គឺជាការបរាជ័យក្នុងការមានបុត្រក្នុងរយៈពេលមួយឆ្នាំ ទោះបីជាមានការរួមភេទទៀងទាត់ដោយពុំមានប្រើមធ្យោបាយពន្យាកំណើតក៏ដោយ។
២ តើការមិនមានបុត្រ អាចបណ្តាលមកពីមូលហេតុអ្វីខ្លះ?
មូលហេតុអាចប្រភពមកពីភាគីស្រ្តី ឬភាគីបុរស ឬអាចទាំងពីរនាក់។
ភាគីស្រ្តី 34% ៖ បញ្ហាផលិតមេជីវិតញី ស្ទះដៃស្បូន ដុះសាច់ក្នុងស្បូន គីសដៃស្បូន ពិសារស្រាឬជក់បារី និងជំងឺក្រពេញអរម៉ូន
ភាគីបុរស 20% ៖ បញ្ហាផលិតមេជីវិតឈ្មោល បញ្ហាស្ទះផ្លូវបញ្ចេញមេជីវិតឈ្មោល ជំងឺក្រពេញអរម៉ូន ពិសារស្រាឬជក់បារី
ភាគីបុរសនិងស្រ្តី 38%
មូលហេតុផ្សេងៗដែលពុំអាចពន្យល់បាន 8%
៣ តើមានការរោគវិនិច្ឆ័យដូចម្តេច?
ការធ្វើរោគវិនិច្ឆ័យមានដូចជា ការធ្វើតេស្តឈាមមើលអរម៉ូនបុរសស្រ្តី ការថតអេកូសាស្រ្ត ការថតដៃស្បូន និងការវិភាគមេជីវិតបុរស។
៤ តើការមិនមានកូនមានការព្យាបាលដែរឬទេ?
ការព្យាបាលអាស្រ័យទៅតាមមូលហេតុមួយៗដែលរកឃើញ ដែលក្នុងនោះរួមមាន៖
ការប្រើថ្នាំភ្ញោចមេជីវិតញី (ovulation induction)
ការចាក់បញ្ចូលមេជីវិតឈ្មោលទៅក្នុងស្បូនស្រ្តី (Intra-uterine insemination)
ការបង្កកំណើតដោយជំនួយវេជ្ជសាស្រ្ត (In-vitro Fertilization)
ដូច្នេះប្រសិនបើអ្នកដែលមានវិវត្តិក្នុងការមានកូន ដូចបានជម្រាបជូនខាងលើ សូមអញ្ជើញមកពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីស្វែងរករោគវិនិច្ឆ័យ និងធ្វើការព្យាបាល ឲ្យទាន់ពេលវេលាដោយបច្ចេកទេសទំនើបប្រកបដោយប្រសិទ្ធភាពខ្ពស់។
ប្រភព៖មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital