គ្រឿងផ្សំដ៏មានឥទ្ធិពល និងប្រសិទ្ធិភាពក្នុងទំនាក់ទំនងស្នេហា

  • 2020-12-08 03:13:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សគ្រប់ៗគ្នាតែងតែចង់ឲ្យទំនាក់ទំនងរបស់ពួកគេពោរពេញទៅដោយក្តីស្រឡាញ់ និងមានសុភមង្គល។ ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែមានឱកាស ឬទទួលបានភាពវិជ្ជមានដ៏ល្អបំផុតនោះទេ គឺមានល្អ និងមិនល្អដែលវាអាស្រ័យទៅតាមការប្រព្រឹត្តរបស់ដៃគូម្នាក់ៗនៅក្នុងទំនាក់ទំនងស្នេហា។

បារម្ភថាទំនាក់ទំនងរបស់អ្នកនឹងមិនស្ថិតនៅយូរអង្វែងដូចអ្នកដ៏ទៃ? កុំភ័យខ្លាច ឬបារម្ភខ្លាំងពេក គួររក្សាការគិតវិជ្ជមានរបស់អ្នកជានិច្ច ពីព្រោះអ្នកអាចធ្វើការកែលម្អវាជាមួយដៃគូបាន។ អ្នកប្រហែលបាននឹងកំពុងខិតខំប្រឹងប្រែង ព្យាយាមរិះរកវីធី ដើម្បីកសាងអនាគតដៃគូឲ្យស្រស់បំព្រង ជាមួយនឹងកន្លឹះល្អៗជាច្រើន ការយល់ដឹងពីអ្វីដែលទំនាក់ទំនងរបស់អ្នកត្រូវមាន ដូចជាសេចក្តីស្រឡាញ់ ការឲ្យតម្លៃ និងការយកចិត្តទុកដាក់គ្នាទៅវិញទៅមក។

ទាំងនេះគឺជាគ្រឿងផ្សំអាថ៌កំបាំងទាំង ១០ ដែលមានឥទ្ធិពល និងប្រសិទ្ធិភាពក្នុងទំនាក់ទំនងស្នេហា៖

១. ចេះលេងសើចខ្លះ កប្លែងលេងជាមួយដៃគូ និងមនុស្សជុំវិញខ្លួន

២. ការសម្របសម្រួលគឺជាគន្លឹះធ្វើឲ្យសេចក្តីស្រលាញ់ក្នុងទំនាក់ទំនងស្នេហាបានប្រសើរឡើង

៣. ភាពស្មោះត្រង់គឺសំខាន់ជាងគេ

៤. ជជែកវែកញែកតាមបែបសន្តិវិធីនៅពេលមានជម្លោះ

៥. ភាពអត់ធ្មត់គ្រប់រឿងដែលមាន នឹងរឿងដែលអាចកើតឡើង

៦. ការយល់ដឹងច្រើនអំពីការផ្តល់ និងការទទួលយកសេចក្តីស្រលាញ់

៧. ផ្តល់បរិយាការវិជ្ជមានឲ្យគ្នា គ្រប់ស្ថានភាព និងគ្រប់គ្រប់ពេលវេលា

៨. ការយកចិត្តទុកដាក់ទាំងផ្លូវកាយ និងផ្លូវចិត្ត

៩. ការគោរពគ្នាទៅវិញទៅមក

១០. មិនថាពេលអន់ចិត្ត មានរឿង ឬទាស់គ្នាឡើយ ការនិយាយគ្នាគឺជាឱសថព្យាបាលដ៏ល្អក្នុងទំនាក់ទំនងស្នេហា

គ្មាននរណាម្នាក់អាចបដិសេធបានទេថា ការខិតខំថែរក្សាទំនាក់ទំនងស្នេហាប្រកបដោយក្តីស្រឡាញ់ និងការយកចិត្តទុកដាក់គឺជាការពិបាក។ វាអាចងាយស្រួល ឬពិបាកក្នុងការដើរចេញពីទំនាក់ទំនងស្នេហាដែលគ្មានភាពល្អប្រសើរ ប៉ុន្តែមុនពេលដែលអ្នកធ្វើវា សូមព្យាយាមអនុវត្តតាមវិធីខាងលើឲ្យអស់ពីសម្មតភាពសិន ដើម្បីកែលម្អ និងកសាងជីវិតស្នេហាប្រចាំថ្ងៃរបស់អ្នកឲ្យមានសុភមង្គល។

រូបភាព៖ Pexels, Pinterest

អានបន្ត៖

ប្រភព៖ powerofpositivity ប្រែ​សម្រួល៖ Chrel Den

អត្ថបទពេញនិយម