ហេតុផលទាំងនេះដែលបុរសនិងស្ត្រីក្បត់ចិត្តគ្នា
- 2020-12-03 06:31:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផលទាំងនេះដែលបុរសនិងស្ត្រីក្បត់ចិត្តគ្នា
ជាអកុសលការបោកប្រាស់ក្បត់ចិត្តគ្នានៅក្នុងទំនាក់ទំនងស្នេហាគឺជារឿងដែលកើតឡើតជាធម្មតា។ មិនថាអ្នកមានហេតុផលអ្វីក៏ដោយ នៅពេលបុរសឬស្ត្រីបោកប្រាស់ក្បត់ចិត្តគ្នា ជាលទ្ធផលគឺវាធ្វើឲ្យភាគីទាំងសងខាងមានការឈឺចាប់ និងផ្តល់ផលអាក្រក់ៗជាច្រើន។
ការក្បត់ចិត្តគ្នាអាចជារឿងសាមញ្ញ ឬវាអាចជារឿងស្មុគស្មាញខ្លាំង។ ហេតុផលដែលថាបុរសនិងស្ត្រីបោកប្រាស់គ្នាគឺមិនមែនគ្រាន់តែអាស្រ័យលើមនុស្សនោះឡើយ អ្នកចិត្តសាស្រ្តបានបង្ហាញថានៅពីក្រោយបញ្ហាទាំងនេះមានមូលហេតុនិងហេតុផលច្បាស់លាស់។ ការចង់ដឹងស្វែងយល់អំពីអ្នកបោកប្រាស់គឺវាពិបាកជាពិសេសនោះប្រសិនបើអ្នកគឺជាអ្នកដែលត្រូវបានគេបោក។ ជារឿយៗជនរងគ្រោះតែងតែធ្វើការស្តីបន្ទោសខ្លួនឯងដោយឆ្ងល់និងលើកហេតុផលថាតើពួកគេបានធ្វើអ្វីខុសទើបសង្សារអស់ចិត្តបោកប្រាស់ទៅរកអ្នកថ្មី។ ការពិតនោះគឺមិនមែនមកពីអ្នកនោះទេ ដែលគេបោកប្រាស់យើង។ ការពិតនោះវាគឺជាជំរើសផ្ទាល់ខ្លួនដែលគេធ្វើនិងជ្រើសយក។
១. កង្វះនៃការប្រាស្រ័យទាក់ទងទាំងផ្លូវកាយផ្លូវចិត្ត និងការនិយាយគ្នាក្នុងទំនាក់ទំនងស្នេហា
២. ពួកគេមានអារម្មណ៍ថាទំនាក់ទំនងស្នេហារបស់ពួកគេមិនបានធ្វើឲ្យសប្បាយចិត្តឬផ្តល់ផលអ្វីឡើយ
៣. ការរករឿងទំលាក់កំហុសនិងធ្វើបាបដៃគូនៅពេលអស់អារម្មណ៍ស្រលាញ់គ្នា
៤. ពួកគេចង់ចែកផ្លូវគ្នា ប៉ុន្តែពួកគេមិនដឹងត្រូវធ្វើយ៉ាងណាក្នុងការដើរចេញ
៥. ពួកគេមានអារម្មណ៍ឯកកោ
៦. ពួកគេមួយចំនួនមានចំណង់ផ្លូវភេទខ្លាំងនិងច្រើន
៧. មិនស្មោះត្រង់ និងបានធ្វើរឿងខុសរួចទៅហើយនៅពីក្រោយខ្នងយើង
៨. ពួកគេជ្រើសយកការក្បត់គ្នាដើម្បីរក្សាទុកទំនាក់ទំនង
៩. ពួកគេគិតថាការក្បត់បោកប្រាស់គ្នាគឺជារឿងធម្មតា
១០. ពួកគេឆ្លៀតឱកាស និងចាប់យកឱកាសដែលកំពុងតែហុចឲ្យ
ទាំងនេះគ្រាន់តែជាហេតុផលធំៗមួយចំនួនប៉ុណ្ណោះ មានហេតុផលជាច្រើនទៀតដែលបុរសនិងស្ត្រីធ្វើការបោកប្រាស់ក្បត់ចិត្តគ្នា។ ការបោកប្រាស់ពេលខ្លះវាអាចជាបញ្ហាផ្លូវចិត្ត ឬផ្លូវអារម្មណ៍ (ដូចជាក្នុងករណីមនុស្សល្មោបកាម ឬមនុស្សដែលបំពេញតែចំណង់ខ្លួនឯង មិនគិតពីអ្នកដ៏ទៃ) ។
មិនថាហេតុផលអ្វីក៏ដោយការបោកប្រាស់ក្បត់ចិត្តគ្នានៅក្នុងទំនាក់ទំនងស្នេហាវានៅតែខុស។ គ្មាននរណាម្នាក់ដែលចង់បានទំនាក់ទំនងជាមួយមនុស្សដែលមិនស្មោះត្រង់ និងកុហកឥតឈប់ឈរនោះឡើយ។ អ្នកចិត្តសាស្រ្តទាំងអស់យល់ស្របថា បញ្ហាទាំងនេះពិបាកក្នុងការជួសជុល តែវាអាចទៅរួចប្រសិនបើពួកគេមានឆន្ទៈ និងការប្ដេជ្ញាចិត្តខ្ពស់ក្នុងការស្តារឡើងវិញនូវការទុកចិត្ត និងភាពស្មោះត្រង់នៅក្នុងទំនាក់ទំនង។
អានបន្ត៖