វិធីដើម្បីការពារ ការធ្លាក់នៅក្រោមអំណាចមនុស្សអវិជ្ជមាន
- 2020-11-30 07:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីដើម្បីការពារ ការធ្លាក់នៅក្រោមអំណាចមនុស្សអវិជ្ជមាន
នៅក្នុងសង្គមយើងនេះមានមនុស្សពីរប្រភេទគឺមនុស្សវិជ្ជមាននិងអ្នកដែលមានលក្ខណៈអវិជ្ជមាន ហើយអ្នកនឹងទទួលផលប៉ះពាល់ពីមនុស្សទាំងពីរប្រភេទនោះ ដោយការជៈឥទ្ធិពលពីពួកគេមកលើអ្នក។ ប្រសិនបើអ្នកចង់មានសុភមង្គល អ្នកគួរតែបញ្ឈប់ការផ្តល់អំណាចឲ្យមនុស្សអវិជ្ជមានទៀតទៅ។ មនុស្សអវិជ្ជមានបង្ហាញពីភាពស្រែកឃ្លានស្រូវយកថាមពលវិជ្ជមានរបស់អ្នក ដើម្បីបំពេញតម្រូវការរបស់ពួកគេ។ ប្រសិនបើអ្នកមានមនុស្សអវិជ្ជមានច្រើនពេកនៅជុំវិញខ្លួនអ្នក ការជៈឥទ្ធិពលអាក្រក់ពីពួកគេនឹងធ្វើឲ្យអ្នកធ្លាក់ចុះតាមនោះដែរ។
អ្នកនឹងសប្បាយចិត្តនៅពេលដែលអ្នកអាចគ្រប់គ្រងការជៈឥទ្ធិពលអាក្រក់ពីពួកគេមកលើអ្នក មិនថាពីក្រុមគ្រួសារ អ្នករួមការងារ ឬមិត្តភក្តិក៏ដោយ។ នៅពេលអ្នកនៅជុំវិញមនុស្សដែលមានអាកប្បកិរិយាវិជ្ជមាន ពួកគេជួយបង្កើនថាមពលវិជ្ជមានរបស់អ្នក និងធ្វើឲ្យអ្នកមានអារម្មណ៍រីករាយ។ តើការរស់នៅរាល់ថ្ងៃរបស់អ្នកពោលពេញទៅដោយភាពវិជ្ជមានហើយឬនៅ?
វិធីដើម្បីការពារការធ្លាក់នៅក្រោមអំណាចមនុស្សអវិជ្ជមាន៖
អ្នកមិនអាចផ្លាស់ប្តូរពួកគេបានទេ ដូចច្នេះគួរតែដើរចេញបើអាចនៅពេលដែលអ្នកដឹងថាពួកគេជាមនុស្សអវិជ្ជមាន
កំណត់ពីព្រំដែនឲ្យបានច្បាស់រវាងប្រភេទមនុស្ស និងទីកន្លែងដូចជា (ឯផ្ទះ សាលា កន្លែងធ្វើការ ឬទីសាធារណៈជាដើម)
កាត់បន្ថយការយកចិត្តទុកដាក់លើមនុស្សអវិជ្ជមាន ពីព្រោះវានឹងធ្វើឲ្យពួកគេកាន់តែមានអំណាចខ្លាំងឡើង (គួរតែប្រងើយកន្ទើយខ្លះ)
ផ្តោតលើខ្លួនអ្នក កុំបណ្តោយខ្លួនឲ្យពួកគេអូសទាញអ្នកក្លាយជាមនុស្សអវិជ្ជមានដូចពួកគេឲ្យសោះ
ត្រូវស្គាល់ពីភាពខ្លាំង និងភាពខ្សោចរបស់ខ្លួន ហើយផ្តោតលើការគិតរបស់អ្នកជាធំ
ព្យាយាមនៅជិត និងរាប់អានមនុស្សវិជ្ជមានឲ្យបានច្រើន
ដូចច្នេះឈប់ទ្រ ឬអង្វរមនុស្សអវិជ្ជមានទៀតទៅប្រសិនបើអ្នកចង់មានសុភមង្គល។ ផ្តោតលើតម្រូវការរបស់អ្នកវិញ សម្រេចចិត្ត និងធ្វើអ្វីៗដើម្បីខ្លួនឯងឲ្យសប្បាយរីករាយ។
រូបភាព៖ Pexels
អានបន្ត៖