ពេលវេលាដ៏ល្អបំផុតសម្រាប់ការណាត់ជួបថ្មីបន្ទាប់ពីការបែកបាក់ស្នេហ៍

  • 2020-11-19 08:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការបែកបាក់គឺមិនងាយស្រួលនោះឡើយ ត្រូវការពេលវេលាច្រើនក្នុងការព្យាបាលខ្លួនឯង។ ទោះយ៉ាងណាក៏ដោយប្រហែលជាពិបាកជាងនេះទៀតនៅពេលដែលអ្នកមិនដឹងថាតើអ្នកត្រៀមចិត្តរួចហើយឬនៅដើម្បីធ្វើការណាត់ជួបបន្ទាប់ពីការបែកបាក់។ ប្រសិនបើអ្នកសួរមិត្ត អ្នកខ្លះនឹងជំរុញឲ្យអ្នកត្រលប់ទៅក្រោយវិញ ហើយអ្នកខ្លះទៀតថាត្រូវរង់ចាំយ៉ាងហោចណាស់ ៦ ខែទៅមួយឆ្នាំ។ ដូចច្នេះមតិម្នាក់ៗគឺមិនដូចគ្នាទេ ហើយវាអាចធ្វើឲ្យអ្នកមានការភ័ន្តច្រឡំ។

(រូបតំណាង)

ការបែកបាក់អាចជះឥទ្ធិពលយ៉ាងខ្លាំងទៅលើផ្លូវចិត្ត និងរាងកាយមនុស្ស។ ប្រសិនបើទំនាក់ទំនងនោះមានរយៈពេលយូរហើយវាមានអត្តន័យខ្លាំងចំពោះអ្នក វានឹងតៀមទារពេលវេលាយូរដើម្បីជាសះស្បើយមុនពេលអ្នកធ្វើការណាត់ជួបសារជាថ្មី។ ដូចច្នេះអ្នកគួរផ្តោតលើអារម្មណ៍របស់ខ្លួនឯងជាមុនសិន ដើម្បីព្យាបាលនិងបង្កើតកាលវិភាគឲ្យបានច្បាស់លាស់មុននឹងបន្ថែមមនុស្សថ្មីចូលក្នុងជីវិតរបស់អ្នក។

មិនមែនការបែកបាក់ទាំងអស់សុទ្ធតែអាគ្រក់នោះទេ ពេលខ្លះវាជាពេលមួយសម្រាប់អ្នកដែលចង់បានសិទ្ធិសេរីភាពផ្ទាល់ខ្លួនមកវិញ បន្ទាប់ពីការទ្រាំពីការគ្រប់គ្រងរបស់សង្សារអស់រយៈពេលជាយូរមកហើយ។ អ្វីដែលសំខាន់បំផុតនោះអ្នកគួរតែផ្តោតលើខ្លួនអ្នកនិងពិនិត្យលើស្ថានភាពរបស់អ្នកឲ្យបានល្អប្រសើរជាមុនសិន។

(រូបតំណាង)

ខាងក្រោមនេះគឺជាសញ្ញាដែលបញ្ជាក់ថា វាជាពេលវេលាល្អក្នុងការណាប់ជួបរកដៃគូថ្មី ៖

  • អ្នកអាចធ្វើការណាត់ជួបនឹងបើកឲ្យអ្នកថ្មីចូលមកកាន់ជីវិតរបស់អ្នក នៅពេល ៖

១. អ្នកបានរៀនសូត្រច្រើនអំពីខ្លួនឯង ហើយបានត្រៀមខ្លួនក្លាយជាដៃគូល្អម្នាក់សារជាថ្មី

២. អ្នកកំពុងតែរីករាយក្នុងការរស់នៅ និងមានអារម្មណ៍សប្បាយរីករាយជាមួយសេរីភាពផ្ទាល់ខ្លួន

៣. អ្នក ៧៥% អាចបំភ្លេចវាបាន ហើយលែងចង់បានអតីតរបស់អ្នកទៀតហើយ

. អ្នកលែងប្រៀបធៀបនរណាម្នាក់ទៅនឹងអតីតរបស់អ្នក

៥. អ្នកបានទទួលយកការពិត ពីការបែកបាក់គ្នាយ៉ាងពេញលេញ

៦. អ្នកបានធ្វើការគិតម៉ត់ចត់ ឬនិយាយបានថាអ្នកមានគំនិតចាស់ទុំ និងបានកែលម្អទម្លាប់អាក្រក់

៧. អ្នកប្រាកដថាមិនបកត្រលប់ក្រោយ ឬស្តាយក្រោយ

៨. អ្នកអាចប្រមើលមើលអនាគតខុសគ្នារវាងអតីត និងអនាគត

(រូបតំណាង)

អ្វីដែលសំខាន់បំផុតនោះត្រូវចាំថា អ្នកបានធ្វើឲ្យខ្លួនឯងសប្បាយចិត្ត ព្យាបាលអ្វីៗគ្រប់យ៉ាងដែលបានកើតឡើងចំពោះអ្នក។ ដូចច្នេះពេលវេលាគឺមិនសំខាន់នោះទេ ប៉ុន្តែគឺខ្លួនអ្នក ថាអាចបើកទ្វាបេះដូងឲ្យអ្នកថ្មីចូលបានហើយឬនៅ៕

រូបភាព៖ Pexels, Pinterest

អានបន្ត៖

ប្រភព៖ bustle ប្រែ​សម្រួល៖ Chrel Den

អត្ថបទពេញនិយម