គ្រាប់ធញ្ញជាតិសម្រាប់ស្ត្រីមានផ្ទៃពោះ ៦ប្រភេទទាំងឆ្ងាញ់ និងសម្បូរជីវជាតិបំប៉នកូនក្នុងផ្ទៃ

  • 2020-11-14 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់ស្ត្រីមានផ្ទៃពោះ តែងត្រូវការសារធាតុចិញ្ចឹមជាចាំបាច់បំផុត ដើម្បីជួយទ្រទ្រង់សុខភាពឲ្យបានរឹងមាំទាំងម្តាយ និងកូនក្នុងផ្ទៃដើម្បីទទួលបានការរីកលូតលាស់បានល្អ តាំងពីនៅក្នុងពោះម្តាយរហូតដល់ពេលកើតមក។

ថ្ងៃនេះពី កញ្ញាសូមណែនាំគ្រាប់ធញ្ញជាតិ ៦ ប្រភេទដែលអ្នកម៉ាក់គួរជ្រើសសម្រាប់ទទួលទាន ព្រោះធញ្ញជាតិទាំងនេះផ្ទុកនៅសារធាតុចិញ្ចឹមសំខាន់ជាច្រើនសម្រាប់អ្នកម៉ាក់​ និងទារកក្នុងផ្ទៃ ដូចជាជាតិសរសៃខ្ពស់ ប្រហែលជា ២៨ក្រាម ដែលមានក្នុងគ្រាប់ធញ្ញជាតិទាំងនោះសម្រាប់ជួយការពារការទល់លាមក។

ពិសេសវីតាមីន B9, ឬអាស៊ីតហ្វីលីក ដែលមានសារធាតុចិញ្ចឹមជួយការពារទារកមិនឲ្យរងពិការភាពបំពង់សរសៃប្រសាទពីកំណើត មានតួនាទីសំខាន់ក្នុងការអភិវឌ្ឍការបែងចែកខួរក្បាលរបស់ទារក និងជួយឲ្យទារកគេចផុតពីការកើតមិនគ្រប់ខែ កង្វះអាហាររូបត្ថម្ភ និងជំងឺវិកលចរិកក្រោយសម្រាលកូន​។ ដូច្នេះដើម្បីដោះស្រាយបញ្ហាទាំងនេះហើយទទួលបាននូវប្រូតេអ៊ីនគ្រប់គ្រាន់ ទាំងឆ្ងាញ់និងឆ្អែតគួរជ្រើសរើសយកគ្រាប់ធញ្ញជាតិ ៦ ប្រភេទខាងក្រោម៖

១. Oats ដែលហៅថាស្រូវសាលី

ស្រូវសាលីជួយរំញោចចំណងអាហាររបស់អ្នកម្តាយ ដែលមានផ្ទៃពោះដោយពេលវេលា នៃការមានផ្ទៃពោះអ្នកម្តាយត្រូវអស់កម្លាំងនិងកង្វះចំណង់អាហារ។ ជួយអូវុលធ្វើឲ្យមានតុល្យភាពនៃបរិមាណជាតិខ្លាញ់ ជាតិសរសៃក្នុងរាងកាយធានាឲ្យមានដំណើរការរលូននៃប្រព័ន្ធរំលាយអាហាររបស់ស្ត្រីមានផ្ទៃពោះ។

២. ផ្លែពោត

មិនត្រឹមតែសំបូរទៅដោយជាតិប្រូតេអ៊ីន អំបិល រ៉ែ និងវីតាមីនប៉ុណ្នោះទេ ជាពិសេសវីតាមីន A ដែលផ្ទុកក្នុងផ្លៃពោត នៅពេលបរិមាណកាឡូរីខ្ពស់ស្មើរ នឹងបាយ សផងដែរ។ ហើយវាជួយសម្រាប់ស្ត្រីមានផ្ទៃពោះធ្វើស្បែកស្រស់ស្អាត និងកាត់បន្ថយ Cholesterol ក្នុងឈាម ដូច្នេះស្ត្រីមានផ្ទៃពោះគួរជ្រើសពោតស្ងោរ ១-២ ផ្លែមកទទួល ឬធ្វើជាអាហារពេលព្រឹកបានល្អបំផុតសម្រាប់សុខភាពអ្នកម្តាយ និងទារក។

៣. ដំឡូងជ្វា

បើនិយាយពីដំឡូងជ្វាគឺមានប្រជាប្រិយខ្លាំងសម្រាប់ប្រជាជនទូទៅដែលនិយមទទួលទាន មិនមែនតែស្ត្រីមានផ្ទៃពោះប៉ុណ្ណោះទេ។ វាផ្ទុកអាស៊ីតអាមីណូជាច្រើន ដែលមានសារៈសំខាន់សម្រាប់រាងកាយវីតាមីន B1, C និងសារធាតុរ៉ែដូចជាសង្ក័សី ជាតិដែក ម៉ាញ៉េស្យូមប៉ូតាស្យូម សូដ្យូម និងកាស្យូម។

៤. អង្ករសំរូប

គឺជាគ្រាប់ធញ្ញជាតិ១ប្រភេទ ពិសេស ដែលល្អសម្រាប់ស្ត្រីមានផ្ទៃពោះ ដែលមានជំងឺទឹកនោមផ្អែម ដើម្បីជួយរក្សាស្ថេរភាពនៃការរំលាយអាហាររបស់រាងកាយ ក៏ដូចជាកំណត់ការឡើងទង្ងន់ អំឡុងពេលមានផ្ទៃពោះបានល្អផងដែរ។

៥. គ្រាប់ធញ្ញជាតិ Walnut, ផ្កាឈូករត្ន័, អាល់ម៉ុន, ស្វាយចន្ទទី, គ្រាប់ផ្លែឈើប៉េងបោះ និងទំពាងបាយជូរ

មិនត្រឹមតែសំបូរជាតិសរសៃប៉ុណ្ណោះទេ ថែមទាំងសំបូរអាស៊ីតខ្លាញ់អូមាហ្គា ៣,៦,៩, វីតាមីន ដែលជាក្រុមរបស់វីតាមីន E និងម៉ាញ៉េស្យូម ត្រូវការសម្រាប់អភិវឌ្ឍខួរក្បាលក្នុងទារក។ ព្រោះជាអាហារសម្រន់ដែលមានសុខភាពល្អប្រចាំថ្ងៃសម្រាប់ម្តាយមានផ្ទៃពោះ ឬអាចកិនចម្រាញ់ទៅជាទឹកដោះគោពូជ ដែលមានជីវជាតិល្អ ហើយអាចធ្វើដោយខ្លួនឯង ទុកទទួលទានបានផងដែរ។

៦.គ្រាប់ធញ្ញជាតិប្រភេទសណ្តែក

ក្នុងសណ្តែកភាពច្រើនសុទ្ធតែល្អមានដូចជាសណ្តែកខ្មៅ សណ្តែកសៀង សណ្តែកបៃតង សណ្តែកខៀវព្រោះពពួកនេះមានកម្តៅខ្លាំងនិងសារធាតុប្រឆាំងអុកស៊ីតកម្មជួយការពារភាពចាស់មុនអាយុ។ លើសពីនេះទៀតពួកគេផ្ទុកនូវប្រូតេអ៊ីន ខ្លាញ់ កាល់ស្យូម វីតាមីន C និងជាតិខ្លាញ់ច្រើនដែលល្អសម្រាប់ស្ត្រីមានផ្ទៃពោះ។

ប៉ុន្តែបើទោះបីជាធញ្ញជាតិសម្រាប់ស្ត្រីមានផ្ទៃពោះមានជីវជាតិច្រើនក៏ដោយក៏អ្នកម្តាយនៅតែត្រូវទទួលទានចំណីអាហារបន្ថែមផ្សេងៗទៀតដូចជាៈ សាច់ក្រហម, ស៊ុត, ត្រី, បន្លែបៃតង និងផ្លែឈើនៅក្នុងមុខម្ហូបប្រចាំថ្ងៃ។ ជាពិសេសក៏គួរយកចិត្តទុកដាក់ក្នុងការជ្រើសរើសផលិតផល និងចំណីអាហារយកមកទទួលទានឲ្យបានត្រឹមត្រូ និងមានអត្ថប្រយោជន៍ដល់សុខភាពម្តាយ និងទារកក្នុងផ្ទៃ។

ប្រភព៖ Eva ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម