អ្នកមានរបបអាហារត្រឹមត្រូវ តែទម្ងន់មិនស្រកអាចមកពីកត្តាទាំងនេះ

  • 2020-11-07 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើសិនជាអ្នកធ្វើលំហាត់ប្រាណនិងទទួលទានអាហារដែលល្អសម្រាប់អ្នកជារៀងរាល់ថ្ងៃ ប៉ុន្តែអ្នកនៅតែមិនឃើញមានអ្វីប្លែក គីឡូនៅតែដដែល វាអាចជាបញ្ហាមកពីអរម៉ូនមួយប្រភេទមានឈ្មោះថា ករទីសូល (Cortisol)។ កាលណាតែចំនួនអរម៉ូនមានការកើនឡើងខ្ពស់ នោះវានឹងមានផលប៉ះពាល់ដល់សុខភាពអ្នក។ ជាទូទៅ ការកើនឡើងនេះប្រព្រឹត្តបានតាមរយៈសភាពស្ត្រេសរាល់ថ្ងៃរបស់អ្នក វាធ្វើអោយសាច់ដុំរងការបំផ្លាញ និងមេតាបូលីសក្នុងខ្លួនប្រាណមានការថយចុះ។

រោគសញ្ញានៃករទីសូល (Cortisol)

១. អារម្មណ៍មិនល្អ ខឹងមួរម៉ៅ ច្រឡោត

២. ឆាប់ហត់ទាំងអ្នកមិនបានធ្វើអ្វីសោះ

៣. ឈឺក្បាល

៤. បេះដូងលោតញាប់ និងលើសឈាម

៥. មិនឃ្លាន និងចេះតែឡើងទម្ងន់ដោយមិនដឹងមូលហេតុ

៦. បញ្ហារំលាយអាហារ

៧. នោមញឹក និងឧស្សាហ៍រាគ

៨. គេងមិនលក់

៨. ការចងចាំមិនសូរល្អ

៩. មានស្នាមជ្រួញ

១០. ឡើងសាច់ត្រង់ក។

ដំណោះស្រាយ:

១. អាហារមិនគួរបរិភោគរួមមាន ជាតិកាហ្វេ អាកុល សម្បូរទៅដោយជាតិស្ករ ហើយលើសសារធាតុប៉ូតាស្យូម។

២. អាហារគួរតែបរិភោគរួមមាន ញ៉ាំពពួកអាហារមានជាតិphosphatidylserines រួមទាំងសម្បូរជាតិប្រូតេអ៊ីន អាហារ phenylalanine ដូចជាសាច់មាន់ ពងទា ពងមាន់ បាយអង្ករសម្រូប ប្រភេទអាហារtryptophan ដូចជាសណ្តែក ប្រេងគ្រាប់ធញ្ញជាតិ ទឹកដោះគោ និងអាហារមានវីតាមីនB5ជាដើម។

៣. ញ៉ាំអាហារអាចបាន៥ដងក្នុងមួយថ្ងៃ កុំព្យាយាមមិនទទួលទាន ព្រោះវាមិនល្អសម្រាប់ក្រពះ

៤. លំហាត់ប្រាណអោយបានទៀងទាត់

៥. សម្រាកអោយបានច្រើននិងទម្លាប់ឆាប់ចូលគេង

៦. ជៀសវាងអាហារឬភេសជ្ជៈផ្តល់ថាមពល

៧. កុំគិតច្រើនពេក រកពេលសម្រាកខួរក្បាលនិងសមាធិតាមដែលអាចធ្វើបាន

៨. ទទួលទានទឹកអោយបានច្រើន ញ៉ាំមួយកែវពេលព្រឹកពេលមិនទាន់បានហូបអ្វីសោះ និងមុនពេលចូលគេងមួយកែវទៀត។

ដូច្នេះ ប្រសិនបើអ្នកចង់សម្រកគីឡូឲ្យបានជោគជ័យ អ្នកមិនគួររំលងនូវចំណុចខាងលើនោះទេ៕

ចុចអានបន្ត៖

ចំពោះអ្នកដែលតមអាហារមិនឈប់នោះ គួរតែដឹងពីផលប៉ះពាល់ទាំងនេះ

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម