មើលទៅទំនងនិងរសជាតិឆ្ងាញ់ តែអាហារពេលព្រឹក៤មុខនេះ គឺបំផ្លាញសុខភាពកុមារបំផុត

  • 2020-10-22 03:39:00
  • ចំនួនមតិ 195 | ចំនួនចែករំលែក 3627

​អាហារ​ពេល​ព្រឹក​ដែល​មាន​​ជីវជាតិ​ផ្តល់​នូវ​អត្ថប្រយោជន៍​ច្រើន​ចំ​ពោះ​សុខ​ភាព​កុ​មារ។ ​យ៉ាង​ណា​ក៏​ដោយ ​មាន​កុមារ​មួយ​ចំនួន​ញ៉ាំ​អាហារ​ពេល​ព្រឹក​ឆ្អែត​ៗ ​តែ​ពួក​គេ​នៅ​តែ​ខ្វះ​ជីវជាតិ។ ​​ជាក់​ស្តែង​ដូច​ករណី​មួយ​នៅ​ប្រទេស​ចិន ​គ្រូ​​បាន​ទូរសព្ទ​ទៅ​ម្តាយ​របស់​ក្មេង​​ពី​អាការៈ​មិន​ស្រួល ដែល​ត្រូវ​ប្រញាប់​បញ្ចូន​គេ​ទៅ​​មន្ទីរពេទ្យ។ ​នៅ​ពេល​មក​ដល់ ​គ្រូ​ពេទ្យ​ប្រាប់​ថា ​​កុមារ​នេះ​កង្វះ​អាហារូបត្ថម្ភ និង​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម។

កត្តា​នេះ​ធ្វើ​ឲ្យ​ម្តាយ​របស់​ក្មេង​ងឿង​ឆ្ងល់​​ជា​ខ្លាំង ព្រោះ​គាត់​តែ​ង​រៀប​ចំ​អាហារ​ពេល​ព្រឹក​មិន​ដែល​ខាន​ដល់​កូន តើ​កូន​ខ្វះ​ជីវជាតិ​ដោយ​របៀបណា? ​តាម​​ការ​ពិត​ទៅ ​ដោយសារ​អាហារពេល​ព្រឹក​ដែល​អ្នក​ម្តាយ​​​បាន​ឲ្យ​ទាំង​នោះ ទោះ​ញ៉ាំ​ច្រើន​ក៏​គ្មាន​​សារធាតុ​ចិញ្ចឹម​ឡើយ និង​មាន​តែ​បំផ្លាញ​សុខ​ភាព​លើស​ដើម។

ទាំង​នេះ​​ជា​​អាហារ​​ពេល​ព្រឹក ​ដែល​​​អាណាព្យាបាល​គ្រប់​រូប​គួរ​ចៀស​វាង៖

១. អាហារ​បំ​ពង ចៀន

ឆា​ខ្វៃ​ញ៉ាំ​ជាមួយ​ទឹក​ដោះ​គោ ឬ​ទឹក​សណ្តែក ​នំ​ដូ​ណាត់ … ​សុទ្ធ​តែ​​ជា​អាហារ​មិន​ល្អ​ទាំង​អស់​សម្រាប់​កុមារ។ ​កាឡូរី​​វា​ងាយ​នឹង​ផលិត​ដែល​ធ្វើ​ឲ្យ​ធាត់ ហើយ​ភាព​ធាត់​នេះ​​សម្រាប់​កុមារ​នឹង​​វិវដ្ត​ទៅ​ជា​បញ្ហា​​ផ្សេង​ៗ​ដូច​ជា ​ជំ​ងឺ​ទឹក​នោម​ផ្អែម ​​លើស​ឈាម ​ជំងឺសសៃឈាម​បេះ​ដូង ​ដែល​​ជា​ជំ​ងឺ​កាច​ៗ​ច្រើន​កើត​លើ​មនុ​ស្ស​ធំ​។ លើស​ពី​នេះ ​វា​នឹង​ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​​ថែម​ទៀត​ផង។

២. ​បាយ​កក​សល់​ពី​យប់ យក​មក​ឆា​នៅ​ពេល​ព្រឹក

ជីវជាតិ​របស់​ម្ហូប​នឹង​​ផ្លាស់​ប្តូរ ​នៅ​ពេល​អ្នក​ទុក​វា​ចោល​អស់​មួយ​យប់។ ដូច្នេះ ​បើ​អ្នក​យក​បាយ​កក​មក​ឆា​ត្រលប់​ជាមួយ​បន្លែ ​ឬ​សាច់​​ក៏​ដោយ ​ក៏​វា​មិន​​ធានា​បាន​១០០%​នោះ​ទេ ព្រោះ​ជា​ទូ​ទៅ​អាហារ​សល់ ​វា​ងាយ​ផ្ទុក​បាក់​តេរី​បំ​ផុត ​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​យ៉ា​ង​ខ្លាំង។

៣. ​មី​ឆុង​លាយ​ជាមួយ​បន្លែ ​ឬ​សុត

អ្នក​ម្តាយ​ជា​ច្រើន​គិត​ថា ​ដោយសារ​មី​មិន​​សូវ​​មាន​ជីវជាតិ​គ្រប់​គ្រាន់​ ​ដូច្នេះ​ពួក​គេ​ក៏​បន្ថែម​សុត ​ឬ​បន្លែ​​ដើម្បី​ឲ្យ​កូន​បាន​ញ៉ាំ​ឆ្អែត។ ​​បើ​តាម​​អ្នក​ជំនាញ​សុខភាព​​ពី​ប្រទេស​ឥណ្ឌូនេស៊ី​​ប្រាប់​ថា ​​​ទម្លាប់​នេះ​គឺ​ជា​ការ​គិត​ខុស​ហើយ។ ទោះ​ជា​យ៉ាង​ណា ​មី​​ផ្ទុក​នូវ​ជីវជាតិ​តិច​តួច​បំ​ផុត តែ​សម្បូរ​ដោយ​សារជាតិ​ធាត់​និង​អំបិល​។ ហើយ​បើ​អ្នក​ម្តាយ​យក​បន្លែ​ឆា​​ឬ​សាច់​សល់​ពី​យប់ មក​ចម្អិន​​លាយ​ជាមួយ​មី​ទៀត ​កាន់​តែ​ហានិភ័យ​តែ​ម្តង។

​៤. ទឹក​​ដោះ​​គោ ​លាយ​ជាមួយ​នំប៉័ង

​ដើម្បី​បង្កើន​ចំណាប់​អារម្មណ៍​អាហារ​ដល់​កុមារ ​អ្នក​ម្តាយ​ខ្លះ​បាន​រៀប​ចំ​នំ​ប៉័ង​២​ដុំ ​លាយ​ជាមួយ​សាច់​ជ្រូក Bacon ​និង​ទឹក​ដោះ​គោ​មួយ​កែវ ដូច​អាហារ​ពេល​ព្រឹក​របស់​ជន​ជាតិ​អឺ​រ៉ុប។ ​ ​​សម្រាប់​ក្មេង ​ការ​ផឹក​ទឹក​ដោះ​គោ​នៅ​ពេល​ព្រឹក ​ពិត​ជា​ទទួល​បាន​គុណ​ប្រយោជន៍​ច្រើន ​តែ​ការ​ញ៉ាំ​នំ​ប៉័ង​និង​សាច់ Bacon ​គឺ​ សូន្យ​តែ​ម្តង ព្រោះ​តែ​សាច់ Bacon ​ផ្ទុក​ជាតិ​ប្រៃ​ និង​​ជាតិ​ខ្លាញ់​ច្រើន​ណាស់ ​ដែលពេល​ញ៉ាំ​ច្រើន​ទៅ ​នឹង​រំខាន​ដល់​ការ​ចលនា​វិវត្ត​នៅ​ពេល​សិក្សា​ផង​ដែរ៕​

ប្រភព៖ Eva ប្រែ​សម្រួល៖ លឹម សុនា