​​​​គេង​លើស​​​ពី​​​​៨​ម៉ោង​​ក្នុង​មួយ​​ថ្ងៃ អ្នក​​​​អាច​​ប្រឈម​​នឹង​​​​បញ្ហា​​​៨​យ៉ាង​​នេះ​

  • 2020-10-20 02:26:00
  • ចំនួនមតិ 1 | ចំនួនចែករំលែក 25

​សម្រាប់​អ្នក​​ដែល​​​​ចេះ​​​​​ស្រលាញ់​​​​​​​​​​ថែរក្សា​​​សុខភាព​ ​តែង​​​ដឹង​​ថា​​ការ​គេង​​​ឲ្យ​​​បាន​​​​ត្រឹម​ត្រូវ​​​និង​​​គ្រប់​គ្រាន់​​​​គឺ​​​មិន​តិច​​ជាង​​​៨​ម៉ោង។ ​​​​​​​ប្រសិន​​បើ​អ្នក​​​គេង​​តិច​ជាង​នេះ​ឬ​​​​លើស​ពី​​នេះ​​យូរ​ម៉ោង​វា​នឹង​​បង្ក​​​បញ្ហា​​​​ប៉ះពាល់​យ៉ាង​​ខ្លាំង​​​​​ចំពោះ​​​សុខភាព​។​​

១. ឡើង​ទម្ងន់

​​​​​​​​​​ការ​​​​​​​​សិក្សា​​បាន​បង្ហាញ​ថា គេង​តិច​​​ឬ​យូរ​​​​ម៉ោង​ពក អាច​​បង្ក​​​ឲ្យ​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម និង​​​​បញ្ហា​លើស​​ទម្ងន់។ មូល​​​​ហេតុ​គឺ​​​ដោយ​​​សារ​តែ​​​​​នៅ​ពេល​​គេងច្រើន​ពេក​ ធ្វើ​​​​​​ឲ្យ​រាង​កាយ​មិន​​​​​​​សូវ​បាន​​​បញ្ចេញ​​សកម្មភាព​​ផ្សេងៗ។

២. ​​បញ្ហា​​ផ្លូវ​​ចិត្ត

​​​​​មនុស្ស​​​​​​​​ដែល​​​​ជួប​​បញ្ហា​​​​​​​​​ផ្លូវ​​​​ចិត្ត ក៏​​​មាន​​បញ្ហា​​​​​​​ជាមួយ​​​ការ​​​​​​គេង​ដូចគ្នា ដូច​ជា​គេង​មិន​​​ចង់​​ក្រោក​ជា​ដើម​។ ​កាល​ណា​អ្នក​គេង​​កាន់​​​​​តែ​យូរ​ជ្រុល រាង​​កាយ​​កាន់​តែ​​អស់​​កម្លាំង អារម្មណ៍​​មិន​​​ល្អ ឆាប់​ទទួល​​​រង​​សម្ពាធ​​​ផ្លូវ​ចិត្ត។

៣. ​​​​ជំងឺ​​បេះដូង

​គេង​​យូរ​​ពេក មិន​ត្រឹម​​​តែ​​​​​ខាត​​ពេល​វេលា​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​​​អាច​ឲ្យ​អ្នក​កើត​ជំងឺ​បេះដូង​ទៀត​ផង។ សព្វ​ថ្ងៃ​នេះ ​​​​​​​​ជំងឺ​​បេះដូង​​​​ភាគ​​ច្រើន​​​ជា​កត្តា​​ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​​​បាន ជា​​​ពិសេស​​​សម្រាប់​អ្នក​ដែល​គេង​​​លើស​ពី​​៨ម៉ោង​ក្នុង​មួយ​​យប់​​អាច​​ប្រឈម​នឹង​ការ​គាំង​​បេះដូង​​​ដល់​ទៅ​​​៣៤%​​ឯណោះ។

៤. ឈឺ​ក្បាល

​គេង​​​មិន​គ្រប់​​​​​បណ្តាល​​​​ឲ្យ​ឈឺ​​ក្បាល ហើយ​គេង​​​​​​​លើស​​​​​ម៉ោង ក៏​​​​​​​អាច​ឲ្យ​​អ្នក​ឈឺ​​ក្បាល​​​​​ដែរ។ ទោះ​បី​ជា​​​ថ្ងៃ​​ចុង​​សប្តាហ៍​ឬ​​ថ្ងៃ​​ឈប់​សម្រាក​ក៏​ដោយ មិន​គួរ​​​​គេង​​​យូរ​ពេក​ទេ ពុំ​​ដូច្នោះ​​​កម្រិត​​នៃ​​សេរ៉ូតូនីន ( serotonin) នឹង​​កើន​​​​​​​ឡើង ធ្វើ​​ឲ្យ​​​​​​​​ប៉ះពាល់​​​​ដល់​​ប្រព័ន្ធ​​សរសៃ​​ប្រសាទ​​​​។

៥. ​​​ប៉ះពាល់​​​ដល់​ការ​ចង​ចាំ

​​​គេង​​យូរ​​​ ធ្វើ​​ឲ្យ​​ប៉ះពាល់​​ដល់​​ដំណើរ​ការ​នៃ​​ខួរ​ក្បាល ជាពិសេស​​​សម្រាប់​អ្នក​ដែល​​​​​ឧស្សាហ៍​ភ្ញាក់​​​​​​នៅ​ពេល​​យប់ មិន​អាច​​​គេង​​​ស្កប់​ស្កល់​ឡើយ ទើប​​​​​ធ្វើ​ឲ្យ​​​​ខួរ​ក្បាល​ ​​​​មិន​អាច​ផ្តោត​​​​លើ​​អ្វី​​មួយ​​ច្បាស់​​លាស់ ​និង​​​​ចងចាំ​​មិន​បាន​ល្អ។

៦. គេង​​មិន​​លក់​​​​នៅ​ពេល​​​យប់

ស្តាប់​ទៅ​​​​​ដូច​ជា​​​ចម្លែក​​​បន្តិច ​​​​​​ប៉ុន្តែ​​​​​​​​​វា​ជា​​​​ការ​ពិត ព្រោះ​​​ជំងឺ​​គេង​មិន​លក់ កើត​ចេញ​​ពី​​​ទម្លាប់​អាក្រក់​ប្រចាំ​​ថ្ងៃ​​​​​​រួម​​ទាំង​​ទម្លាប់​នៃ​​ការ​​​​​​គេង​​ផង​ដែរ​។ ឧទាហរណ៍​​​ថា​​ អ្នក​​​​នៅ​​​ចុច​​ទូរសព្ទ​​ឬ​​​កុំព្យូទ័រ​​មិន​​ព្រម​​ចូល​គេង ហើយ​​ចាំ​​គេង​​​នៅ​​ព្រឹក​​​ស្អែក​ជំនួស​​​​​វិញ ​នោះ​​អ្នក​​​​​នៅ​​​ពេល​​​​​យប់​​អ្នក​​​​​​ច្បាស់​ជា​ជួប​​​បញ្ហាគេង​​មិន​​លក់​​​​​​ជាក់​ជា​មិន​​ខាន។

តើ​​​គួរ​​គេង​​បែប​ណា​ ទើប​ល្អ​​​ចំពោះ​​​សុខភាព?

  • ​​​​​​​​​​ដើម្បី​​ឲ្យ​​រាង​ការ​​​​របស់​អ្នក មាន​​​ដំណើរ​​ការ​​ល្អ​​​ក្នុង​​​​​​អំឡុង​​ពេល​គេ​​ពី​​៧-៨ម៉ោង​នេះ គួរ​ធ្វើ​​តាម​ទម្លាប់​​ដូច​ខាង​ក្រោម៖

  • ញ៉ាំ​​អាហារ​​​ណា​ដែល​​​មាន​​ប្រយោជន៍​​​សម្រាប់​​សុខភាព

  • ​​កាត់​​បន្ថយ​​ការ​ផឹក​​​ជាតិ​​អាកុល

  • ធ្វើ​​លំហាត់​ប្រាណ

  • ក្រោក​​​និង​​​​ចូល​គេង​ឲ្យ​​ទៀង​​ម៉ោង

  • មិន​ត្រូវ​ញ៉ាំ​​របស់​​​ដែល​​មាន​ជាតិ​​​​​​កាហ្វេអ៊ីន និង​ញ៉ាំ​​អាហារ​​ច្រើន​ពេក

  • ​​​បន្ទប់​គេង​​​ត្រូវ​​​​ស្ងៀម​ស្ងាត់ ងងឹត និង​​មាន​បរិយាកាស​ល្អ៕​​​

ចុចអានបន្ត៖

ប្រភព៖ Brightside ប្រែសម្រួល៖ ដេត ឈុនអ៊ី