​​​បើ​មិន​​​​​​​ចង់​​​ចម្លង​​ជំងឺ​​​​​​​​​​​ចូល​​​​​ក្នុង​​​ខ្លួន ដាច់​​​ខាត​​​​​កុំ​​ប្រើ​​​របស់​​​​ទាំង​​​​នេះ​​​រួម​​គ្នា

  • 2018-12-28 09:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​​​​​​​​​ភាគ​​ច្រើន​អ្នក​បាន​ដឹង​​​​​​​​ហើយ​​ថា ការ​​​ប្រើ​​​​​​​​កាស​​​ស្តាប់​​​ចម្រៀង​​​​​​អាច​​​បង្ក​​បង្កើត​​​​​បាក់តេរី​ក្នុង​​ត្រចៀក​។ ​​​ចុះ​​ទម្រាំ​​​​​​ប្រើ​​​រួម​គ្នា​​​ទៀត វា​នឹង​អាច​​​​​​​​​ចម្លង​​បាក់តេរី​​ ធ្វើ​ឲ្យ​​​​​ត្រចៀក​​​​មាន​បញ្ហា​​មិន​​ខាន។ ដើម្បី​ការពារ​សុខភាព ​​និង​​មិន​​​​ចម្លង​​​​​មេរោគ​​ផ្សេងៗ​​​ចូល​​ទៅ​ក្នុង​​ខ្លួន មាន​របស់​​របរ​​​ជា​ច្រើន​​ទៀត​​​ ដាច់​​ខាត​​​​​​កុំ​​​ប្រើ​​រួម​គ្នា​ ទោះ​បី​​​ស្និទ្ធ​​គ្នា​យ៉ាង​ណា​ក៏​ដោយ​​។

១. ​​​​កន្ត្រៃ​កាត់​​​ក្រចក

យើង​មិន​អាច​​​មើល​នឹង​ភ្នែក​​ទទេ​​ឃើញ​​​ឡើយ ប៉ុន្តែ​​​ម្រាម​​ដៃ​​និង​​​​​ក្រចក​​​របស់​​មនុស្ស​ ផ្តុំ​ទៅ​​​ដោយ​​បាក់​តេរី​​​​​ វីរុស និង​​​​​​​ផ្សិត​​​​​​​​​ ដែល​អាច​​​ចម្លង​​​ពី​​មនុស្ស​ម្នាក់​ទៅ​​ម្នាក់​ទៀត​​​ ដោយ​​​​​ការ​​ប្រើ​​​​កន្ត្រៃ​កាត់​​​ក្រចក​​​​រួម​គ្នា។ ជា​ពិសេស​​​ វា​​អាច​​​ចម្លង​​​វីរុស​ម្យ៉ាង​​​​ឈ្មោះ​ថា HPV (human papillomavirus) ។

២. ក្រវិល

មាន​សរសៃ​​ឈាម​​​ជា​ច្រើន​​​នៅ​​ផ្នែក​​​ត្រចៀក ដូច្នេះ​​ហើយ​​វា​​​ងាយ​​នឹង​បញ្ជូន​​មេរោគ​ ប្រសិន​​​បើ​​អ្នក​​​​ខ្ចី​​​ក្រវិល​​មិត្តភ័ក្ដិ​​មក​ពាក់ ដោយ​មិន​​បាន​​​សម្លាប់​​​ជាមួយ​អាកុល​​ជាមុន។

៣. ក្រេម​លាប​មាត់

​​​​​​​​​​​មិន​​ថា​ជា​​ក្រេម​​ពណ៌​​​​​ឬ​​ក្រេម​​​រលោង​ទេ បើ​អ្នក​លាប​​​​​ដដែល​​គ្នា វីរុស​អ៊ប៉ស (herpes) ដែល​​មាន​នៅ​លើ​បបូរ​​មាត់ នឹង​​បញ្ជូន​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​។

៤. ​​​​ ដង្កៀប​​​ដក​​រោម​​​ចិញ្ចើម

​​​​បើ​អ្នក​​ប្រើ​​​​​ដង្កៀប​​​​​​​​​​​​​​របស់​​អ្នក​​​ដទៃ ដក​​រោម​ចិញ្ចើម​តែ​​២-៣​សរសៃ​​​​​ គឺ​គ្មាន​បញ្ហា​នោះ​ទេ ប៉ុន្តែ​ក្នុង​​ករណី​មាន​ចេញ​ឈាម​​ វា​ពិត​​ជា​គ្រោះ​​​ថ្នាក់​​​ខ្លាំង​​បំផុត ដូចជា​​​អាច​​ចម្លង​​​​​​​ជំងឺ​​ថ្លើម​​ប្រភេទ​​សេ និង​​​​មេរោគ​​អេដស៍​ជា​​​ដើម។​

៥. ឡេ​​​​​​​​​​​​​​លាប​ក្លៀក

ឡេ​​​​​​​​​​​​​​លាប​ក្លៀក​​ដែល​មាន​​ក្បាល​មូល ​​​​​​​អាច​នាំ​​​​បាក់​តេរី​​​​​ចូល​​ទៅ​​ក្នុង​​​​រន្ធ​​​​​​​ក្លៀក នៅ​ពេល​អ្នក​ទើប​កោរ​រួច​។ ឡេ​​​​លាប​​​ក្លៀក​​ខ្លះ​មាន​ក្លិន​​ក្រអូប​​ពិត​មែន ប៉ុន្តែ​គ្មាន​​តួនាទី​​​ការពារ​​បាក់តេរី​​​ឡើយ។ ​​​មុន​​ទិញ​គួរ​​ពិនិត្យ​មើល​​ឲ្យ​​បាន​ត្រឹម​​ត្រូវ​​ ​​​​​​ជ្រើស​​រើស​​​ធាតុ​​​ផ្សំ​​​ដែល​មាន​​​ដាក់​ថា ការពារ​បាក់តេរី (antibacterial ) ហើយ​​​​​​​​ហាម​​ប្រើ​​​​​ប្រាស់​​រួម​គ្នា​​ដាច់​​ខាត ទោះ​​បី​ជា​​​​​​​ក្រុម​​គ្រួសារ​​ក៏​​​ដោយ។

៦. កន្សែង​ជូត​​​ខ្លួន

​​ភាគ​​​ល្អិត​​​តូចៗ​ដែល​​ជា​​​​មេរោគ​​​​បាន​តោង​​​​ជាប់​​​​​​​​​កន្សែង​ជូត​​​ខ្លួន​​​ ពេល​អ្នក​​ព្យួរ​វា​​នៅ​ក្នុង​​បន្ទប់​​ទឹក​​ឬ​​នៅ​​កន្លែង​​​​​គ្មាន​​ខ្យល់​​គ្មាន​ពន្លឺ។ ប្រសិន​​​បើ​​អ្នក​​​​​​​​ធំ​​ក្លិន​​ផ្អួរ មាន​ន័យ​​ថា​​​​​កន្សែង​​នោះ​​ពោរ​ពេញ​​​ដោយ​​​បាក់តេរី អាច​​​ចម្លង​​មេរោគ បណ្តាល​​ឲ្យ​​កើត​មុន​ ​​​រោល​​ស្បែក​​​​​...។ ​​​​ដើម្បី​ការពារ​​មិន​ឲ្យ​មាន​គ្រោះ​ថ្នាក់ គួរ​​​បោក​​គក់​​​​​ហាល​​ឲ្យ​​ស្ងួត បន្ទាប់​ពី​​ប្រើប្រាស់​​៤-៥​ដង និង​​ប្រើ​តែ​ម្នាក់​ឯង​បាន​ហើយ។

៧. សាប៊ូ​​​​ដុំ​​​​ដុស​​​​ខ្លួន

បាក់តេរី​​ និង​​វីរុស​ផ្សេងៗ នឹង​​នៅ​ទុំ​​​ជាប់​​​​​នឹង​សាប៊ូ​​​​ដុំ​​​​ បន្ទាប់​ពី​អ្នក​ដុស​​ខ្លួន​​ហើយ។ ដើម្បី​កាត់​បន្ថយ​​​​​​ពី​​​​ហានិភ័យ​នានា គួរ​​ប្រើ​​​សាប៊ូ​​ទឹក​​​​​ដែល​​​​​​​​​​ប្រសើរ​ជាង។

៨. ​សំណាញ់​​​​​ដុស​​​ខ្លួន

សំណាញ់​​​ដុស​​​​ខ្លួន​​​​​​​មិន​​ងាយ​​​ស្ងួត​​នោះទេ​ បន្ទាប់​ពី​អ្នក​​​​​ប្រើ​វា​រួច​​​​​ ហើយ​​​វា​ជា​​បណ្តុំ​នៃ​​បាក់តេរី​​មិន​​ចាញ់​​កន្សែង​​ជូត​​ខ្លួន​​ប៉ុន្មាន​ទេ​​​។ ​​​​ត្រូវ​​​ដាក់​​​​​​​​​​​​ហាល​វា​​​ឲ្យ​​​ស្ងួត និង​​​ប្រើ​​ប្រាស់​​​ម្នាក់​ឯង​ជានិច្ច។

៩.​ ជក់​​​​ផាត់​មុខ

​​​​​​​​​​​​​​​មិន​​មែន​​ត្រឹម​តែ​ជក់​ផាត់​មុខ​​ទេ​ ដែល​​​​មិន​​ត្រូវ​​​ប្រើ​​រួម​​គ្នា និយាយ​​​រួម​​​ទៅ ឲ្យ​​តែ​​របស់​ណា​​​ត្រូវ​ប្រើ​​ប៉ះ​​នឹង​ធាតុ​​​រាវ​​ក្នុង​រាង​កាយ​ដូច​ជា​​​ ទឹក​​ភ្នែក ទឹក​​​មាត់ ឈាម​ ឬ​​មុន​​​​​​ ហាម​​ប្រើ​​​​​​ដដែល​គ្នា ជាពិសេស​​​​​​​របស់​​​ដាក់​ឲ្យ​​សាក​ល្បង​​​នៅ​តាម​ហាង​​​​នានា។

១០. កាស​​​​​​​​​​​ស្តាប់​​​​​​ចម្រៀង​​

ពិត​ណាស់ កាស​​​​​​​​​​ស្តាប់​​​​​​ចម្រៀង​​​ អាច​​​បង្ក​​​បាក់តេរី​ក្នុង​ត្រចៀក ជាពិសេស​​ពេល​​​អ្នក​​ប្រើ​វា​​ក្នុង​​អំឡុង​ពេល​​ហាត់​ប្រាណ​បែក​ញើស។ បើ​​អ្នក​​​ចង់​​​ខ្ចី​​កាស​ ពី​​នរណា​​ម្នាក់ ត្រូវ​​ប្រាកដ​​ថា​​អ្នក​​បាន​​​យក​​​​​​​សំឡី​ជូត​ជាមួយ​អាកុល​​ជាមុន​​សិន។ ​​ ****ដើម្បី​​​ការពារ​​​សុវត្ថិភាព​​​​​​របស់​អ្នក​ សូម​មាន​​​ការ​ប្រុង​​​ប្រយ័ត្ន​ទាំង​អស់​គ្នា​ណា។​**​

ប្រភព៖ Brightside ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម