ភាពរឹងមាំនិងការពង្រឹងកម្លាំងផ្លូវចិត្តសម្រាប់ខ្លួនឯង

  • 2020-10-14 11:48:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើអ្នកមានកម្លាំងផ្លូវចិត្តរឹងមាំហើយឬនៅ? ខណៈពិភពលោកកំពុងតែមានភាពច្របូកច្របល់ ហើយអ្នកក៏ស្ថិតក្នុងស្ថានភាពមួយដែលអ្នកកំពុងតស៊ូឆ្លងកាត់ជីវិតនេះប្រៀបបានដូចជាវីរៈបុរស។ ការព្រួយបារម្ភប្រចាំថ្ងៃរបស់អ្នកគឺមាននៅគ្រប់ទីកន្លែងនិងគ្រប់ពេលវេលាតាំងពីបើកភ្នែករហូតដល់បិទវិញ។

មនុស្សម្នាក់ៗតែងតែមានបញ្ហា គ្រាន់តែថាតិចឬច្រើនប៉ុណ្ណោះ។ ប្រសិនបើអ្នកចង់កាត់បន្ថយស្ត្រេសនិងជីវិតផ្លូវចិត្តមានសុខភាពល្អ អ្នកគួតែសាកល្បងវិធីទាំងដប់ងាយៗនេះ។

១. បញ្ឈប់ការគិតច្រើនពេក

រឿងណាដែលចាំបាច់បំផុត ចាំធ្វើការគិតដោះស្រាយ ប៉ុន្តែប្រសិនបើវាជារឿងសាមញ្ញទេអ្នកគួតែបញ្ឈប់ការគិតពិចារណាលំអិតហើយដោះស្រាយវានៅពេលក្រោយបើមិនដូចច្នោះទេអ្នកនឹងធ្វើឱ្យខ្លួនឯងឆ្កួតជាមួយនិងរឿងនោះជាមិនខាន។

២. អនុវត្តការគិតតែរឿងល្អៗនិងវិជ្ជមាន

វាពិបាកក្នុងការបង្ហាញភាពវិជ្ជមាននៅក្នុងជីវិតគ្រប់ពេលដែលមានបញ្ហានៅជុំវិញខ្លួន។ មនុស្សជាច្រើនចង់បោះបង់ប៉ុន្តែនេះមិនមែនជាជំរើសតែមួយគត់នោះទេ។ អ្នកអាចផ្លាស់ប្តូរអារម្មណ៍របស់អ្នកឬស្ថានភាពពីអវិជ្ជមានទៅជារឿងវិជ្ជមានវិញ។

៣. ត្រូវសប្បាយចិត្តនូវអ្វីៗដែលខ្លួនមាន

អ្នកប្រហែលជាធ្លាប់តែអង្គុយរាប់ពីបញ្ហានេះបញ្ហានោះ ដោយធ្វើការប្រៀបធៀបតែជាមួយអ្នកខាងលើយើង។ ប៉ុន្តែតើអ្នកដែលធ្លាប់ធ្វើការវិភាគឬរាប់ពរជ័យនិងអ្វីៗដែលខ្លួនមាន? អ្នកគួតែប្រៀបធៀបខ្លួនជាមួយអ្នកដែលនៅខាងលក្រោមអ្នកវិញ។

៤. ការធ្វើលំហាត់ប្រាណ

វិធីល្អបំផុតមួយក្នុងការការពារកម្លាំងផ្លូវចិត្តរបស់អ្នកគឺតាមរយៈការធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃ ឬការទម្លាប់ធ្វើខ្លួនឪ្យមមាញឹក ដែលជួយបញ្ឈប់ពីការគិតច្រើន។

៥. ការថែទាំខ្លួនទាំងផ្លូវកាយនិងផ្លូវចិត្ត

ការធ្វើលំហាត់ប្រាណដូចជា យ៉ូហ្គា ការរៀនដកដង្ហើមចេញចូលវែងៗគឺជាការល្អសម្រាប់រាងកាយផងនិងផ្លូវចិត្តផង ហើយចាំថាត្រូវផ្តល់ពេលវេលាសម្រាប់ខ្លួនឯងក្នុងមួយថ្ងៃយ៉ាងហើចណាស់ក៏បានកន្លះម៉ោងដែរ។

រូបភាព៖ Pixabay

ប្រភព៖ powerofpositivity ប្រែ​សម្រួល៖ Chrel Den

អត្ថបទពេញនិយម