អាហារ ៤ ប្រភេទដែលមិនគួរដាក់ក្នុងទូរទឹកកកនំាឲ្យប៉ះពាល់ដល់សុខភាពអ្នក
- 2020-09-25 01:58:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាហារ ៤ ប្រភេទដែលមិនគួរដាក់ក្នុងទូរទឹកកកនំាឲ្យប៉ះពាល់ដល់សុខភាពអ្នក
នៅក្នុងជីវិតប្រចំាថ្ងៃនេះ ការទុកដាក់ម្ហូបអាហារកាន់តែមានភាពងាយស្រួលសម្រាប់មនុស្សម្នាក់ៗ នោះក៏ព្រោះតែបច្ចេកវិទ្យាកាន់តែទំនើបពីមួយថ្ងៃទៅៗ។ ការទុកដាក់ម្ហូបអាហារក្នុងទូរទឹកកកពិតជាមានភាពងាយស្រួល និងសុវត្ថិភាព ប្រសិនបើអ្នកចេះទុកដាក់អាហារដែលអ្នកបរិភោគទាំងនោះឲ្យបានត្រឹមត្រូវ។ ជាការពិតណាស់ មានអាហារមួយចំនួន ដែលអ្នកអាចទុកក្នុងទូរទឹកកកបាន ហើយអាហារមួយចំនួន គឺអ្នកមិនអាចរក្សាទុកបានឡើយ ព្រោះវាអាចនំាឲ្យប៉ះពាល់ដល់សុខភាពអ្នក។
ថ្ងៃនេះ កញ្ញា សូមណែនាំ អាហារដែលអ្នកមិនគួររក្សាទុកក្នុងទូរទឹកកក ទាំង៤ប្រភេទមានដូចជា៖
១. ផ្លែឳឡឹក
ផ្លែឈើមួយប្រភេទនេះគឺជាផ្លែឈើដែលសម្បូរទៅដោយជាតិទឹក។ ដូច្នេះនោះនៅពេលដែលម៉ូលេគុលទឹកទៅប៉ះនឹងធាតុត្រជាក់វានឹងធ្វើឲ្យផ្លែឱឡឹកកាន់តែខាប់ឡើងៗ និងមានជាតិទឹកច្រើន និងមានរសជាតិសាបជាងមុន។ បានសេចក្តីថា ប្រសិនបើអ្នកទុកវាក្នុងទូរទឹកកក វានឹងក្លាយជាផ្លែឈើដែលមានរសជាតិផ្សេងខុសពីធម្មតា។ តែប្រសិនបើអ្នកចង់រក្សាវាទុកក្នុងទូរទឹកកកនោះ អ្នកគប្បីទុកត្រឹមតែរយៈពេល ២ ទៅ ៣ ម៉ោងបានហើយ។
២. ផ្លែចេកស្រស់
ចំពោះផ្លែចេកស្រស់វិញគឺជាប្រភេទផ្លែឈើមួយប្រភេទដែលឆាប់ចុះត្រជាក់ណាស់។ ជាក់ស្តែង នៅក្រោមសីតុណ្ហភាព ៨ អស្សារ សំបកចេកនឹងប្រែទៅជាខ្មៅ។ លើសពីនេះ វានឹងមិនបណ្តាលឲ្យផ្លែចេកទុំបានល្អឡើយក៏ព្រោះតែសីតុណ្ហភាព។ បន្ថែមពីនេះ វាក៏ផ្ទុកជាតិម្សៅដែលរារំាងមិនឲ្យអង់ស៊ីមមិនរំលាយបានធ្វើឲ្យការបន្ទោរបង់មិនដំណើរការល្អ។ តែប្រសិនបើអ្នកចង់រក្សាទុក អ្នកត្រូវឲ្យឆ្ងាយពីពន្លឺព្រះអាទិត្យ ដោយចេកចាស់ទៅទុំមានរយៈពេល ៧ ទៅ ១០ ថ្ងៃ។
៣. ខ្ទឹមបារំាង និង ខ្ទឹមស
ការរក្សាទុកបន្លែពីរប្រភេទនេះក្នុងទូរទឹកកកអាចធ្វើឲ្យវាឆាប់រលួយលឿន។ នោះក៏ដោយសារតែសំណើមនៅក្នុងទូរទឹកកកអាចបណ្តាលឲ្យមានផ្សិតហើយវាអាចបង្កទៅជាជាតិពុលងាយប៉ះពាល់ដល់កោសិកាថ្លើមបាន។ មិនត្រឹមតែប៉ុណ្ណោះ វាក៏បណ្តាលឲ្យរូបរាងខ្ទឹមប្រែប្រួល។ ដូច្នោះ អ្នកគួរទុកដាក់វានៅកន្លែងណាដែលស្ងួតនិងស្អាត។
៤. អាហារកំប៉ុង
កំប៉ុងអាហារដែលរក្សាទុកក្នុងទូរទឹកកកអាចរលាយបានដោយសារតែសំណើមនិងអុកស៊ីសែន។ នៅពេលនំ ចំណី និងអាហារផ្សេងៗដែលទុកក្នុងទូរទឹកកកអាចបណ្តាលឲ្យបញ្ចេញជាតិពុលប៉ះពាល់ដល់កោសិកាផ្សេងៗនៅក្នុងរាងកាយអ្នក។ ជាធម្មតា អាហារកំប៉ុងទាមទារឲ្យរក្សាទុកនូវសីតុណ្ហភាពណាមួយ តែបើអ្នកចង់រក្សាទុកអាហារកំប៉ុងដែលបានបើករួចហើយនោះ មុនដំបូងអ្នកគប្បីផ្ទេរវាចូលក្នុងប្រអប់ផ្សេងទៀតដោយរក្សាទុក ២ ទៅ ៣ ម៉ោងមុនពេលបរិភោគ៕
រូបភាព៖ Pinterest
ចុចអានបន្ត៖
តើហេតុអ្វីបានជាអ្នកមានទម្លាប់ខំាក្រចកដៃខ្លួនឯង?