តើហេតុអ្វីបានជាអ្នកមានទម្លាប់ខំាក្រចកដៃខ្លួនឯង?

  • 2020-09-22 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅពេលអ្នកឃើញអ្នកដទៃ ឬ ខ្លួនអ្នកផ្ទាល់ខំាមានទម្លាប់ខំាក្រចកដៃ តើអ្នកមានដែលចាប់អារម្មណ៍ដែរឬទេ?ប្រសិនបើអ្នកមិនបានដឹងពីមូលហេតុនោះគឺថ្ងៃនេះ អ្នកនឹងបានដឹងតាមរយៈអត្ថបទខាងក្រោមនេះ។ មូលហេតុដដែលនំាឲ្យអ្នកមានទម្លាប់ខំាក្រចកដៃនោះរួមមាន៖

១. មានទម្លាប់ខំាក្រចក

ទម្លាប់បែបនេះអាចកើតឡើងតំាងពីវ័យកុមារភាពរបស់អ្នកមកម្ល៉េះ។ នៅពេលអ្នកខំាក្រចកខ្លួនឯងតំាងពីវ័យតូចក៏បណ្តាលឲ្យអ្នកមិនអាចបញ្ឈប់បាន។ ទម្លាប់បែបនេះហើយនឹងធ្វើឲ្យអ្នកចូលចិត្តខំាអ្វីគ្រប់យ៉ាងមិនថាក្រចកដៃ ឬ ក្រចកជើងឡើយ។

២. មានភាពតានតឹងនិងបញ្ហាថប់អារម្ភ

ខាងចិត្តសាស្ត្របានឲ្យដឹងថាសម្រាប់បុគ្គលណាដែលបានធំលូតលាស់ដឹងក្តីហើយនៅមានទម្លាប់ខំាក្រចកទៀតនោះ ពួកគេអាចចាត់ទុកថាមានបញ្ហា compulsive disorder ដែលវាអាចប្រមូលផ្តុំទៅជាភាពតានតឹងបូករួមទំាងបញ្ហាថប់អារម្ភ។ បញ្ហានេះដែរគឺកើតមានឡើងលើមនុស្សទំាងពីរភេទគឺបុរសនិងស្រ្តី។

៣. ក្រចកមានលក្ខណៈមិនល្អ

ការខំាក្រចកដៃខ្លួនឯងអាចជាបញ្ហាបណ្តោះអាសន្ន។ តែក្នុងករណីបើអ្នកនៅតែបន្តទម្លាប់ខំាបែបនេះ វាក៏អាចបណ្តាលឲ្យអ្នកបាត់បង់សម្រស់ក្រចក ខូចទ្រង់ទ្រាយជាដើម។ លើសពីនេះ ការខំាក្រចកខ្លួនឯងក៏អាចបណ្តាលមកពីសុខភាពផ្លូវចិត្តរបស់អ្នកដែរ។ ដូច្នោះហើយ ប្រសិនបើអ្នកមានទម្លាប់ខំាក្រចក អ្នកគប្បីកែប្រែទម្លាប់របស់ខ្លួនចោល៕

រូបភាព៖ istock, Pinterest

ប្រភព៖ Sanook ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន