សម្រក​គីឡូ​ក្លាយ​ជា​រឿង​ងាយ​ស្រួល​បំផុត​ ជាមួយ​ចាន​បែងចែក​អាហារ​មួយ​នេះ

  • 2020-08-11 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រសិន​បើ​អ្នក​បរិភោគ​អាហារ​តាម​បំណែង​ចែក​ចាន​ដាក់​អាហារ​មួយ​នេះ ការ​សម្រក​គីឡូ​លែង​ជា​បញ្ហា​ទៀត​ហើយ។

បញ្ហា​សម្រាប់​ការ​បន្ថយ​ទម្ងន់​នោះ​គឺ មនុស្ស​ភាគ​ច្រើន​មិន​ដឹង​ថា​ខ្លួន​គួរ​ទទួល​ទាន​អាហារ​ចំនួន​ប៉ុន្មាន​ដើម្បី​ឲ្យ​គីឡូ​ធ្លាក់​ចុះ តែ​មិន​ប៉ះពាល់​ដល់​សុខភាព។ អ្នក​ខ្លះ​អាច​សម្រក​បាន​លឿន តែ​ប៉ះពាល់​ដល់​សុខភាព។ សម្រាប់​អ្នក​ផ្សេង​ទៀត សុខភាព​ល្អ តែ​ទម្ងន់​ស្រក​យឺត​ ឬ​មិន​ស្រក​តែ​ម្ដង។ ដោយ​ដឹង​ពី​បញ្ហា​មួយ​នេះ អ្នក​ជំនាញ​ផ្នែក​សុខភាព​ បាន​រក​ឃើញ​ចាន​កំណត់​ចំនួនអាហារ ដើម្បី​ឲ្យ​អ្នក​សម្រក​គីឡូ មាន​របប​អាហារ​ដែល​ចុះ​ទាំង​គីឡូ ហើយ​សុខភាព​នៅ​តែ​ល្អ។

តាម​នោះ​ដែរ ចាន​នេះបែងចែក​ចេញ​ជា​៤​ចំណែក ដោយ​មាន​ចំណែក​ធំ​មួយ និង​ចំណែក​តូច​៣។ ដោយ​ថត​ធំ​ជាង​គេ​គឺ​ផ្ទុក​បន្លែ ថត​៣​ទៀត​ផ្ទុក​ជាតិ​ម្សៅ ប្រូតេអ៊ីន និង​បង្អែម។

តាម​នោះ​ដែរ ថត​ដាក់​បន្លែ​ អ្នក​អាច​ស្រុះ​បន្លែ​បៃតង​ដូច​ជា​ផ្កាខាត់ណា ឬ​ស្ពៃ។ រីឯ​ថត​ម្សៅ​អ្នក​អាច​ដាក់​បាយ ឬ​នំប៉័ង ថត​ប្រូតេអ៊ីន​ អ្នក​អាច​ដាក់​សាច់ ឬ​ត្រី និង​ថត​តូច​ជា​ង​គេ ដែល​ជា​ថត​បង្អែម​លាង​មាត់​នោះ អ្នក​អាច​ដាក់​ជា​សូកូឡា។

យោង​តាម​ស្ថាបនិក​នៃ​ចាន​នេះ អ្នក​អាច​សម្រក​គីឡូ​បាន​សម្រេច​ក្រោយ ៤​សប្ដាហ៍ បើ​អនុវត្ត​តាម​របប​អាហារ​នៃ​ចាន​មួយ​នេះ ហើយ​អាហារ​នៅ​ក្នុង​ចាន​គឺ​អាច​ផ្លាស់​ប្ដូរ​មុខ​ម្ហូប​បាន​រាល់​ថ្ងៃ​ ឲ្យ​តែ​រក្សា​បាន​ប្រមាណ​ដដែរ៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម