​ភរិយា​វៃ​ឆ្លាត​​​ ​ស្វាមី​​​​ស្រលាញ់​ទ្វេ​​ដង​​​បើ​​ចេះ​និយាយ​ពាក្យ​ទាំង​នេះ​ដាក់​គាត់

  • 2020-08-02 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​នេះ​​មិន​មែន​ជា​អ្វី​ដែល​ស្វាមី​សុំ​ឲ្យ​អ្នក​​និយាយ ប៉ុន្តែ​​នៅ​ក្នុង​ចិត្ត​គាត់​ប្រាកដ​ជា​គិត​ថា បើ​បាន​ឮពាក្យ​ពេចន៍​​​ទាំង​នោះ​​ចេញ​ពី​មាត់​ប្រពន្ធ​មិន​ដឹង​ជា​​​​​​​សប្បាយ​​យ៉ាង​ណា​ទេ​។ ហេតុ​នេះ​​ហើយ​​ក្នុង​នាម​​​ជា​ភរិយា​ដ៏​ឧត្ដម​ វៃ​ឆ្លាត​មួយ​រូប​ អ្នក​​ត្រូវ​ចេះ​​​​ពី​របៀប​និយាយ​​​​ឲ្យ​បាន​ល្អ​ទៅ​កាន់​ស្វាមី នោះ​ក្តី​ស្រលាញ់​​នឹង​កើន​ឡើង​ទ្វេ​ដង។

១. អូន​មាន​មោទនភាព​ចំពោះ​បង

ពេល​ការងារ​​ជោគជ័យ​ការ​​​​សប្បាយ​ចិត្ត​​វា​ជា​រឿង​ធម្មតា ហើយ​បើ​ប្រពន្ធ​​ចេះ​និយាយ​មួយ​ឃ្លា​នេះ​ទៀត បេះដូង​ប្តី​​នឹង​លោត​ញាប់​មិនខាន។

២. អូន​សប្បាយ​ចិត្ត​ពេល​ឃើញ​បង​​មក​ដល់​ផ្ទះ​វិញ

អ្នក​មិន​ចាំ​បាច់​និយាយ​រាល់​ថ្ងៃ​ក៏​បាន ប៉ុន្តែ​ត្រូវ​ចេះ​​បង្ហាញ​​ភាព​រីករាយ ដើម្បី​បញ្ជាក់​ថា​អ្នក​ត្រេក​អរ​ពេល​ឃើញ​​គាត់​មក​ដល់​ផ្ទះ​វិញ។ បែប​នេះ​ស្វាមី​​ លែង​គិត​ចង់​ទៅ​ណា​ ក្រៅ​ពី​ឆាប់​ត្រលប់​មក​ផ្ទះ ព្រោះ​ដឹង​ថា​មាន​ប្រពន្ធ​នៅ​​រង់ចាំ។

៣. អូន​ទុក​ចិត្ត​បង ជឿជាក់​ថា​បង​អាច​ធ្វើ​បាន កុំ​បារម្ភ​​អី អូន​គាំ​ទ្រ​បង​ជានិច្ច

​គ្មាន​​អ្វី​ប្រសើរ​ជាង​​ ពេល​​ជួប​ឧបសគ្គ​​ហើយ​ មាន​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​នៅ​ចាំ​ជួយ​លើក​​​ទឹក​ចិត្ត​គ្រប់​ពេល​វេលា​ទៀត។ វា​​ជា​គ្រឹះ​​ដ៏​រឹង​មាំ​នៃ​កម្លាំង​ចិត្ត ដែល​ពិបាក​រក​បាន។

៤. នៅ​ក្បែរ​បង​ អូន​​លែង​បារម្ភ​ពី​រឿង​សុវត្ថិភាព

​ពេល​​​​បណ្ដើរ​​គ្នា​ នៅ​តាម​ដង​​ផ្លូវ​​ជាមួយ​កូន​ៗ​ ឬ​ឆ្កែ ជា​លក្ខណៈ​គ្រួសារ​ដ៏​តូច​មួយ គាត់​នឹង​ធ្វើ​ជា​​អង្គរក្ស​​​ការពារ​សម្រាប់​អ្នក និង​គ្រួសារ​ទាំង​មូល ដើម្បី​ឲ្យ​អ្នក​ជឿជាក់​ថា​​​មាន​សុវត្ថិភាព​ពេញ​លេញ​ពេល​​នៅ​ក្បែរ​គាត់។

៥. អូន​សុំ​ទោស

ប្រសិន​បើ​អ្នក​គិត​ថា​​វា​ជា​កំហុស​​របស់​ខ្លួន​ឯង​មែន គួរ​ហ៊ាន​​ទទួល​ស្គាល់​ការ​ពិត​ កុំ​ខ្លាច​អន់។ ធ្វើ​បែប​នេះ​​ប្តី​របស់​អ្នក​ក៏​ចេះ​ទទួល​ស្គាល់​កំហុស និង​សុំទោស​វិញ​ដូច​គ្នា​ពេល​ដែល​​គាត់​ធ្វើ​ខុស។ ជីវិត​ប្តី​ប្រពន្ធ​គ្មាន​ឈ្នះ​​​ចាញ់​ទេ មាន​តែ​ការ​យោគយល់​អធ្យាស្រ័យ​​ទៅ​វិញ​ទៅ​មក។

៦. អូន​​​ពិត​ជា​មាន​សំណាង​មែន​ ដែល​បាន​បង​ជា​ប្តី

ពេល​បាន​រៀប​ការ​ជាមួយ​ប្តី​ល្អ​ ហេតុ​អី​​​​​មិន​ហ៊ាន​និយាយ​បង្ហាញ​ប្រាប់​ឲ្យ​គាត់​បាន​ដឹង​ផង ថា​​​អ្នក​ពិត​ជា​មាន​​សំណាង​ ហើយ​ក៏​មិនស្តាយ​ក្រោយ ដែល​បាន​រៀបការ​ជាមួយ​គាត់។

៧. មិន​​​អី​ទេ អូន​អត់​ឱន​ឲ្យ

បើ​គាត់​និយាយ​សុំទោស​រួច​ហើយ កុំ​នៅ​ប្រកាន់​ខឹង​ងរ​យូរ​ពេក គួរ​ចេះ​អត់​ឱនឲ្យ​​គាត់​ផង ព្រោះ​​មនុស្ស​គ្មាន​នរណា​​ល្អ​ឥត​ខ្ចោះ​ទេ។

៦. អូន​ស្រលាញ់​បង

រៀប​ការ​យូរ​ហើយ​ក៏ដោយ មិន​មែន​មាន​ន័យ​ថា ពាក្យ​៣បី​ម៉ាត់​​នេះ​ត្រូវ​បាត់​​សូន្យ​ឈឹង​ឡើយ។ ៣​ម៉ាត់​ពិត​មែន​ប៉ុន្តែ​មាន​ន័យ​​ ហើយ​​អាច​ធ្វើ​ឲ្យ​ប្តី​នឹង​ឃើញ​ដល់​អ្នក​គ្រប់​ពេលវេលា ៕

ចុចអាន៖

​​

ប្រភព៖ famifi ប្រែសម្រួល៖ ដេត ឈុនអ៉ី