មនុស្ស​ស្រី​ហ៊ាន​យក​បុរស​ ៧ប្រភេទ​នេះ​ធ្វើ​ប្ដី ដូច​ហ៊ាន​ឱប​ទុក្ខ​មួយ​ជីវិត

  • 2018-07-15 07:39:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារី​គ្រប់​គ្នា​ប្រាកដ​​ជា​​ទន្ទេញ​ជាប់​ក្នុង​ខួរ​​ក្បាល​ហើយ​ថា​មិន​យក​ឡើយ​មនុស្ស​ប្រុស​ខ្ជិល មិន​ចេះ​រក​​លុយ ​ប្រមឹក​ស្រា ​វាយ​ប្រពន្ធ។ តែ​លើស​ពី​​គុណវិបត្តិ​ដែល​យើង​មើល​ឃើញ​ច្បាស់​ៗ​ក្រឡែត​ទាំង​នេះ ក៏​​នៅ​មាន​ចំណុច​មួយ​ចំនួន​ទៀត​ដែរ​​របស់​បុរស​ដែល​មនុស្ស​ស្រី​គួរ​ជៀស​វាង។ ថ្ងៃ​នេះ កញ្ញា សូម​បង្ហាញ​ជូន​ពី​ចរិត​លក្ខណៈ​បុរស ៨យ៉ាង​ដែល​អ្នក​មក​គួរ​ជ្រើសរើស​មក​ធ្វើ​ជា​ស្វាមី ពុំ​ដូច្នោះ​ទេ​ជីវិត​គូ​របស់​អ្នក​នឹង​មាន​ទុក្ខ​ច្រើន​ជាង​សុខ។

១. មនុស្ស​ប្រុស​ដែល​ចូលចិត្ត​គិត​ថា​ការងារ​ផ្ទះ​ជា​របស់​មនុស្ស​ស្រី សូម្បី​តែ​​រឿង​ងាយ​ៗ​​តូច​តាច​ក៏​មិន​ខ្ចី​​ជួយ​ប្រពន្ធ​ដែរ។

២. មនុស្ស​ប្រុស​ដែល​​មាន​បំណុល​ជាប់​ខ្លួន​ច្រើន ប៉ុន្តែ​សុទ្ធ​តែ​ជា​បំណុល​ដោយ​សារ​ល្បែង។

៣. មនុស្ស​ប្រុស​ចរិត​ព្រាន ចំណុច​នេះ​អ្នក​ណា​ក៏​ទទួល​ស្គាល់​ដែរ​ថា​បើ​បាន​មក​ធ្វើ​​ប្ដី នឹង​មាន​តែ​ទុក្ខ​ច្រើន​ជាង​អ្វី​ទាំង​អស់។

៤. មនុស្ស​ប្រុស​ដែល​មិន​​អាច​លះបង់​ពេល​វេលា​ឲ្យ​យើង​បាន ​ទោះ​បី​យើង​មាន​បញ្ហា​​បន្ទាន់​យ៉ាង​ណា។

៥. មនុស្ស​ប្រុស​ដែល​ស្រឡាញ់​យើង​ដើម្បី​ផល​ប្រយោជន៍ មនុស្ស​​ប្រុស​បែប​នេះ​គឺ​អាត្មានិយម​ មើល​ឃើញ​តែ​សេចក្ដី​សុខ​ផ្ទាល់​ខ្លួន ដែល​អ្នក​មិន​គួរ​រួម​ជីវិត​ជាមួយ​ឡើយ។

៦. មនុស្ស​ប្រុស​ដែល​ដើរ​​លេង​ដើរ​ផឹក​ជាមួយ​មិត្ត​ឥត​ល្ហែ មិន​មែន​មិន​ឲ្យ​គេ​ចូល​សង្គម​ ចូល​ជាមួយ​មិត្តភ័ក្ដិ​ទេ ប៉ុន្តែ​ទី​នេះ​គឺ​សំដៅ​លើ​ការ​ជាប់​ជើង​ជាមួយ​មិត្ត​រហូត​គ្មាន​ពេល​ឲ្យ​អ្នក។

៧. មនុស្ស​ប្រុស​ដែល​មិន​គោរព​ឪពុក​ម្ដាយ​របស់​អ្នក បើ​សូម្បី​អ្នក​មាន​គុណ​របស់​អ្នក ដែល​ជា​មនុស្ស​ដែល​អ្នក​គោរព​បំផុត​​ក៏​គេ​មិន​គោរព មិន​មើល​ថែ​ផង​នោះ ដូច្នេះ​​កុំ​បាច់​​គិត​ឡើយ​​​ថា​អនាគត​ជីវិត​គូ​របស់​អ្នក​​នឹង​ទៅ​ជា​យ៉ាង​ណា ៕

ចុចអាន៖

ប្រភព៖ jaizaa ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន