បែកគ្នាទៅ! ស្នេហា ៥ប្រភេទដែលសុខចិត្តនៅព្រៅ ក៏មិនគួរយកខ្លួនទៅលូកជាមូយ
- 2018-07-10 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បែកគ្នាទៅ! ស្នេហា ៥ប្រភេទដែលសុខចិត្តនៅព្រៅ ក៏មិនគួរយកខ្លួនទៅលូកជាមូយ
ជ្រុលជាហៅថាជាស្នេហាទៅហើយ បេះដូងទាំង២ត្រូវតម្រង់ទៅរកគ្នា មិនមែនម្នាក់ទុកចោលម្នាក់ទៀតឲ្យនៅកណ្ដោចកណ្ដែងនោះទេ។ មានប្រភេទស្នេហាមួយចំនួន ដែលនារីៗមិនគួរឡូកឡំជាមួយឡើយ កុំឲ្យនាំទុក្ខដាក់ខ្លួន។
១. ហៅថាស្នេហា តែមនោសញ្ចេតនាចេញមកតែពីម្ខាង
គ្មានអ្វីឈឺចាប់ជាងស្នេហាដែលចេញតែពីម្ខាងនោះឡើយ។ មនោសញ្ចេតនាមួយនឹងប្រែទៅដូចជាអំបិលត្រូវទឹកនៅពេលរាល់ការព្យាយាមរបស់យើងធ្វើទៅគេមិនបានតបមកវិញ។ យ៉ាងណាមិញ ស្នេហាតែម្ខាងនេះ ក៏ជាប្រភេទស្នេហាដែលពិបាកដកខ្លួនចេញបំផុតផងដែរ។
២. មិនយកចិត្តទុកដាក់ជាមួយនឹងសង្សារ
កាលគ្រាចាប់ផ្ដើម ដើម្បីទទួលបានការយល់ព្រមរបស់យើង គេអាចនឹងយកចិត្តទុកដាក់ជាមួយយើងពីក្បាលដល់ចុងជើង តែពេលវេលាកន្លងផុតទៅ គេក៏ធ្វើជាហីៗទៅវិញ។ ពេលនោះ យើងមានអារម្មណ៍ថាចង់ក្លាយជាមនុស្សឆ្កួតព្រោះធ្លាប់តែត្រូវបានគេថែទាំងមួយចប់ បែរជាត្រូវគេលែងខ្វល់ទៅវិញ។
៣. ស្នេហាអាថ៌កំបាំង
យល់ស្របថាពេលខ្លះយើងមិនគួរបង្ហាញពីស្នេហារបស់យើងឲ្យអ្នកផងដឹងគ្រប់បែបយ៉ាងឡើយ តែបើចូលលក្ខណៈស្នេហាលួចលាក់ហើយ បែបមានបញ្ហានៅខាងក្រោយហើយទើបគេមិនឲ្យយើងបើកចំហរដូចនេះ។ អ្នកគិតថាខ្លួនអាចទ្រាំបានឬអត់ នៅពេលទៅណាមកណាជាមួយគ្នា ហើយពេលត្រូវគេសួរថា មានសង្សារឬនៅ គេបែរជាឆ្លើយថាខ្លួននៅលីវ?
៤. ស្រលាញ់គ្នាដើម្បីតែអួតគេ
ដោយសារតែខ្លាចខ្មាសមិត្តភ័ក្ដិ អ្នករួមការងារ ឬដោយសារគ្រួសាររំអុកខ្លាំងពេក គេក៏រកមិត្តស្រីម្នាក់ទាំងដែលមិនចង់។ ហើយយើងក៏ក្លាយជាជនរងគ្រោះរបស់គេ។ គេយកយើងមកដើម្បីតែអួតថា គេក៏មានសង្សារដែរ តែយកចិត្តទុកដាក់ជាមួយយើងតែពេលនៅចំពោះមុខអ្នកដទៃ។ ពេលនៅតែ២នាក់ គេធ្វើដូចជាគេគ្មានវត្តមានរបស់យើង។
៥. ស្នេហាប្រភេទសម្លឹងឃើញផលប្រយោជន៍
អ្នកកំពុងតែស្រលាញ់ខុសមនុស្សទាំងស្រុង ប្រសិនបើអ្នកកំពុងតែស្ថិតក្នុងមនោសញ្ចេតនាដែលគេសម្លឹងមើលឃើញតែផលប្រយោជន៍របស់អ្នក។ ស្នេហាប្រភេទ ហុតទឹកសម្លឹកកាកនេះនឹងនៅបន្តខណៈអ្នកមានតម្លៃសម្រាប់គេបោក នៅពេលអ្នកអស់តម្លៃហើយវានឹងបញ្ចប់ដូចគ្នា៕
ចុចអាន៖
បើឮពាក្យ ៥ឃ្លានេះចេញពីមាត់គេ មានន័យថាគេចង់បែកពីអ្នកហើយ
អ្នកធ្លាប់ជួបបានយល់! អាការៈប្លែកៗរបស់មនុស្សដែលលង់ស្រឡាញ់គេតែម្នាក់ឯង