៩ រឿង​ពី​មនុស្ស​ប្រុស មនុស្ស​ស្រី​គួរ​ដឹង​មុន​ពេល​ចាប់​ផ្ដើម​មនោសញ្ចេតនា​ ដើម្បិ​កុំ​ឲ្យ​ខក​ចិត្ត

  • 2020-07-28 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយ​សារ​តែ​ឥទ្ធិពល​នៃ​ភាពយន្ត ក៏​ដូច​ជា​បណ្ដាញសង្គម មនុស្ស​ស្រី​ជា​ច្រើន​រូប តែ​ង​មាន​ការ​ស្រមៃ​ផ្សេង​ៗ​គ្នា មុន​ពេល​ចាប់​ផ្ដើម​មនោសញ្ចេតនា​មួយ។ ប៉ុន្ត បើ​ដឹង​ពី​រឿង​ទាំង​នេះ​មុន ស្រី​នឹង​មិន​រំពឹង​ខ្ពស់​ពេក ហើយ​ក៏​មិន​ខក​បំណង​ខ្លាំង ក្រោយ​ពេល​មាន​ស្នេហា​រួច ប្រទះ​ប្រការ​បែប​នេះ។

១. សម្រាប់​មនុស្ស​ប្រុស របស់​ណាមួយ ទោះ​បីជា​មាន​ភាព​ទាក់​ទាញ​ធំ​យ៉ាង​ណា​ក៏​ដោយ ក៏​មិន​អាច​ប្រៀប​ធៀប​បាន​នឹង​របស់​ដែល​នាំ​ឲ្យ​មាន​ប្រយោជន៍​ដល់​គេ​ដែរ។

២. មនស្ស​ប្រុស​មិន​ unfriend សង្សារ​ចាស់​លើ​បណ្ដាញ​សង្គម គឺ​មាន​២ករណី នោះ​គឺ អស់​មនោសញ្ចេតនា​នឹង​គ្នា​ហើយ ទុក​ទៅ​ក៏​មិន​ខាត​អ្វី។ ឯ​មួយ​ទៀត​នោះ​គឺ មាត់​ថា​អស់​ចិត្ត តែ​ចិត្ត​នៅ​ស្រលាញ់។

៣. មនុស្ស​ប្រុស​មិន​ច្បាស់​លាស់​នឹង​អ្នក ព្រោះ​​គេ​មិន​ទាន់​ស្រលាញ់​អ្នក​។ មិន​ព្រម​សារភាព​ដាក់អ្នក​ មាន​ន័យ​ថា គេ​នៅ​មាន​មនុស្ស​មិន​ច្បាស់លាស់​ជាមួយ​គ្នា​ច្រើន​នាក់​ទៀត។

៤. ទោះ​ភាគ​រយ​ទាប​មែន​ពិត តែ​ក៏​នៅ​មាន​មនុសុ្ស​ប្រុស​មួយ​ចំនួន ប៉ង​បាន​ស្នេហ៍​ពិត​មួយ​នឹង​មួយ ច្បាស់​លាស់។

៥. នៅ​ក្នុង​មនោសញ្ចេតនា​មួយ បើ​មនុស្ស​ស្រី​រត់ មនុស្ស​ប្រុស​នឹង​ដេញ​តាម ហើយ​បញ្ច្រាស់​មក​វិញ។​ ដូច​នេះ​​មនុស្ស​ស្រី​ស្រលាញ់​អស់​ពី​ចិត្ត មនុស្ស​​ប្រុស​នឹង​ធុញ។

៦. មនុស្ស​ប្រុស​មិន​អាច​បែង​ចែក​បាន​ទេ​ថា មួយ​ណា​ជា​ផ្លូវ​ការ មួយ​ណា​ជា​ជន​ទី ៣ ព្រោះ​ក្នុង​ភ្នែក​គេ​មាន​តែ​ស្អាត ឬ​មិន​ស្អាត ស្រលាញ់ ឬ​មិន​ស្រលាញ់។

៧. មនុស្ស​ប្រុស​មាន EQ ទាប មិន​ចេះ​មើល​ថែ មិន​មែន​មក​ពី​អត្តចរិត​នោះ​ទេ ហើយ​ក៏​មិន​មែន​មក​ពី​មិន​ចេះ​នោះ​ដែរ សាមញ្ញ​នោះ​គឺ ការ​ថែ​ទាំ​នេះ​មិន​មែន​សម្រាប់​អ្នក​ប៉ុណ្ណោះ។

៨. មិន​ខុស​ពី​មនុស្ស​ស្រី អារម្មណ៍​របស់​មនុស្ស​ប្រុស​ក៏​ផ្លាស់​ប្ដូរ​លឿន​ជាង​អាកាសធាតុ​ដូច​គ្នា។

៩. ម​នុស្ស​ប្រុស​មិន​ឆ្លើយ​តប​សារ ៩០% គឺ​មក​ពី​ខ្ជិល។ ហេតុផល​ដូច​ជា អស់​ថ្ម​ រវល់ កំពុង​ងូត​ទឹក គ្រាន់​តែ​ជា​លេស​ទាំង​អស់៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម