៣ ទម្លាប់ពេលល្ងាចជួយអ្នករក្សាយុវភាពយូរអង្វែង រស់បានយូរនិងមានថាមពល

  • 2020-07-09 08:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រសិន​បើអ្នក​ទម្លាប់​ដោយ​វិធី​៣​យ៉ាង​ខាង​ក្រោម​នេះ អ្នក​នឹង​ទទួល​បាន​ថាម​ពល ​រក្សា​បាន​នូវ​សុខភាព​ស្បែ​ក​ស្អាត ព្រម​ទាំង​ការពារ​មិន​ឲ្យ​កើត​ជំងឺ​ផ្សេង​ៗ។

​១. ផឹក​ទឹក​មួយ​កែវ​មុន​​ហូប​បាយ

មុន​បាយ​ល្ងាច អ្នក​គួរ​តែ​​ផឹក​ទឹក​មួយ​កែវ​ ព្រោះ​វិធី​នេះ​នឹង​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ឆ្អែត ដោយ​មិន​ស្រវា​ម្ហូប​អាហារ​ច្រើន​លើស​កម្រិត​ និង​​កំណត់​កាឡូរី​ពី​គ្រឿង​ផ្សំ​របស់​អាហារ​បាន។ ​វា​ជា​វិធី​សាស្រ្ត​ដ៏​ឆ្លាត​វៃ​​ជួយ​អ្នក​មិន​ឲ្យ​​ឡើង​គីឡូ​បាន​លឿន​ផង​ដែរ។ បន្ថែម​ពី​នេះ ​ការ​ទទួល​ទាន​អាហារ​ច្រើន​ពេក​នៅ​ពេល​យប់ ​វា​​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​​តម្រង​នោម​និង​ថ្លើម​របស់​អ្នក​។

២. ​​កុំ​ហូប​ប្រញាប់

រឿង​ដ៏​សាមញ្ញ​មួយ​ដែល​ជួយ​អ្នក​ឲ្យ​បំពេញ​ថាមពល​បាន​លឿន​ដល់​រាង​កាយគឺ អ្នក​គួរ​តែ​ទំពារ​អាហារ​កុំ​ប្រញាប់​។ ទំពារ​​អាហារ​មួយ​ៗ ​​ក៏​ល្អ​ផង​ដែរ​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ ធ្វើ​ឲ្យ​ក្រពះ​របស់​អ្នក​ដំណើរ​ការ​បាន​ល្អ​​ថែម​ទៀត។ ដូច្នេះ ​​ប្រសិន​បើ​អ្នក​ចង់​ស្រក​គីឡូ ត្រូវ​ទំពារ​អាហារ​ឲ្យ​យឺត​ៗ។

៣. ចូល​គេង​ឲ្យ​បាន​មុន​ម៉ោង ១១​យប់

ប្រសិន​បើ​អ្នក​ពិត​ជា​ចង់​មាន​សុខភាព​ស្បែក​​ល្អ និង​មិន​ឡើង​គីឡូ គួរ​អនុវត្ត​វិធី​សាមញ្ញ​ប្រចាំ​ថ្ងៃ​ដោយ​ការ​ចូ​ល​គេង​ឲ្យ​បាន​មុន​ម៉ោង ១១​យប់។ ទោះ​បី​នេះ​ជា​វិធី​ធម្មតា​ក៏​ដោយ ​តែ​មនុស្ស​៨០​% ដែល​ពិបាក​នឹង​អាច​ធ្វើ​បាន​ទៅ​វិញ។

យោង​តាម​អ្នក​ជំនាញ ម៉ោង​ចន្លោះ ១០-១១ ជា​ពេល​វេលា​ល្អ​បំផុត​ក្នុង​ការ​គេង។ វា​ជួយ​ឲ្យ​ស្បែក​របស់​អ្នក​កាន់​តែ​ស្អាត​មួយ​កម្រិត ដែល​នេះ​ជា​អាថ៌កំបាំង​​ទាក់​ទង​នឹង​អ័រម៉ូន​ការពារ​ជំ​ងឺ​។ នៅ​ពេល​អ្នក​​ចូល​គេង​យឺត ​វា​នឹង​បណ្ដាល​ឲ្យ​​អរម៉ូន​កូ​ទីសូល​កើន​ឡើង ដែល​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ស្បែក និង​កោសិកា ព្រម​ទាំង​​បង្កើន​ភាព​តាន​តឹង​អស់​កម្លាំង មិន​អាច​ធ្វើ​ការ​មាន​ប្រសិទ្ធភាព​បាន៕​​

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម