នៅសុខៗស្រាប់តែលេចចេញស្នាមជាំលើរាងកាយ អ្នកអាចប្រឈមនឹងបញ្ហាសុខភាព ៧ យ៉ាងនេះ
- 2020-07-08 08:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅសុខៗស្រាប់តែលេចចេញស្នាមជាំលើរាងកាយ អ្នកអាចប្រឈមនឹងបញ្ហាសុខភាព ៧ យ៉ាងនេះ
តើគួរធ្វើបែបណា ប្រសិនបើនៅសុខៗស្បែករបស់អ្នកលេចចេញស្នាមជាំដោយគ្មានមូលហេតុ? ហេតុអ្វីទើបបានជាវាកើតឡើងបែបនេះ?
ចង់ដឹងកាន់តែច្បាស់ពីមូលហេតុដែលបណ្តាលស្នាមជាំកើតមានលើស្បែក គួរអានការពន្យល់របស់វេជ្ជបណ្ឌិតដែលមានសេចក្តីដូចខាងក្រោម។ អ្វីដែលមិនគួរធ្វេសប្រហែស គឺត្រូវទៅជួបអ្នកជំនាញផ្នែកពិសោធឈាម (hematologist) ប្រសិនបើអ្នកជួបប្រទះបញ្ហានេះ។
១. ហាត់ប្រាណលើកទម្ងន់ធ្ងន់ ឬប្រើកម្លាំងលើករបស់ធ្ងន់ៗពេក
ការលើករបស់ធ្ងន់ជាហេតុផលមួយដែលនាំឲ្យអ្នកមានស្នាមជាំ។ មានន័យថាសរសៃឈាមរបស់អ្នកកំពុងតែខ្សោយស្រាប់ ស្របពេលប្រើកម្លាំងហួសកម្រិតទៀត ជាហេតុបង្កឲ្យមានផលបះពាល់ដល់សុខភាពបណ្តុំសរសៃឈាម។ សូម្បីក្មេងៗ ដែលចូលចិត្តស្ពាយកាតាបធ្ងន់ៗទៅរៀន ក៏អាចជួយប្រទះនឹងបញ្ហាមួយនេះបានដែរ។
ថ្វីត្បិតតែវាមិនមែនជារឿងគ្រោះថ្នាក់ខ្លាំង ប៉ុន្តែអាចជាសញ្ញាបង្ហាញថា អ្នកកំពុងធ្វើអ្វីមួយលើសកម្រិតហើយ។
២. លេបថ្នាំ
ប្រសិនបើអ្នកលេបថ្នាំដែលមានឥទ្ធិពលលើឈាម នោះស្នាមជាំអាចនឹងលេចចេញមកដោយមិនដឹងខ្លួន។ ប្រភេទថ្នាំទាំងនោះរួមមាន ថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត ថ្នាំស្ពឹក ថ្នាំប្រឆាំងនឹងការរលាក ថ្នាំផ្ទុកជាតិដែក ឬថ្នាំប្រឆាំងនឹងជំងឺហឺតជាដើម។
បើអ្នកសង្កេតឃើញថាថ្នាំដែលអ្នកបានលេប បណ្តាលឲ្យមានស្នាមជាំ គួរទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ និងផ្អាកលេបសិន ដើម្បីជៀសវាងពីបញ្ហាហូរឈាមនៅខាងក្នុង។
៣. ជំងឺឈាម
ជំងឺឈាមនិងជំងឺសរសៃឈាមអាចបណ្តាលឲ្យស្បែកមានស្នាមជាំ។ ក្នុងនោះរួមមានជំងឺ សរសៃឈាមរីកប៉ោង ជំងឺឈាមសស៊ីឈាមក្រហម ដែលសុទ្ធសឹងបង្កមកពីបញ្ហាឈាមរត់មិនស្រួល។
ដាច់ខាតកុំបណ្ដោយទុកយូរឲ្យសោះ ត្រូវទៅជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតឲ្យទាន់ពេលវេលា ប្រសិនបើអ្នកឈឺចុកចាប់ ហើមជើង អញ្ចាញធ្មេញហូរឈាម ចេញស្មានអុជក្រហម (ស្រដៀងនឹងតំណក់ឈាម) ឬចេញឈាមតាមច្រមុះជាដើម។
៤. ខ្វះជីវជាតិ
នេះអាចជាសញ្ញាមួយដែលចង់បង្ហាញថា រាងកាយរបស់អ្នកកំពុងតែខ្វះសារធាតុចាំបាច់អ្វីម្យ៉ាង។ ឧទាហរណ៍ វីតាមីន B12 ដែលមានតួនាទីសំខាន់សម្រាប់ដំណើរការផលិតឈាម វីតាមីន K សម្រាប់កំណកឈាម និងវីតាមីន C ដើរតួយ៉ាងសំខាន់ ក្នុងការផលិតកោសិកាថ្មី។ បើខ្វះវីតាមីនអ្វីមួយ សរសៃឈាមនឹងជួបបញ្ហាមិនខាន មួយវិញទៀត មិនគួរភ្លេចវីតាមីន P ដែលអាចជួយដល់ការផលិតខូឡាជែន ការពារមិនឲ្យសរសៃឈាមប្រែជាស្តើងដែលនាំឲ្យប៉ះពាល់ដល់សភាពស្បែក។ ចំណែកឯជាតិដែកក៏មានសារប្រយោជន៍ច្រើនមិនចាញ់វីតាមីន P នោះដែរ។
យ៉ាងណាមិញ អ្នកពុំចាំបាច់ប្រញាប់ប្រញាល់ទៅទិញវីតាមីនយកមកលេបឡើយ ព្រោះវាក៏មាននៅក្នុងចំណីអាហារផងដែរ។ វីតាមីន P មាននៅក្នុងតែបៃតង ផ្លែប៉ោម ល្ពៅ និងខ្ទឹមស...។ វីតាមីន K អាចរកបាននៅក្នុង ផ្លែចេក ស៊ុត គ្រាប់ធញ្ញជាតិ និងសាច់ត្រី...។ វីតាមីន B12 មាននៅក្នុងថ្លើម សាច់ត្រី ឈីស ស្ពៃក្តោប សាលាដ។
៥. អ័រម៉ូនគ្មានតុល្យភាព
អ័រម៉ូនឆាប់ប្រែប្រួលរហ័ស គឺជាមូលហេតុចម្បងដែលបណ្តាលឲ្យមានស្នាមជាំ។ ជាពិសេសនៅពេលដែលអ័រម៉ូនអេស្រ្តូសែនធ្លាក់ក្នុងកម្រិតទាប។ វាអាចកើតមានក្នុងអំឡុងពេលដែលអ្នកអស់រដូវ នៅពេលដែលអ្នកលេបប្រភេទថ្នាំអ័រម៉ូន ឬនៅពេលមានផ្ទៃពោះ។
៦. បម្រែបម្រួលនៃអាយុ
ជារឿងដែលគ្មាននរណាជៀសផុត ព្រោះអាយុកាន់តែច្រើន ប្រព័ន្ធសរសៃឈាមនឹងចុះខ្សោយ ហើយកោសិកាក៏បាត់បង់ភាពយឺត។ ជាទូទៅអ្នកអាចនឹងសង្កេតឃើញមានស្នាមនៅលើជើង ហើយសូម្បីតែមនុស្សវ័យក្មេងក៏អាចកើតមានដែរ គ្រាន់តែតិចតួចមើលពុំឃើញ។
៧. អ្នកកើតជំងឺទឹកនោមផ្អែម
ឈាមនិងជាតិស្ករ គឺជាបញ្ហាចម្បងសម្រាប់អ្នកកើតជំងឺនេះ។ ជំងឺទឹកនោមផ្អែម ផ្តល់ផលអវិជ្ជមានដល់ដំណើរការនៃឈាម ដូច្នេះអ្នកងាយនឹងមានស្នាមជាំលើស្បែកខ្លាំងណាស់។ សញ្ញាផ្សេងទៀតមានដូចជា ឧស្សាហ៍ស្រេកទឹក មុខរបួសមិនងាយជា ឆាប់ហត់ ស្រវាំងភ្នែក និងមានអុជសលើស្បែក៕
ចុចអានបន្ត៖ សញ្ញាទាំង ៧ បង្ហាញថារាងកាយអ្នកត្រូវការវីតាមីន A ចាំបាច់