សញ្ញាទាំង ៧ បង្ហាញថារាងកាយអ្នកត្រូវការវីតាមីន A ចាំបាច់
- 2020-02-20 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សញ្ញាទាំង ៧ បង្ហាញថារាងកាយអ្នកត្រូវការវីតាមីន A ចាំបាច់
គ្រប់វីតាមីនទាំងអស់គឺចាំបាច់យ៉ាងខ្លាំងក្នុងការទ្រទ្រង់សារពាង្គកាយប្រចាំថ្ងៃ។ វីតាមីន A ដើរតួនាទីសំខាន់ណាស់សម្រាប់សុខភាពស្បែក ពិសេសស្ត្រីកំពុងពពោះ ទារក និងកុមារនៅដំណាក់កាលដំបូងសុទ្ធតែទាមទារឲ្យមានវីតាមីនគ្រប់គ្រាន់។ យ៉ាងណាមិញ ប្រសិនបើរាងកាយរបស់អ្នកមិនទទទួលបានវីតាមីន A គ្រប់គ្រាន់ តើនឹងលេចចេញសញ្ញាអ្វីខ្លះដែលអ្នកគួរតែយកចិត្តទុកដាក់។ សញ្ញាទាំង ៧ បង្ហាញាថារាងកាយរបស់អ្នកត្រូវការវីតាមីន A នោះរួមមាន៖
១. ស្បែកស្ងួត
វីតាមីន A គឺជាធាតុសំខាន់មួយដែលរាងកាយត្រូវការដើម្បីជួសជុលជាលិការស្បែកនិងធ្វើឱ្យស្បែកមានសំណើម។ ជាទូទៅ រោគសញ្ញានៃកង្វះវីតាមីនអាគឺការលេចចេញនូវជំងឺស្បែកដែលកើតឡើងនៅពេលដែលស្បែកស្ងួតខ្លាំងរហូតដល់មានពណ៌ក្រហមប្រៀបដូចជាអ្នកបានរងរបួស និងរមាស់ខ្លាំង។
២. បញ្ហាភ្នែកពេលយប់
សញ្ញាមួយនេះគឺជាសញ្ញាមួយដែលតែងកើតឡើងចំពោះអ្នកខ្វះវីតាមីន A។ វាក៏ត្រូវបានគេស្គាល់ថាជា ជំងឺ nyctalopia ទាក់ទងនឹងការមើលមិនសូវឃើញនៅទីងងឹត។ នៅក្នុងបរិយាកាសមិនសូវច្បាស់ ភ្នែករបស់អ្នកនឹងមើលមិនឃើញសូវឃើញខ្លាំង។
៣. កើតមុន
ដូចនឹងអ្វីដែលបានរៀបរាប់ខាងលើ វីតាមីន A ជាអ្នកជួសជុលជាលិកាស្បែក។ ដូច្នេះ ប្រសិនបើខ្វះវា ស្បែករបស់អ្នកនឹងឡើងស្ងួតហើយជាតិខ្លាញ់នៅលើមុខនឹងបង្កទៅជាមុន។ នេះគឺជាហេតុផលដែលវីតាមីន A ប្រើប្រាស់សម្រាប់ព្យាបាលមុន។
៤. បញ្ហានៃការមានផ្ទៃពោះ
កង្វះវីតាមីន A ជាមូលហេតុបង្កមិនឲ្យស្ត្រីមានផ្ទៃពោះ។ ប្រព័ន្ធបន្តពូជរបស់បុរសនិងស្ត្រីធ្វើការបានល្អបំផុត ប្រសិនបើទទួលបានវីតាមីននេះគ្រប់គ្រាន់។ ការញ៉ាំអាហារសំបូរទៅដោយវីតាមីន A អាចជួយជំរុញការមានកូន។ លើសពីនេះទៀតស្ត្រីមានផ្ទៃពោះគួរតែបញ្ចូលវានៅក្នុងរបបអាហាររបស់ពួកគេព្រោះការបាត់បង់ការមានផ្ទៃពោះត្រូវបានផ្សារភ្ជាប់ជាមួយនឹងកង្វះវីតាមីន A ។
៥. របួសក្រជាសះស្បើយ
របួសលើរាងកាយងាយជាសះស្បើយក្នុងរយៈពេលខ្លីគឺអាស្រ័យទៅលើបរិមាណខូឡេជេនគ្រប់គ្រាន់នៅក្នុងស្បែក។ វាត្រូវបានរកឃើញនៅក្នុងសារពាង្គកាយដែលមានសុខភាពល្អ ហើយវានឹងជួយរក្សាឲ្យស្បែកនិងឈាមមានសុខភាពល្អ។ ប្រសិនបើអ្នកកត់សម្គាល់ថារបួសរបស់អ្នកមិនងាយជាសះស្បើយ អ្នកគួរតែគិតមើលថាអ្នកទទួលទានអាហារផ្ទុកវីតាមីននេះគ្រប់គ្រាន់ដែរឬក៏យ៉ាងណា។
៦. ការលូតលាស់យឺត
អ្នកគួរតែចេះសង្កេតមើលឲ្យច្បាស់ទៅលើទារកនិងកុមារតូចៗ ថាតើពួកគេទទួលទានវីតាមីននេះបានគ្រប់គ្រាន់ឬនៅ។ ពិេសេស ស្រ្តីមានផ្ទៃពោះគួរទទួលទានវីតាមីន A នៅអំឡុងពេលបីខែដំបូងដើម្បីផ្តល់វីតាមីនគ្រប់គ្រាន់សម្រាប់ទារក។ វាក៏ទទួលខុសត្រូវក្នុងការអភិវឌ្ឍភ្នែកនិងប្រព័ន្ធសុាំរបស់ទារកក៏ដូចជាសារពាង្គកាយនិងការផ្លាស់ប្តូររាងកាយរបស់អ្នកម្តាយផងដែរ។
៧. ភ្នែកស្ងួត
សញ្ញាដ៏សំខាន់បំផុតនៃកង្វះវីតាមីននេះ គឺអសមត្ថភាពផលិតទឹកភ្នែកនិងសំណើមនៅក្នុងកែវភ្នែក។ ប្រសិនបើសភាពបែបនេះនៅតែបន្តកើតឡើង អ្នកអាចនឹងចុះខ្សោយនៃការមើលឃើញនិងបាត់បង់ការមើលឃើញបានទៀតផង។
របបអាហារដែលអ្នកគួរតែបរិភោគរួមមានដូចជា៖
ស៊ុត៖ ស៊ុតឆ្អិនមួយមានផ្ទុកវីតាមីន A ៨ ភាគរយដែលយើងគួរទទួលទានជារៀងរាល់ថ្ងៃ។
ត្រីសាម៉ុន៖ ក្នុង ១០០ ក្រាមមាន ១៤៩% នៃវីតាមីន A ដែលត្រូវការក្នុងមួយថ្ងៃ។
ស្ពៃខ្មៅ៖ នៅក្នុងពែងឆ្អិនមាន ១០៥% នៃវីតាមីន A។
ដំឡូងជ្វា៖ វាជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន A ព្រោះក្នុងមួយពែងមាន ១២២% នៃអ្វីដែលយើងត្រូវការទទួលទានជារៀងរាល់ថ្ងៃ។
ការ៉ុត៖ ក្នុងមួយពែងមានវីតាមីន A ១៤៨% ។
ចុចអានបន្ត៖
មានស្នាមជាំលើរាងកាយអាចបណ្តាលមកពីបញ្ហាសុខភាពទាំង ៧ យ៉ាងនេះ
គួរប្រុងប្រយ័ត្ននិងកត់សម្គាល់ចំពោះសត្វល្អិតទាំង ៩ ប្រភេទនេះ