តិចនិក ៣យ៉ាងធ្វើឲ្យគេងាកមកតាមស្រឡាញ់អ្នកស្អិតដូចស្ករតាំងម៉ែវិញ
- 2020-07-07 07:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចនិក ៣យ៉ាងធ្វើឲ្យគេងាកមកតាមស្រឡាញ់អ្នកស្អិតដូចស្ករតាំងម៉ែវិញ
កាលពីមិនទាន់ក្លាយជាសង្សារ បុរសម្នាក់ណាក៏ដូចគ្នា តែងតែស្រឡាញ់ខ្លាំង ប្រឹងយកចិត្ត ថ្នាក់ថ្នម ព្រួយបារម្ភ មិនឲ្យមនុស្សស្រីឃ្នើសចិត្តសោះឡើយ។ ប៉ុន្តែដល់ខាងស្រីយល់ព្រមភ្លែត អ្វីៗចាប់ផ្តើមប្រែប្រួលបន្តិចម្ដងៗ សោះអង្គើយ និងមិនសូវCareខ្លាំងដូចមុនសោះ។ ក្លាយជាកម្មសិទ្ធិគេផ្ដាច់មុខ និង ស្រឡាញ់គេខ្លាំងទៀត ដូច្នេះទើបគេបានចិត្តយ៉ាងហ្នឹង។ កុំបារម្ភ តិចនិកទាំង៣ខាងក្រោមពិតជាធ្វើឲ្យបុរសកំពូលស្នេហ៍របស់អ្នកវិលដូចគ្រាដើម តាមស្រឡាញ់អ្នកស្អិតបេះមិនចេញតែម្តង៖
១. កុំទំនេរគ្រប់ពេលសម្រាប់គេពេក
ដើម្បីទាមទារចំណាប់អារម្មណ៍ អ្នកមិនត្រូវយល់ព្រមជួប ឲ្យតែគេត្រូវការអ្នកគ្រប់ពេល ឬគ្រប់ទីកន្លែងនោះទេ។ ពេលខ្លះ ការដែលអ្នកចេះគេចវេះ មិនសូវចង់ជួបមុខ ក៏អាចធ្វើឲ្យគេចាប់ផ្ដើមឆ្ងល់ សង្ស័យ និងយកចិត្តទុកដាក់ចំពោះភាពសំខាន់នៃវត្តមានរបស់អ្នកវិញដែរ។
២. បន្ថយការទាក់ទង
បន្ថយការខល ផ្ញើសារ ឬChatទៅលេងគេញឹកញាប់។ បែបនេះគេប្រាកដជាមានអារម្មណ៍ចម្លែក រួចព្យាយាមរកមូលហេតុដែលធ្វើឲ្យអ្នកប្រែប្រួលដូច្នេះ។ បើគេស្រឡាញ់អ្នកខ្លាំង ធានាថាមិនយូរទេ គេនឹងរកមធ្យោបាយទាក់ទងអ្នកវិញមិនខាន។
៣. មិនសូវអើពើ
ជឿអត់? ការព្រងើយ កន្តើយ មិនសូវអើពើ ពិតជាយុទ្ធសាស្ត្រដ៏ពិសេសធ្វើឲ្យមិត្តប្រុសអ្នកតាមស្រឡាញ់អ្នកវិញយ៉ាងងប់ងុល។ របស់ដែលនៅក្បែរខ្លួនពេក គេមើលមិនឃើញតម្លៃទេ ដល់ពេលនៅឆ្ងាយពីគ្នាទើបដឹងថាត្រូវការវាខ្លាំងបែបណា។ ដូច្នេះអ្នកគួរបង្រៀនមេរៀនឲ្យគេលំបាកខ្លះ ហើយវាក៏មិនមែនជារឿងអាក្រក់អ្វីដែរ ៕
ចុចអាន៖
នារីមានគូស្នេហ៍នៅឆ្ងាយពីគ្នា គួរធ្វើដូចម្ដេចបើគេមិនសូវអើពើ?
រៀបការរួចគួរចាត់ចែងលុយកាក់បែបណាទើបមិនជួបវិបត្តិ?