​រៀប​ការ​រួច​​គួរ​ចាត់ចែងលុយ​កាក់​បែប​ណា​ទើប​មិន​ជួបវិបត្តិ?

  • 2017-12-01 11:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​គិត​គូរ​រៀបចំ​លុយ​កាក់​ប្រហែល​ជា​រឿង​ស្មុគស្មាញ​មួយ​​សម្រាប់​ប្ដី​ប្រពន្ធ​ដែល​ទើប​នឹង​រៀប​ការ​ហើយ​​ព្រោះ​បន្ទុក​ចំណាយ​កាន់​តែ​មាន​ច្រើន​ជាង​មុន។​ ខាង​ក្រោម​នេះ​ជា​គន្លឹះខ្លះ​ៗ​ដែល​អ្នក​អាច​អនុវត្ត​បានដើម្បី​រៀប​ចំ​ការ​ចំណាយ​ឲ្យ​ត្រឹម​ត្រូវ៖

១. ដាក់​អាទិភាព​ឲ្យ​ត្រឹម​ត្រូវ៖ បើ​យើង​មិន​មែន​ជា​អ្នក​មាន​ទេ​ គួរ​​ផ្ដោត​លើ​អ្វី​ដែល​ជា​របស់​ចាំ​បាច់​មុន​​ជាជាង​ផ្ដោត​លើ​គ្រឿង​សង្ហារ​រឹម​ ឡាន​ថ្លៃ​ៗ​ ឬ ក៏​របស់​របរ​ផ្សេង​ៗ​ដែល​មិន​ទាន់​ចាំ​បាច់។​

២. សន្សំ​សម្រាប់​ថ្ងៃ​អនាគត៖ ទោះ​គ្មាន​ច្រើន​ក៏​ត្រូវ​សន្សំ​បន្តិច​ម្ដង​ៗ​សម្រាប់​អនាគតដែរ។​ បើ​សិន​ប្ដី​ប្រពន្ធ​ធ្វើ​ការ​ទាំង​ពីរ​នាក់​ យើង​អាច​ចាត់​ចែងប្រាក់​ខែ​​ម្នាក់​​សម្រាប់​សន្សំ​និង​ម្នាក់​ទៀត​ទប់​ការ​ចំណាយ។​

៣. គួរ​​លុប​បំណុល​ឲ្យ​អស់៖ ព្រោះ​ដើម្បី​កុំ​ឲ្យ​ការ​ប្រាក់​កាន់​តែ​ច្រើន​ឡើង​ជាន់​គ្នា។​ យើង​រក​លុយ​មក​មិនមែន​សម្រាប់​បង់​ការ​ប្រាក់​ទេ។​

រូបតំណាង

**៤. ចេះ​យល់​គ្នា​៖** ត្រូវ​មាន​គំនិត​មួយ​ថា​ទោះ​រក​បាន​តិច​ឬ ច្រើន​ សំខាន់​គឺ​សុភមង្គល​ក្នុង​គ្រួសារ​ និង​ការ​មិន​ជំពាក់​បំណុល​គេ​វ័ណ្ឌក​។​ មិន​ត្រូវ​ធ្វើ​អ្វី​ដែល​អាច​នាំ​ដល់​វិបត្តិ​នោះ​ទេ។​

៥.​ ចេះ​ពិភាក្សា​គ្នា​លើ​ការ​ចំណាយ​៖ ត្រូវ​និយាយ​គ្នា​ និង​ប្រុង​ប្រយ័ត្ន​លើ​ការ​ចំណាយ​ផ្សេង​ៗ​ជានិច្ច​ជៀស​វាង​ការ​ចំណាយ​ខុស​ខ្ទង់។

៦. ចេះ​សម្រេច​ចិត្ត​រួម​គ្នា៖ ដំបូង​អាច​ជា​រឿង​ប្លែក​​តែ​ត្រូវ​រៀន​ធ្វើ​វា។​ វា​ជា​គន្លឹះ​សំខាន់​​ដើម្បី​អនាគត​ភ្លឺ​ស្វាង​៕​

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Lovepanky ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម