មិត្តនារីណាមានភ្លៅស្គមស្គាំង មកទទួលទានអាហារ ៥ មុខនេះ
- 2020-03-31 06:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិត្តនារីណាមានភ្លៅស្គមស្គាំង មកទទួលទានអាហារ ៥ មុខនេះ
អ្នកខ្លះចង់បានរូបរាងមានសាច់ទ្រលុកទ្រលន់ ឯអ្នកខ្លះទៀតចង់បានរាងស្គមស្រឡូន។ ប៉ុន្តែសម្រាប់មិត្តនារីណាដែលមានភ្លៅស្គមខ្លាំងឬមិនមានសាច់ អ្នកអាចសាកទទួលទានបន្លែផ្លែឈើដែលជួយដោះស្រាយបញ្ហានេះបានយ៉ាងមានប្រសិទ្ធភាព។ ក្រៅពីការទទួលទានអាហារសម្បូរជីវជាតិហើយ អ្នកអាចព្យាយាមហាត់ប្រាណនឹងទទួលទានទឹកឲ្យបានច្រើនគឺកាន់តែល្អ។ អាហារ ៥ មុខជួយដោះស្រាយបញ្ហាជើងស្គមស្គាំងនោះរួមមាន៖
**១. ផ្លែល្ហុង**
ភ្លៅរបស់អ្នកជាកន្លែងប្រមូលផ្តុំខ្លាញ់យ៉ាងងាយស្រួល។ នេះក៏ព្រោះតែ អង់ស៊ីមប្រតេអ៊ីននៅក្នុងផ្លែល្ហុងបំបែកខ្លាញ់បានលឿនព្រមទាំងកាត់បន្ថយការប្រមូលផ្តុំខ្លាញ់បានយ៉ាងលឿនទៀតផង។ ដូច្នោះ នៅពេលអ្នកទទួលទានផ្លែល្ហុង សាច់របស់អ្នកនឹងរឹងមំាណែនល្អ ហើយអ្នកនឹងទទួលបានភ្លៅស្អាត។
២. ផ្លែគីវី
ផ្លែគីវីសម្បូរទៅដោយវីតាមីន C និងជាតិសរសៃដែលជួយបង្កើនអត្រានៃការរលាយជាតិខ្លាញ់។ បន្ថែមពីនេះ ជាតិសរសៃនឹងជួយអ្នកឲ្យឆាប់ឆ្អែតហើយវាក៏អាចការពារជាតិខ្លាញ់កកកុញនៅភ្លៅរបស់អ្នកបានដែរ។ ផ្លែគីវីមិនត្រឹមតែជួយអ្នកឲ្យឆាប់ឆ្អែតទេ តែវាក៏ជាប្រភេទផ្លែឈើមានកាឡូរីទាបងាយសម្រាប់អ្នកសម្រកទម្ងន់ទៀតផង។
៣. ស្ពៃចង្កឹះ
នៅពេលអ្នកមានភ្លៅក្រាស់ងាយធ្វើឲ្យរបត់ឈាមរត់មិនស្មើគ្នាដែលបណ្តាលឲ្យជាតិពុលកកកុញនៅក្នុងរាងកាយ ដូច្នោះដើម្បីបណ្តេញជាតិពុលនោះចេញ អ្នកគប្បីស្ពៃចង្កឹះព្រោះវាជួយឲ្យក្រពះពោះវៀនដំណើរការបានស្រួល ពិសេសជួយពន្លឿនជាតិពុលបានលឿន។
៤. ស្ពៃ Celery
អ្នកខ្លះមិនចូលចិត្តទទួលទានស្ពៃប្រភេទនេះទេ តែវាផ្ទុកទៅដោយជាតិកាបូនកាល់ស្យូមកាបូណាតងាយធ្វើឲ្យរាងកាយស្រូបចូល។ លើសពីនេះ វាជួយបង្ការការហើមជើងបានទៀតផង រីឯជាតិប៉ូតាស្យូមនឹងជួយឲ្យភ្លៅរបស់អ្នកបានយ៉ាងមានប្រសិទ្ធភាព។
៥. ល្ង
ល្ងតូចៗនឹងផ្តល់វីតាមីន E វីតាមីនB1 និងកាល់ស្យូមសម្រាប់រាងកាយរបស់អ្នក។ មិនត្រឹមតែប៉ុណ្ណោះវាក៏សំបូរទៅដោយអាស៊ីតលីណូលីកដែលអាចធ្វើឲ្យការរំលាយអាហាររបស់អ្នកនិងការពារភ្លៅរបស់អ្នកទៀតផង៕
រូបភាព៖ Pinterest
ចុចអានបន្ត៖
អង្ករសម្រូបជួយសម្រស់ឲ្យក្មេងជាងវ័យ ការពារមុខជាំ និងពង្រឹងសរសៃសក់