ដំណោះស្រាយសម្រាប់អ្នកខ្ជិល! ចំណាយត្រឹម៧ នាទីហាត់យូហ្គាលើគ្រែ ផ្តល់គុណសម្បត្តិ៧យ៉ាងល្អលើសស្មាន
- 2020-06-24 05:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំណោះស្រាយសម្រាប់អ្នកខ្ជិល! ចំណាយត្រឹម៧ នាទីហាត់យូហ្គាលើគ្រែ ផ្តល់គុណសម្បត្តិ៧យ៉ាងល្អលើសស្មាន
សម្រាប់មិត្តនារីដែលចង់ធ្វើលំហាត់ប្រាណ ចង់បានសុខភាពល្អ តែខ្ជិល សូមកុំអាលអស់សង្ឃឹមអី។ អ្នកក៏អាចហាត់យូហ្គាបាននៅលើគ្រែ ដែលត្រូវគេចាត់ទុកថាជាជម្រើសថ្មីមួយចំពោះនារីដែលស្រលាញ់សុខភាព តែមិនចង់ហាត់ប្រាណនៅក្រៅផ្ទះ។ដូចនេះ អ្នកគ្រាន់ចំណាយពេលត្រឹម ៧នាទី នៅពេលភ្ញាក់ពីគេង និងមុនចូលគេងប៉ុណ្ណោះ។ កាន់តែពិសេសជាងនេះទៀត ក៏មិនត្រូវការឧបករណ៍អ្វីស្មុគស្មាញច្រើនដើម្បីហាត់យូហ្គាមួយប្រភេទនេះដែរ។
ចំពោះគុណសម្បត្តិនៃកាត់ហាត់យូហ្កាលើគ្រែ៖
១. ចំណាយពេលតិច មិនលើស១០នាទី
២. ហាត់យូហ្គាពេលព្រឹកនឹងជួយឲ្យអុកស៊ីសែនរត់ចូលខួរក្បាលបានពេញលេញ ព្រមទាំងស្រស់ស្រាយមិនអស់កម្លាំង
៣. ជួយដល់ប្រព័ន្ធរំលាយអាហារ សាច់ដុំរឹងមាំ ដៃជើង សួត ព្រមទាំងគូថមិនយារធ្លាក់
៤. បំបាត់អាការៈធុញថប់ ឈឺខ្នង ឈឺចង្កេះ ឈឺកផងដែរ
៥. ជួយសម្រួលដល់ឥរិយាបថនៃការឈរ អង្គុយ ដើរបានយ៉ាងល្អ
៦. ជួយឲ្យស្បែកមានពន្លឺ និងមុខស្រស់ថ្លាដូចកូនក្មេង
៧. ផ្លូវចិត្តបានស្ងប់ មិនឆេវឆាវ កាត់បន្ថយស្រ្តេស មានអារម្មណ៍ស្រស់ស្រាយ និងគេងលក់ស្រួលនៅពេលយប់៕