ងាយៗ! ៤ ក្បាច់​ហាត់​នៅ​ផ្ទះ​ ជួយ​ឲ្យ​ជើង​តូចស្រឡូន ​សម្រាប់​អ្នក​មាន​ភ្លៅ​ធំ

  • 2020-06-17 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​រក្សា​រាង​ឲ្យ​នៅ​ស្អាត​គឺ​ជា​កត្តា​ជម្រុញ​នូវ​ទំនុក​ចិត្ត​ និង​ភាព​ជឿជាក់​ដ៏​ធំ​​ សម្រាប់​មនុស្ស​ស្រី។​យ៉ាង​ណា​មិញ អ្នក​ខ្លះ​មិន​សូវ​មាន​ពេល​ទំនេរ​គ្រប់​គ្រាន់​ដើម្បី​ទៅ​ក្លឹប​ហាត់​ប្រាណ​ ឬ ក៏​មិនសូវ​ចំណូល​នឹង​ការ​ហាត់​ក្បាច់​ពិបាក​ៗ​ព្រោះ​ធ្វើ​ឲ្យ​បាក់​កម្លាំង​ជាដើម។ ដូច្នេះ​ បើ​មិត្ត​នារី​មាន​បញ្ហា​បែប​នេះ សូម​កុំ​បារម្ភ! ក្បាច់​ ៤ ងាយៗ​ខាង​ក្រោម​នេះ​ក៏​អាច​ធ្វើ​ឲ្យ​អ្នក​សម្រក​រាង​បាន​ដែរ​ ជាពិសេស​គឺ​នៅ​ត្រង់​ផ្នែក​ជើង និង ភ្លៅ​ឲ្យ​មើល​ទៅ​តូច​និង​ស្រឡូន ហើយ​ចំណាយ​ពេល​ត្រឹម​១០​នាទី​ក្នុង១ ថ្ងៃ​តែ​ប៉ុណ្ណោះ៖

រូបតំណាង

**១. ក្បាច់​បត់​បាត​ជើង​ទល់​គ្នា**

អង្គុយ​ខ្នង​ឲ្យ​ត្រង់​រួច​ចាប់​​ប្រអប់​ជើង​ផ្អោប​បាត​ជើង​ទល់​គ្នា​ រួច​ទម្លាក់​ជង្គង់​ឲ្យ​ទាប​ កាន់​តែ​ទាប​កាន់​តែ​ល្អ។ ហាត់​ក្បាច់​នេះ​រួច​ទប់​ឲ្យ​ជាប់​ប្រមាណ​ ១៥ វិនាទី​ បន្ទាប់​មក​ហាត់​៣ ដង​ទៀត​ជា​ការ​ស្រេច។

ក្បាច់ទី១

២. ក្បាច់​បន្តឹង​សាច់​ដុំ​គូទ

រក្សា​ផ្នែក​ខាង​លើ​នៃ​ដង​ខ្លួន​ឲ្យ​ត្រង់ រួច​បត់​ជើង​ស្ដាំ​ចូល​ក្នុង​ហើយ​ជើង​ឆ្វេង​បោះ​ទៅ​ខាង​ក្រោយ​លា​ឲ្យ​អស់។ ហាត់​ក្បាច់​នេះ​ប្រមាណ ១០ វិនាទី រួច​ប្ដូរ​ទៅ​មួយ​ចំហៀង​ទៀត ហើយ​ធ្វើ​ឡើង​វិញ​ចំនួន​ ២ ដង​បន្ត។​

ក្បាច់ទី២

៣. ក្បាច់​បន្តឹង​សាច់​ដុំ​ភ្លៅ

គេង​លើ​កម្រាល រួច​បោះ​ដៃ​ទាំង​ពីរ​ឡើង​លើ​ ជើង​ទាំង​ពីរ​បត់​មក​ក្រោយ​ ហើយ​ទប់​ឲ្យ​ជាប់​ប្រមាណ​ ១៥ វិនាទី ហើយ​ហាត់​បន្ត​ចំនួន​២​ដង​បន្ថែម។

ក្បាច់ទី៣

៤. ក្បាច់​លាត​សន្ធឹង​ជើង

ក្បាច់​ចុង​ក្រោយ​ជា​ក្បាច់​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ជួយ​ពន្លាត​ជើង និង ឲ្យ​សាច់​ដុំ​ដើរ​ស្រួល​ល្អ។ ក្បាច់​នេះ​តម្រូវ​ឲ្យ​អ្នក​រក្សា​ដៃ​ និង ​ជើង​សង​ខាង​ជាប់​កម្រាល​ដើម្បី​​ទប់​លំនឹង​ រីឯ​ក្បាល​ឱន​ចុះ​ស្រប​នឹង​ដៃ៕

ក្បាច់ទី៤

ចុចអានបន្ត៖

ប្រភព៖ tagsis ប្រែ​សម្រួល៖ Siyou Tang

អត្ថបទពេញនិយម