២ តិចនិក​ប្រើ​ម្រាម​​ដៃ​ ដើម្បី​​វាស់កម្រិតជាតិខ្លាញ់នៅក្នុងរាងកាយរបស់អ្នក

  • 2020-06-15 09:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាក់​ស្ដែង​ គីឡូ​របស់​អ្នក​មិន​អាច​បញ្ជាក់​ទាំង​ស្រុង​ថា​អ្នក​ធាត់​ពេក ឬ ស្គម​ពេក​បាន​ឡើយ។ តិចនិក​២ ពិសេស​ដែល​គេ​តែង​ប្រើ​ប្រាស់​ដើម្បី​ពិនិត្យ​ឲ្យ​បាន​ច្បាស់​នោះ​គឺ ការ​គណនា​តាម​ក្បួន BMI និង ការ​វាស់​​លេខ​ចង្កេះ។ ដូច្នេះ កញ្ញា​នឹង​បង្ហើប​នូវ​គន្លឹះ​ដែល​ងាយៗ និង មិន​ចាំ​បាច់​ចំណាយ​លុយ​ដើម្បី​​ដឹង​ថា​រាង​កាយ​របស់​អ្នក​មាន​លើស​កម្រិត​ជាតិ​ធាត់​ដែរ​ឬ​ក៏​អត់​​នោះ​ទេ គឺ​ដោយ​គ្រាន់​តែ​ដឹង​នូវ​​ប្រើ​ចុង​ម្រាម​ដៃ​​ដូច​ខាង​ក្រោម​តែ​ប៉ុណ្ណោះ៖

១. វាស់​​ក​ដៃ

រូបតំណាង

តិចនិក​ទី១ នេះ​គឺ​ពិត​ជា​ងាយ​ស្រួល​មែន​ទែន​ដោយ​គ្រាន់​តែ​យក​ម្រាម​ដៃ​ឱប​ជុំវិញ​ក​ដៃ​ដើម្បី​វាស់។ ក្នុង​នោះ​ផង​ដែរ គេ​បែក​ចែក​លទ្ធផល​ជា​ ៣ ផ្សេងៗ​គ្នា៖

  • ម្រាម​ដៃ​ឱប​បាន​មួយ​ជុំ​​ក​ដៃ​ហើយ​អាច​​​ដាក់​លើ​គ្នា​បាន៖ អ្នក​មាន​រាង​កាយ​ស្គម​នៅ​ឡើយ​ទេ ដូច្នេះ​មិន​បាច់​បារម្ភ​រឿង​លើស​កម្រិត​ធាត់​ឡើយ តែ​ត្រូវ​ព្យាយាម​ញ៉ាំ​អាហារ​សុខភាព​ឲ្យ​បាន​ច្រើន

  • ម្រាម​ដៃ​ឱប​បាន​មួយ​ជុំ​ក​ដៃ​ល្មម៖ អ្នក​មាន​រាង​កាយ​មិន​ស្គម​ពេក​ហើយ​ក៏​មិន​ធាត់​ពេក​ដែរ គឺ​ហាក់​បី​ដូច​ជា​រាង​កាយ​អ្នក​កីឡា​អ៊ីចឹង តែ​គួរ​ព្យាយាម​ហាត់​ប្រាណ​ហ្វឹកហាត់​សាច់​ដុំ​ឲ្យ​បាន​រឹង​មាំ​ កុំ​ឲ្យ​មើល​ឃើញ​ធាត់

  • ម្រាម​ដៃ​ឱប​ក​ដៃ​មិន​ជុំ៖ នេះ​បញ្ជាក់​ថា​អ្នក​អាច​នឹង​មាន​លើស​ជាតិ​ខ្លាញ់​ក្នុង​រាង​កាយ​ហើយ គួរ​ប្រញាប់​ហាត់​ប្រាណ និង កំណត់​នូវ​របប​អាហារ​ឲ្យ​បាន​ត្រឹម​ត្រូវ។​​

២. មើល​រាង​មេ​ដៃ

រូបតំណាង

តិចនិក​ទី​២ ពិត​ជា​មិន​គួរ​ឲ្យ​ជឿ​ ព្រោះ​មាន​ភាព​ងាយ​ស្រួល​និង​រហ័ស​ខ្លាំង​តែ​ម្ដង​ដោយ​គ្រាន់​តែ​សង្កេត​មើល​នូវ​រាង​ម្រាម​ដៃ​មេ​តែ​ប៉ុណ្ណោះ។

  • បើ​សង​ខាង​មេ​ដៃ​មាន​រាង​កោង នោះ​វា​បញ្ជាក់​ថា​អ្នក​មាន​រាង​ស្អាត​និង​សម​ល្មម​ មិន​លើស​ជាតិ​ខ្លាញ់​ឡើយ។

  • បើ​សង​ខាង​មេ​ដៃ​មាន​រាង​ស្មើ នោះ​បញ្ជាក់​ថា​អ្នក​​មាន​រាង​​ទ្រលុកទ្រលន់ និង​រាង​មូល​បន្តិច។ ដូច្នេះ គួរ​រក្សា​រាង​តាម​រយៈ​ការ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន ញ៉ាំ​អាហារ​ឆ្អែតៗ ៣ ពេល និង បន្ថែម​ការ​ញ៉ាំ​ជាតិ​ប្រូតេអ៊ីន និង ខ្លាញ់​ល្អ​សម្រាប់​រាង​កាយ៕​​

រូបតំណាង

ចុចអានបន្ត៖

ប្រភព៖ akerufeed ប្រែ​សម្រួល៖ Siyou Tang

អត្ថបទពេញនិយម