​តោះ! រើស​រូប​មេដៃ​របស់​អ្នក ដើម្បី​ស្វែង​យល់​ថា​អ្នក​ជា​មនុស្ស​បែប​ណា

  • 2020-06-16 06:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្ទើរ​តែ​មិន​គួរ​ឲ្យ​ជឿ​ថា ត្រឹម​រាង​មេដៃ​របស់​មនុស្ស​ម្នាក់ៗ​អាច​បង្ហាញ​ពី​អត្តចរិត​របស់​ពួក​គេ​បាន​យ៉ាង​ច្បាស់។ ជា​ធម្មតា នៅ​ពេល​លើក​មេដៃ​ឡើង អ្នក​ខ្លះ​អាច​មាន​មេដៃ​រាង​ត្រង់ និង អ្នក​ខ្លះ​រាង​កោង​ហើយ​ភាព​ខុសគ្នា​នេះ​សុទ្ធ​តែ​មាន​អត្ថន័យ​បង្កប់​របស់​វា។ ដើម្បី​ដឹង​ច្បាស់​ថា​អ្នក​ជា​មនុស្ស​ប្រភេទ​បែប​ណា ចូរ​រើស​រូប A ឬ B រួច​អាន​នូវ​ការ​រៀបរាប់​នូវ​បុគ្គលិក​លក្ខណៈ​របស់​អ្នក​តាម​រូបភាព​ដែល​បាន​រើស​រួច៖

រូបតំណាង

- **បើ​អ្នក​ជ្រើសរើស A៖** បើ​អ្នក​មាន​រាង​មេដៃ​ត្រង់​ហើយ​បញ្ឆិត​ដូច​ក្នុង​រូប A នោះ​អ្នក​ជា​មនុស្ស​ដែល​ម៉ឺងម៉ាត់​ជាង​អ្នក​ដទៃ ហើយ​ពេល​ខ្លះ​ទៀត អ្នក​ងាយ​នឹង​ឆេវឆាវ និង មួម៉ៅ​ច្រើន។ បន្ថែម​ពី​នេះ អ្នក​ជា​មនុស្ស​ដែល​ចូលចិត្ត​លាក់​អារម្មណ៍​ពិត​នៅ​ក្នុង​ចិត្ត ហើយ​មិន​ងាយ​បង្ហើប​ ឬ​ រៀបរាប់​ប្រាប់​ពី​ទុក្ខ​លំបាក​របស់​ខ្លួន​ឡើយ សូម្បី​តែ​ជាមួយ​មនុស្ស​ជិត​ស្និទ្ធ​ក៏​ដោយ។ អ្វី​ដែល​សំខាន់​ជាង​គេ​ក្នុង​ជីវិត​អ្នក​គឺ​សេចក្ដី​សុខ​ក្នុង​ការ​រស់​នៅ ជាហេតុ​ធ្វើ​ឲ្យ​អ្នក​ស្រឡាញ់​សុខភាព និង មនុស្ស​ជុំ​វិញ​ខ្លួន​ជាខ្លាំង។

រូបតំណាង
  • បើ​អ្នក​ជ្រើសរើស B៖ បើ​អ្នក​មាន​រាង​មេដៃ​កោង​ដូច​ក្នុង​រូប B នោះ​វា​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​ដែល​តែង​តែ​ចែករំលែក ក៏​ដូចជា​បញ្ចេញ​អារម្មណ៍​របស់​ខ្លួន​ទៅ​ខាង​ក្រៅ​ និង មនុស្ស​ជុំវិញ​ខ្លួន។ លើស​ពី​នេះ អ្នក​តែង​លើក​យក​នូវ​គំនិត​ល្អៗ និង​សប្បាយៗ​ជាមួយ​អ្នក​ដទៃ ដោយ​គ្មាន​ការ​ស្ទាក់ស្ទើរ​ឡើយ។ យ៉ាង​ណា​មិញ អ្នក​តែង​បារម្ភ​ពី​ការ​មើល​ឃើញ​របស់​អ្នក​ដទៃ​មក​កាន់​ខ្លួន ជាពិសេស​គឺ​ផ្នែក​រូបរាង​តែ​ម្ដង។ ដូច្នេះ​ហើយ វា​ធ្វើ​ឲ្យ​អ្នក​តែង​ចំណាយ​ពេល​យូរ​ក្នុង​ការ​តុបតែង​ខ្លួន មុន​ចេញ​ទៅ​ក្រៅ​ម្ដងៗ៕
រូបតំណាង

ចុចអានបន្ត៖

ប្រភព៖ ione ប្រែ​សម្រួល៖ Siyou Tang

អត្ថបទពេញនិយម