ខោ ៤ ប្រភេទ ស្រីៗគួរជៀសវាង ព្រោះពាក់ឃើញទាប និង ធាត់លើសដើម
- 2020-06-16 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខោ ៤ ប្រភេទ ស្រីៗគួរជៀសវាង ព្រោះពាក់ឃើញទាប និង ធាត់លើសដើម
ការស្លៀកពាក់គឺជាកត្តាដ៏សំខាន់ក្នុងការជួយលើកសម្រស់របស់មនុស្សម្នាក់ៗ ជាពិសេសនារីៗ។ កាលណាអ្នកជ្រើសរើសសម្លៀកបំពាក់ដែលមិនស័ក្តិសមនឹងដងខ្លួន ឬ រាងរបស់អ្នក វាអាចធ្វើឲ្យមើលទៅឃើញឆ្គង។ សម្រាប់នារីដែលមានរាងស្លីមហើយកម្ពស់ខ្ពស់ស្រឡះ ពួកគាត់មិនសូវមានបញ្ហាក្នុងការជ្រើសរើសសម្លៀកបំពាក់នោះទេ។
យ៉ាងណាមិញ សម្រាប់មិត្តៗនារីដែលមានកម្ពស់ទាប ហើយផ្នែកត្រគាករីកសាយទៀតនោះ គឺពួកគាត់ពិតជាមានការលំបាកក្នុងការស្លៀកពាក់ចេញក្រៅម្ដងៗ ព្រោះថាបើរើសខោអាវមិនត្រូវគឺអាចឃើញធាត់ ឬ ទាបលើសដើម។ ដូច្នេះ នារីៗមានរាងទាបហើយសាច់គួរដឹងនូវប្រភេទខោ ៤ ប្រភេទគួរជៀសវាងទិញ ព្រោះអាចនឹងពាក់មិនសម៖
១. ខោគូទខ្លី
២. ខោជើងប៉ាត់
៣. ខោសាច់អត់យឺត
៤. ខោពណ៌ស្លេក
រូបភាព៖ Pinterest
ចុចអានបន្ត៖
២ តិចនិកប្រើម្រាមដៃ ដើម្បីវាស់កម្រិតជាតិខ្លាញ់នៅក្នុងរាងកាយរបស់អ្នក
ទង្វើ ៤ បង្ហាញថាអ្នកកំពុងតែបំផ្លាញខ្លួនឯង ដោយមិនដឹងខ្លួន