ងាយៗ! វិធី​ធ្វើ​ម៉ាស​ត្រសក់​កិន​បែប​ធម្មជាតិ ធ្វើ​ឲ្យ​មុខ​ស មាន​សំណើម និង​បំបាត់​ស្នាម

  • 2020-06-09 09:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិត្ត​ៗ​នារី​ប្រាកដ​ជា​ធ្លាប់​បាន​ឮ​ពី​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​របស់​ម៉ាស​ត្រសក់​សម្រាប់​ស្បែក​មុខ​ជា​មិន​ខាន។ ក្រៅ​ពី​ល្អ​សម្រាប់​សុខភាព​ ផ្លែ​ត្រសក់​ជា​ប្រភេទ​គ្រឿង​ផ្សំ​ដែល​ពេញ​និយម​បំផុត​សម្រាប់​ចម្រាញ់​ទៅ​ជា​ផលិតផល​មុខ​មាន​ដូច​ជា ស្ព្រៃ​បាញ់​មុខ ឡេ​លាប​មុខ ក៏​ដូច​ជា​ម៉ាស​ផង​ដែរ។ គុណ​ប្រយោជន៍​របស់​ម៉ាស​ត្រសក់​គឺ​ជួយ​ឲ្យ​ស្បែក​ស​ភ្លឺ​ពី​ខាង​ក្នុង ផ្ដល់​សំណើម​ដល់​ស្បែក ជួយ​បំបាត់​ស្នាម​រោល​ឬ​កន្ទួល​នៃ​ស្បែក ព្រម​ទាំង​កាត់​បន្ថយ​ស្នាម​ក្រហម​ដែល​រង​ផល​ប៉ះ​ពាល់​ពី​កម្ដៅ​ថ្ងៃ​ជាដើម​។ តោះ! មក​ដឹង​វិធី​ធ្វើ​ម៉ាស​ត្រសក់​កិន​​ដែល​ជា​រូបមន្ត​មុខ​ស​ហើយ​ភ្លឺ​ទាំង​អស់​គ្នា៖

រូបតំណាង

**គ្រឿង​ផ្សំ**

  • ទឹក​ឃ្មុំ ១ ស្លាប​ព្រា​បាយ
  • ទឹកដោះគោ​ឆៅ ២ ស្លាប​ព្រា​បាយ
  • ផ្លែ​ត្រសក់ ១ ផ្លៃ​តូច ឬ កន្លះ​ផ្លែ​ធំ

វិធី​ធ្វើ និង វិធី​ប្រើ

រូបតំណាង

១. យក​ផ្លែ​ត្រសក់​ទៅ​កិន​ឲ្យ​ម៉ដ្ឋ រួច​ចាក់​ចូល​កូន​ចាន​ចង្កឹះ​

២. ចាក់​ទឹក​ដោះ​គោ​ឆៅ និង ទឹក​ឃ្មុំ​ចូល​ រួច​កូរ​ចូល​គ្នា​ឲ្យ​សព្វ​ឲ្យ​បាន​ល្បាយ​ដែល​មិន​ខាប់​ពេក​ឬ​រាវ​ពេក

៣. យក​សំឡី​ជូត​មុខ​ស្ដើងៗ ៥​ទៅ​៦ សន្លឹក​ដើម្បី​ជ្រលក់​ចូល​ទៅ​ក្នុង​ល្បាយ​នៃ​ម៉ាស

៤. ត្រាំ​សំឡី​នៅ​ក្នុង​ម៉ាស​ រួច​ដាក់​ចូល​ទូ​ទឹក​កក​ប្រមាណ​ ១៥​ទៅ​២០ ឲ្យ​ត្រជាក់​ រួច​យក​បិទ​លើ​មុខ​ហើយ​ទុក​ចោល​ប្រមាណ ១០​ទៅ​១៥​នាទី លាង​ទឹក​ចោល​ជា​ការ​ស្រេច៕

រូបតំណាង

ទស្សនាវីដេអូ៖

ចុចអានបន្ត៖

ប្រភព៖ YouTube ប្រែ​សម្រួល៖ Siyou Tang

អត្ថបទពេញនិយម