៥ ចំណុចរបស់ស្រីៗ ដែលមនុស្សប្រុសចាប់អារម្មណ៍មុនគេពេលជួបដំបូង
- 2020-06-03 10:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ ចំណុចរបស់ស្រីៗ ដែលមនុស្សប្រុសចាប់អារម្មណ៍មុនគេពេលជួបដំបូង
រូបរាងខាងក្រៅពេលខ្លះអាចជារឿងដែលសំខាន់ខ្លាំង ក្នុងការទាក់ទាញចំណាប់អារម្មណ៍ពីអ្នកដទៃ។ មនុស្សស្រីមួយចំនួនធំប្រហែលជាឆ្ងល់ហើយចង់ដឹងជាមិនខានថាចំណុចទាក់ទាញអ្វីទៅដែលអ្នកដទៃចាប់អារម្មណ៍មុនគេ ពេលគេជួបអ្នកដំបូងជាពិសេសសម្រាប់មនុស្សប្រុស។ ដូច្នេះ កុំនៅមានមន្ទិលតទៅទៀត! មកស្គាល់ ៥ ចំណុចសំខាន់របស់មនុស្សស្រីដែលចាប់ចិត្តមនុស្សប្រុសតាំងពីលើកដំបូងដែលបានជួបគ្នា៖
**១. ស្នាមញញឹម**
អ្នកប្រហែលជាមិនបានចាប់អារម្មណ៍ទេ ប៉ុន្តែមនុស្សភាគច្រើនសម្លឹងមើលមកអ្នកត្រង់ស្នាមញញឹមនេះហើយ។ ជាពិសេសសម្រាប់មនុស្សប្រុស ស្នាមញញឹមរបស់នារីហាក់បីដូចជាដែកឆក់ដែលទាញយកបេះដូងរបស់គេក្នុងរយៈពេលខ្លីហួសពីការនឹកស្មាន។
២. ភ្នែក
មិនមែននិយាយពីគ្រឿងសម្អាងដែលអ្នកលាបទេ ប៉ុន្តែពួកគេច្រើនសម្លឹងមើលថាតើក្រសែភ្នែករបស់អ្នកមានបង្កប់នូវរឿងអ្វីខ្លះ។ ស្ទើរតែមិនគួរឲ្យជឿ ក៏ប៉ុន្តែកែវភ្នែករបស់អ្នកមានសមត្ថភាពអាចបង្ហាញប្រាប់ទាំងក្ដីរីករាយ និងទុក្ខកង្វល់ទាំងឡាយដែលអ្នកមានក្នុងឆាកជីវិត។ ដូច្នេះហើយទើបបុរសៗតែងតែសម្លឹងមើលកែវភ្នែករបស់អ្នកពេលជួបអ្នកដំបូងដើម្បីឲ្យដឹងច្បាស់បន្ថែមពីអ្នក។
៣. ភាពសប្បាយរីករាយ
ក្រៅពីស្នាមញញឹម និង កែវភ្នែករបស់អ្នក មនុស្សប្រុសក៏យកចិត្តទុកដាក់លើពាក្យសម្ដី និង កាយវិការរបស់អ្នកដែរ ព្រោះវាអាចបង្ហាញថាអ្នកមានភាពសប្បាយរីករាយនៅក្នុងជីវិតប្រចាំថ្ងៃឬក៏អត់។
៤. សុជីវធម៌ និង សីលធម៌
ចំណុចសំខាន់មួយទៀតដែលមនុស្សប្រុសសង្កេតពីអ្នកពេលជួបគ្នាដំបូងគឺសីលធម៌ និងសុជីវធម៌របស់អ្នកផ្ទាល់។ បុរសភាគច្រើនមិនសូវនិយាយរឿងនេះ ក៏ប៉ុន្តែជាចំណុចសំខាន់មួយដែលពួកគេតែងចង់ដឹងអំពីនារីដែលគេទាក់ទង ព្រោះអត្តចរិតល្អៗទាំងនេះហើយដែលងាយទាក់ទាញចិត្តរបស់ពួកគេដោយមិនដឹងខ្លួន។
៥. គំនិត
បុរសឆាប់ចាប់ចិត្តលើអ្នកដូចគ្នាប្រសិនបើអ្នកជាប្រភេទមនុស្សស្រីដែលមានភាពឈ្លាសវៃ ចេះបញ្ចេញយោបល់លើរឿងរ៉ាវផ្សេងៗ។ លើសពីនេះទៀត បើអ្នកមានគំនិតថ្មីៗ និង ល្អៗ នោះពួកគេនឹងផ្ដល់តម្លៃនិងគោរពអ្នកខ្លាំង៕
ចុចអានបន្ត៖ ៥ ក្បាច់ជួយឲ្យដើមដៃតូចហើយតឹងណែន អាចពាក់អាវដៃតូចដោយជឿជាក់