គន្លឹះសម្ងាត់ ៣ យ៉ាងក្នុងការញ៉ាំពេលយប់កុំឲ្យឡើងគីឡូ ស្រីៗគួរដឹង!
- 2020-06-08 08:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គន្លឹះសម្ងាត់ ៣ យ៉ាងក្នុងការញ៉ាំពេលយប់កុំឲ្យឡើងគីឡូ ស្រីៗគួរដឹង!
អ្នកណាខ្លះចូលចិត្តឃ្លាននៅពេលយប់ តែមិនហ៊ានញ៉ាំព្រោះខ្លាចឡើងគីឡូឬខូចរាង? សម្រាប់បុរសៗប្រហែលជាពួកគេមិនសូវបារម្ភរឿងនេះប៉ុន្មានទេ តែសម្រាប់នារីៗវាជាបញ្ហាមួយដែលពួកគេមិនចង់ឲ្យកើតឡើងនោះទេ បើញ៉ាំយប់ញឹកញាប់ពេក ច្បាស់ជាគីឡូឡើងជាលំដាប់ដោយមិនដឹងខ្លួនជាមិនខាន។ ដូចនេះ បើមិនចង់ឲ្យចេះតែឃ្លានពេលយប់ ដែលងាយនាំឲ្យខូចរាងទេ គួរដឹងពីគន្លឹះ ៣ យ៉ាងនេះ៖
១. ញ៉ាំឲ្យគ្រប់កាឡូរីមុនចូលគេង
តិចនិកនេះពិតជាសំខាន់ណាស់សម្រាប់មិត្តនារីដែលចូលចិត្តឃ្លានឬកូរពោះតែពេលយប់ រៀបចូលគេង។ ដើម្បីកុំឲ្យឆាប់ឃ្លានដែលជាការរំខាននៅពេលយប់ អ្នកគួរបរិភោគអាហារឲ្យបានគ្រប់គ្រាន់ និងសមល្មមសម្រាប់រាងកាយ នៅពេលថ្ងៃ។ រីឯសម្រាប់អាហារពេលល្ងាច អាចបរិភោគក្នុងបរិមាណសមស្របជាការស្រេច កុំញ៉ាំច្រើនជ្រុលធ្វើឲ្យហើមពោះនៅពេលយប់។
២. កំណត់របបអាហារឲ្យបានត្រឹមត្រូវ
ក្នុងករណីអ្នកតែងតែញ៉ាំអាហារនៅពេលយប់ គប្បីកំណត់ការញ៉ាំក្នុងបរិមាណសមស្រប មិនច្រើនពេក ជៀសវាងការឡើងគីឡូដោយមិនដឹងខ្លួន។ អ្នកអាចផ្លាស់ប្ដូរពីការញ៉ាំឲ្យឆ្អែតជ្រុលនៅពេលល្ងាច ហើយបន្ថែមនូវការញ៉ាំផ្លែឈើវិញផងដែរ។
៣. ញ៉ាំអាហារយ៉ាងតិចឲ្យបាន ៣ ម៉ោងមុនចូលគេង
ទោះជារវល់យ៉ាងណាក្ដី អ្នកគួរឆ្លៀតពេលញ៉ាំអាហារពេលល្ងាចឲ្យបានយ៉ាងហោចណាស់ ៣ ម៉ោងមុនចូលគេង ព្រោះធ្វើបែបនេះប្រព័ន្ធរំលាយអាហារអ្នកមានពេលវេលាគ្រប់គ្រាន់ក្នុងការរំលាយអាហារដែលអ្នកបានបរិភោគរួចជាមុនសិន។ ដូច្នេះ មិនមែនរាល់ការញ៉ាំអាហារពេលយប់គឺច្បាស់ថាធ្វើឲ្យអ្នកធាត់ ១០០% នោះទេ បើអ្នកញ៉ាំឲ្យត្រូវក្បួន និង តិចនិកសម្ងាត់ទាំងនេះ៕
ចុចអានបន្ត៖
៥ ក្បាច់ជួយឲ្យដើមដៃតូចហើយតឹងណែន អាចពាក់អាវដៃតូចដោយជឿជាក់
៥ ចំណុចរបស់ស្រីៗ ដែលមនុស្សប្រុសចាប់អារម្មណ៍មុនគេពេលជួបដំបូង