សញ្ញា​ទាំង ៧ នៅ​លើ​ដៃជួយបង្ហាញ​ពី​សុខភាព​របស់អ្នក

  • 2020-06-08 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តាមរយៈដៃ អ្នកអាចមើលដឹងពីស្ថានភាពសុខភាពរបស់អ្នកបាន។ វេជ្ជបណ្ឌិត​បាននិយាយ​ថា ដៃ​របស់​អ្នកជួយ​ឲ្យសញ្ញា​អំពី​បញ្ហាសុខភាព​របស់អ្នក​បាន​យ៉ាងច្បាស់។ ដូច្នេះ​ខាង​ក្រោម​ជារោគ​សញ្ញា​នៅលើ​ដៃ​របស់អ្នក ថាតើ​អ្នកមាន​សុខភាព​ល្អឫ​យ៉ាងណា?

១. បាតដៃ​ក្រហម

វេជ្ជបណ្ឌិត​ជាច្រើន​បាននិយាយ​ថា ប្រសិនបើ​អ្នក​មាន​បាត​ដៃពណ៌​ក្រហម​គឺបណ្តាលមក​ពី​បញ្ហាថ្លើម ពិសេស​សម្រាប់​អ្នក​មាន​អាយុ ៥០ ឆ្នាំ​ឡើង។ ជាធម្មតា​ពណ៌ក្រហម​នោះកើតមាន​ឡើងនៅ​គែម​នៃ​ថ្ពាល់​បាតដៃ។

២. បែកញើស​ហួសហេតុ

វាអាច​ជាមូលហេតុ​មកពី៖ បែកញើស​ហួសហេតុ ភាព​តានតឹង និង​អសកម្ម​ក្រពេញទីរ៉ូអុីត។ ករណីនៃជំងឺ hyperhidrosis ដែល​ជាការបែកញើស​លើសលប់​ អ្នកអាចសាកល្បង​ប្រើថ្នាំ​បំបាត់ញើស។ អ្នកក៏​អាចទទួល​​បាន​នីតិ​វិធីបែប​វេជ្ជសាស្ត្រ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការហើមពោះ។

៣. បាត់បង់​ការដឹង​និង​ស្រពន់

ជួនកាល​នៅពេល​អ្នក​ក្រោកពីគេង​អ្នកក៏មានអារម្មណ៍ថា​មិនដឹង​ផ្នែកណាមួយ​នៃរាងកាយ ហើយ​អ្នក​ក៏​ចាប់​ផ្តើម​ធ្វើ​ចលនា​រួចក៏​ស្រពន់។ ក្នុងករណីមួយចំនួនរោគសញ្ញាអស់ទាំងនេះអាចជាសញ្ញាគ្រោះថ្នាក់ធ្ងន់ធ្ងរដូចជា មហារីកស្បូន osteochondrosis ជំងឺ carpal tunnel syndrome ការកក​ឈាម​នៅក្នុង​សរសៃ​ឈាម​ (venous thrombosis of the limb) ជំងឺសរសៃប្រសាទ និងជំងឺទឹកនោមផ្អែម។

៤. ដៃស្ងួត

មូលហេតុ​សាមញ្ញ​បំផុត​ធ្វើ​ឲ្យដៃ​ស្ងួតនោះ​គឺ​កង្វះជាតិទឹក​និង​អេស្រ្តូហ្សែន​ចុះខ្សោយ (estrogen deficiency) ដែល​ជាប់​ទាក់ទង​ទៅនឹង​ការអស់​រដូវ។

៥. ដៃញ័រ

ការញ័រដៃ​ត្រូវបានគេ​ដឹងថា​ជាសញ្ញា​សុខភាព​ធ្ងន់ធ្ងរគឺ Parkinson's Disease។ បើ​អ្នកមាន​បញ្ហានេះ​ត្រូវតែ​ប្រញាប់​ទៅសុំ​ដំបូន្មាន​ពី​លោក​គ្រូពេទ្យ។

៦. ក្រចក​មិនល្អ

ក្រចក​ផុយ​និង​បាក់​ជា​រោគសញ្ញា​កង្វះជាតិ​ស័ង្កសី។ ស័ង្កសី​ពិតជាមាន​សារសំខាន់​សម្រាប់​រាងកាយរ​បស់​អ្នកវា​ជួយ​ឲ្យរបួស​ឆាប់ជា​សះស្បើយ បែង​ចែក​កោសិកា និង​ជួយពង្រឹង​ប្រព័ន្ធសុាំ។

៧. ដៃប៉ោង

បើ​ដៃ​អ្នក​មាន​រាងប៉ោង​ដែល​ក្រចក​និង​ម្រាម​ដៃ​មូល​ថ្លុំ ជាធម្មតា​មកពី​ការចុះខ្សោយ​អុកសុីសែន​នៅក្នុង​ខ្លួនរបស់​អ្នក។ វា​ក៏អាច​ជារោគសញ្ញា​នៃ​ជំងឺមហារីកសួត ឫ​ជំងឺបេះដូង។ បើ​មាន​ករណី​នេះកើត​ឡើងត្រូវតែ​ប្រញាប់​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ជាបន្ទាន់។

ចុចអានបន្ត៖

អាថ៌កំបំាង ៣ យ៉ាងញុំាចំណីអាហារនៅពេលយប់ដោយមិនចំាបាច់ខ្លាចធាត់

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន