អាថ៌កំបំាង ៣ យ៉ាងញុំាចំណីអាហារនៅពេលយប់ដោយមិនចំាបាច់ខ្លាចធាត់
- 2020-06-03 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាថ៌កំបំាង ៣ យ៉ាងញុំាចំណីអាហារនៅពេលយប់ដោយមិនចំាបាច់ខ្លាចធាត់
មនុស្សមួយចំនួនមានទម្លាប់មិនសូវទទួលទានចំណីអាហារច្រើនពេកទេនៅពេលយប់នោះក៏ព្រោះតែខ្លាចធាត់។ ការញុំាអាហារនៅពេលយប់អាចធ្វើអ្នកឡើងគីឡូមែន តែប្រសិនបើអ្នកញុំាបានត្រឹមត្រូវនោះ អ្នកមិនចំាបាច់ខ្លាចធាត់នោះទេ។ ហេតុដូចនេះ ថ្ងៃនេះអ្នកនឹងបានដឹងពីវិធីសំងាត់ ៣ យ៉ាងក្នុងការញុំាចំណីអាហារពេលយប់យ៉ាងស្រួល។ តិចនិចទំាងបីនោះរួមមាន៖
១. ញុំាអាហារមានកាឡូរីតាមដែលអ្នកឃ្លានមុនពេលចូលគេង
វិធីមួយនេះមានប្រសិទ្ធភាពប្រសើរណាស់សម្រាប់អ្នកចូលចិត្តញុំាចំណីអាហារនៅពេលយប់។ ដូច្នេះ រាល់ពេលទទួលទានកាឡូរីគឺត្រូវបានរាប់បញ្ចូលរាល់ថ្ងៃ។ ការទទួលទានចំណីអាហារបានគ្រប់គ្រាន់ក្នុងមួយថ្ងៃ រហូតដល់មុនពេលចូលគេងនោះ វានឹងមិនធ្វើឲ្យការបរិមាណនៃថាមពលដែលអ្នកត្រូវការលើសឡើយ។ មានន័យថា អ្នកគួរទទួលទានអាហារនៅពេលព្រឹក ពេលថ្ងៃត្រង់ និងបរិមាណល្មមនៅពេលល្ងាចនឹងធ្វើឲ្យរាងកាយបន្តទទួលថាមពលអំឡុងពេលចូលគេង។ ប្រសិនបើអ្នកអាចធ្វើរឿងនេះបាន អ្នកនឹងមិនចំាបាច់បារម្ភពីរឿងឡើងគីឡូទៀតទេ។
**២. កំណត់បរិមាណអាហារដែលអ្នកបរិភោគ**
ប្រសិនបើអ្នកពិតជាចូលចិត្តញុំាចំណីអាហារនៅពេលយប់ពិតមែន អ្នកគប្បីកំណត់បរិមាណអាហារដែលអ្នកបរិភោគ។ កាលណាអ្នកបរិភោគចំណីអាហារទាល់តែឆ្អែតពេកនោះ វានឹងបណ្តាលឲ្យមានបញ្ហារំលាយអាហារមិនបានល្អនិងប៉ះពាល់ការដុតរំលាយអាហារមិនល្អជាដើម។ បើអាច អ្នកគួរផ្លាស់ប្តូរមកទទួលទានផ្លែឈើ ៣ ទៅ ៤ ចំណិត ឬទទួលទានយ៉ាអួរមួយកំប៉ុង នំបុ័ងស្រូវសាលីមុនពេលចូលគេង។ ការញុំាបែបនេះនឹងធ្វើឲ្យអ្នកគេងបានស្រួលក៏ដូចជាឆ្អែតល្មមផងដែរ។
៣. ទទួលទានចំណីអាហារយ៉ាងហោចណាស់ ៣ ម៉ោងមុនពេលចូលគេង
រឿងសំខាន់ដែលអ្នកត្រូវតែចងចំាក្នុងចិត្តនោះគឺការបរិភោគចំណីអាហារ ៣ ម៉ោងមុនពេលចូលគេង។ ប្រសិនបើអ្នកញុំាភ្លាមហើយចូលគេងភ្លាមនោះវានឹងមានផលប៉ះពាល់ទៅដល់ប្រព័ន្ធរំលាយអាហាររបស់អ្នក។ ដូច្នោះហើយ អ្នកត្រូវរង់ចំាឲ្យចំណីអាហារអស់ទំាងនោះរំលាយឲ្យអស់សិន ឬអ្នកអាចជ្រើសរើសចំណីអាហារណាដែលងាយរំលាយលឿន៕
រូបភាព៖ Pinterest
ចុចអានបន្ត៖
មានអាការៈគេងពុំសូវលក់ស្រួល អ្នកគួរសាកទទួលទានអាហារ ៥ ប្រភេទនិងចៀសវាងអាហារ ៣ មុខនេះ