មានអាការៈគេងពុំសូវលក់ស្រួល អ្នកគួរសាកទទួលទានអាហារ ៥ ប្រភេទនិងចៀសវាងអាហារ ៣ មុខនេះ

  • 2020-06-01 03:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បញ្ហាគេងមិនលក់ក្នុងពេលបច្ចុប្បន្ននេះបាននឹងកំពុងកើតឡើងចំពោះមនុស្សជាច្រើននៅទូទំាងពិភពលោក។ តើ​អ្នក​ធ្លាប់មានអាការៈគេងពុំលក់ដែរឬទេ? ចុះប្រសិនបើអ្នកមាន តើអ្នកមាន​វិធាន​ការណ៍​យ៉ាងណា​ចំពោះ​បញ្ហា​នេះ? ថ្ងៃនេះ ប្រិយមិត្តទំាងអស់គ្នានឹងបានដឹងអំពី ការសម្រួល​ទៅដល់​ការគេងពុំលក់​បានតាម​រយៈការ​ទ​ទួល​ទាន​អាហារចំនួន ៥ ប្រភេទ។ ទន្ទឹមគ្នានេះដែរ អ្នកគប្បីចៀសវាងការបរិភោគអាហារ ៣ ប្រភេទដែរ។ អា​ហារ​អស់ទំាងនោះមានដូចជា៖

រូបតំណាង

**អាហារគួរទទួលទានរួមមាន៖**

១. ទឹកឃ្មុំ

ទឹកឃ្មុំមានផ្ទុកគ្រឿងផ្សំដ៏សម្បូរបែបមានដូចជា គ្លុយកូស fructose ប្រូតេអ៊ីន វីតាមីន Bនិងផ្សេងៗទៀត។ អ្វី​ដែល​ល្អនោះគឺ ទឹកឃ្មុំអាចបង្កើនការបញ្ចេញអាំងស៊ុយលីននៅក្នុងខ្លួននិងជួយឱ្យ tryptophan ចូលក្នុង​ខួរ​ក្បាល។

២. ផ្លែចេក

ផ្លែចេកត្រូវបានគេដឹងថាជាថ្នំាងងុយគេងបែបធម្មជាតិ។ នោះក៏ព្រោះតែជាតិម៉ាញ៉េស្យូមនិងវីតាមីនB ​សម្បូរ​បែប​ពួកគេអាច​ជំរុញដល់ការបន្ធូរសាច់ដុំនិងបន្ថយភាពអស់កម្លាំងនឿយហត់។ លើសពីនេះទៅទៀត ចេកគឺ​ជា​ផ្លែ​ឈើ​ដែលមានផ្ទុកសារធាតុ Tryptophan ច្រើនបំផុតដែលអាចជួយបង្កើនសារធាតុ Serotonin អនុញ្ញាត​ឱ្យ​ខួរ​ក្បាល​បញ្ចេញអរម៉ូនមានភាពរីករាយ ជួយកែតម្រូវស្ថានភាពដំណេកនិងជួយបំបាត់ការគេងមិនលក់។ ទោះ​យ៉ាង​ណាចេកគឺជាអាហារងាយហើមពោះដូច្នោះហើយអ្នកគួរជៀសវាងបរិភោគមុនពេលចូលគេង។

រូបតំណាង

៣. ទឹកដោះគោក្តៅៗ

ប្រសិនបើអ្នកទទួលគេងទឹកដោះគោក្តៅៗមួយកែវនៅពេលយប់ ជាតិ tryptophan ដែលផ្ទុក​នៅក្នុង​ទឹកដោះ​គោបំប្លែង​ទៅជាសេរ៉ូតូនីននិងមេឡាតូនីន ដែលធ្វើឲ្យអ្នកឆាប់ងងុយគេង។ តែទឹកដោះគោមានផ្ទុកប្រូតេអ៊ីន ហើយ​ប្រូតេអ៊ីនមិនសូវជាអំណោយ​ផលដល់​ការគេងដែលវាជួយការគេងមានភាពស្រស់ស្រាយ។ ដូច្នោះ​ដើម្បី​មាន​ប្រសិទ្ធភាពល្អ​ប្រសិនបើអ្នកបន្ថែមវាជាមួយគ្រាប់ធញ្ញជាតិ។

រូបតំណាង

៤. ផ្លែឆឺរី

ក្នុងករណីអ្នកឧស្សាហ៍គេងយប់ជ្រៅ អ្នកគប្បីទទួលទានផ្លែឆឺរី។ នេះក៏ដោយសារតែផ្លែឈើ​ប្រភេទនេះ​មាន​ផ្ទុក​ជាតិមេឡាតូនីនដែលជួយពង្រឹងដល់គុណភាពនៃការគេងនិងភាពមិនស្រួលក្នុងពេលធ្វើដំណើរផ្លូវឆ្ងាយ។ លើសពីនេះ​ វាល្អសម្រាប់អ្នកធ្វើដំណើរលើយន្តហោះរយៈពេលយូរៗផងដែរ។

៥. គ្រាប់ Oats គ្មានជាតិស្ករ

ដូចដែលអ្នកបានដឹងមកហើយថា carbohydrates ជួយបង្កើនចំណែកជាតិ tryptophanនៅក្នុងរាងកាយ។ រីឯ​គ្រាប់ oats ដែលគ្មានជាតិស្ករនោះវាមានជាតិសរសៃសន្ទស្សន៍ glycemic ទាបជាជម្រើស​ដ៏ល្អក្នុង​ការប​ង្កើត​tryptophanនៅក្នុងរាងកាយអ្នក។ គ្រាប់ oatmeal សុទ្ធមានជាតិរ៉ែជាច្រើនដូចជា កាល់ស្យូម ផូរស្វ័រ ​និងជាតិដែកជួយកាត់បន្ថយភាពតានតឹង ជួយឲ្យអ្នកឆាប់​ចូលគេង និងចៀសវាងការគេងមិនលក់។

អាហារគួរចៀសវាង

១. កាហេ្វអ៊ីន

ជាតិកាហ្វេអ៊ីនត្រូវបានគេដឹងថាវាជួយឲ្យអ្នកមានភាពស្រស់ថ្លា។ ប្រសិនបើអ្នកមិនចង់​ឲ្យបញ្ហា​គេងមិន​លក់​កាន់​តែធ្ងន់ធ្ងរនោះទេ អ្នកជំនាញបានបង្ហាញថា អ្នកគួរចៀសវាងទទួលទានអាហារ​មានជាតិកាហ្វេ​និង​ភេសជ្ជៈ​មានផ្ទុកជាតិ​កាហ្វេអ៊ីន តែចាស់ៗ សូកូឡារសជាតិខ្លំាង គួរតែទទួលទានពី ៣ ទៅ ៧ ម៉ោង​មុន​ពេល​ចូល​គេង។

រូបតំណាង

២. ប្រូតេអ៊ីន

អ្នកគួរចៀសវាងការទទួលទានសាច់ច្រើនពេក ដូចជាសាច់សុទ្ធ រយៈពេល ២ ម៉ោងមុនពេលចូលគេង ក៏ព្រោះតែសាច់នោះមានផ្ទុកប្រូតេអ៊ីនច្រើនងាយសំយោគទៅជា​ dopamine និង norepinephrine ដែលជួយឲ្យខួរក្បាលអ្នកស្រស់ស្រាយជាងមុន។

៣. អាហារមានជាតិហឹរ

ការទទួលទានអាហារហឹរនៅពេលយប់នឹងជួយជម្រុញការរំលាយអាហារនិងបង្កើនសីតុណ្ហភាពរាងកាយ។ អ្នកដែលមានក្រពះខ្សោយនឹងមានឱកាសបណ្តាលឱ្យរលាកក្រពះនិងរាគរូសដែលវាពិតជាមិនអំណោយផលដល់ការគេងអ្នកទេ៕

រូបតំណាង
រូបតំណាង

រូបភាព៖ Pinterest

ចុចអានបន្ត៖

តិចនិកខ្លីៗ ជួយឱ្យអ្នកឆាប់គេងលក់ស្កប់ស្កល់

ប្រភព៖ tagsis ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន