ស្រីៗ​មាន​​​ ៧ ​ចំណុច​នេះ មិនខ្វះទេ​បុរស​ល្អៗ​ ដែលប្រាថ្នាចង់បានជាដៃគូ

  • 2020-05-25 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជា​ទូទៅ មនុស្ស​ស្រី​ដែល​មាន​សម្រស់​ស្អាត​គឺ​មាន​ភាព​ទាក់​ទាញ​ណាស់​មែន​ទេ? យ៉ាង​ណា​មិញ វា​គ្រាន់​តែ​ជា​មួយ​ផ្នែក​តូច​ប៉ុណ្ណោះ ក្នុង​ក្រសែ​ភ្នែក​មនុស្ស​ប្រុស​ល្អ​ពិត​ប្រាកដ។ ប្រភេទ​មនុស្ស​ស្រី​ដែល​ពួក​គេ​ប្រាថ្នា​ចង់​បាន​គឺ​មិន​ផ្អែក​លើ​តែ​រូប​សម្បត្តិ​តែ​មួយ​មុខ​នោះ​ទេ ពោល​គឺ​បើ​នារី​មាន​ត្រឹម​ ៧​ចំណុច​នេះ​គឺ​បុរស​ល្អៗ​នឹង​ចូល​មក​ជីវិត​អ្នក​ជា​មិន​ខាន៖

រូបតំណាង

**១. ចេះ​មើល​ថែ​ខ្លួន​ឯង៖** មុន​នឹង​ចង់​ឲ្យ​នរណា​ម្នាក់​​មក​ស្រឡាញ់​អ្នក អ្នក​ចាំ​បាច់​ត្រូវ​ចេះ​ស្រឡាញ់ និង ថែ​ទាំ​ខ្លួន​ឯង​ឲ្យ​បាន​ល្អ​ជា​មុន​សិន។ នៅ​ពេល​ដែល​នារី​ចេះ​ធ្វើ​រឿង​ទាំង​នេះ នោះ​អ្នក​មិន​ចាំ​បាច់​ស្វែង​រក​មនុស្ស​ដែល​ល្អ​ត្រឹម​ត្រូវ​នោះ​ទេ ពួក​គេ​នឹង​មក​រក​អ្នក​ដោយ​ខ្លួន​ឯង​ជាក់​ជា​មិន​ខាន។ ​

២. មាន​ភាព​ឯករាជ្យ៖ បច្ចុប្បន្ន​ បុរស​ច្រើន​ឲ្យ​តម្លៃ​ទៅ​លើ​ប្រភេទ​នារី​ដែល​មាន​ម្ចាស់ការ​លើ​ខ្លួន​ឯង ព្រម​ទាំង​មាន​ភាព​ឯករាជ្យ​ក្នុង​ខ្លួន។ នារី​ដែល​ចេះ​ធ្វើ​អ្វី​ៗ​ដោយ​ខ្លួន​ឯង ដោយ​មិន​បាច់​ពឹង​ពាក់​លើ​នរណា ច្រើន​មាន​ភាព​ទាក់ទាញ​ខ្លាំង​ក្នុង​ខ្សែ​ភ្នែក​មនុស្ស​ប្រុស​ដោយ​មិន​ដឹង​ខ្លួន​។

រូបតំណាង

៣. ចរិត​ល្អ៖ ក្រៅ​តែ​ពី​ភាព​ស្អាត​បាត​នៅ​ផ្នែក​ខាង​ក្រៅ នារី​គប្បី​គួរ​រៀប​ចំ​​ចិត្ត​គំនិត និង ឥរិយាបថ​ខ្លួន​ឲ្យ​បាន​សមរម្យ​ផង​ដែរ។ ការ​បញ្ចេញ​នូវ​ភាព​រម្យទម​​តាម​រយៈ​ពាក្យ​សម្ដី និង អាកប្បកិរិយា ពិត​ជះ​ឥទ្ធិពល​ដល់​បេះដូង​មនុស្ស​ប្រុស និង ធ្វើ​ឲ្យ​ពួក​គេ​លួច​ចាប់​ចិត្ត​លើ​អ្នក​​យ៉ាង​លឿន​ដោយ​ចាំ​យូរ។ ​

៤. ចេះ​រក​ចំណូល​ដោយ​ខ្លួន​ឯង៖ បុរស​មួយ​ចំនួន​ធំ​មិន​ដែល​ហ៊ាន​និយាយ​នោះ​ទេ តែ​ក្នុង​ចិត្ត​ពួក​គេ​ច្រើន​ប្រាថ្នា​មនុស្ស​ស្រី​ដែល​មាន​ភាព​ឯករាជ្យ​លើ​ការ​រក​ចំណូល​ចូល​គ្រួសារ​ផង​ដែរ ទោះ​ក្នុង​ចំនួន​តិចតួច​ក្ដី។ នារី​ដែល​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង មាន​គំនិត​រក​ស៊ី ឬ ធ្វើ​ការ​ដើម្បី​ជួយ​សម្រាល​បន្ទុក​របស់​ស្វាមី​ សុទ្ធ​សឹង​ជា​នារី​ក្នុង​ក្ដី​ស្រមៃ​របស់​បុរស​គ្រប់​រូប​ហើយ​។

រូបតំណាង

៥. ធ្វើ​ជា​ខ្លួន​ឯង​៖ ភាព​ស្រស់​ស្អាត​របស់​មនុស្ស​ស្រី​គឺ​ផ្អែក​លើ​ការ​ធ្វើ​ជា​ខ្លួន​ឯង​ពិត​ប្រាកដ មិន​ប្រឹង​សម្ដែង​ដើម្បី​នរណា​ម្នាក់​ឡើយ។ បុរស​ដែល​ល្អ​ពិត​ប្រាកដ នឹង​ទទួល​យក​អ្នក​ជា​អ្នក ដោយ​មិន​តម្រូវ​ឲ្យ​អ្នក​ខំ​ធ្វើ​ខ្លួន​ដូច​អ្នក​ផ្សេង​​ឡើយ​ ពោល​គឺ​គេ​ចូលចិត្ត​មនុស្ស​ស្រី​ដែល​ធ្វើ​អ្វី​ៗ​ចេញ​ពី​បេះដូង​យ៉ាង​ពិត​ប្រាកដ។ ដូច្នេះ​ហើយ​​ បើ​គេ​បាន​ជួប​មនុស្ស​ស្រី​បែប​នេះ​ គេ​នឹង​មិន​អាច​មើល​រំលង​ឡើយ។

៦. មាន​ភាព​ស្រស់​ស្រាយ៖ មនុស្ស​ស្រី​​មាន​ភាព​រួសរាយ​រាក់​ទាក់ និង ឧស្សាហ៍​ញញឹម​ទៅ​កាន់​មនុស្ស​ជុំ​វិញ​ខ្លួន គឺ​ជា​ប្រភេទ​មនុស្ស​ស្រី​ដែល​បុរសៗ​ចូលចិត្ត​ និង ងាយ​លង់​​ចិត្ត​ស្រឡាញ់​ខ្លាំង។ ស្នាម​ញញឹម​គឺ​ជា​មន្ត​ស្នេហ៍​ដ៏​អស្ចារ្យ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ដទៃ​ចូល​មក​ជិត​អ្នក​ដោយ​មិន​ដឹង​ខ្លួន។ ​​

រូបតំណាង

៧. ចេះ​គិត​គូ​ពី​អ្នក​ដទៃ៖ ការ​រស់​នៅ​ចាំ​បាច់​តម្រូវ​ឲ្យ​អ្នក​ចេះ​គិត​គូ​ដល់​មនុស្ស​ជុំ​វិញ​ខ្លួន​អ្នក និង​អ្នក​ដទៃ​ខ្លះ​ផង មិន​មែន​គិត​តែ​ពី​ខ្លួន​ឯង​ម្នាក់​នោះ​ឡើយ។ ភាព​ទាក់ទាញ​របស់​មនុស្ស​ស្រី​គឺ​ស្ថិត​នៅ​លើ​ចិត្ត​គំនិត​នេះ​ឯង ហើយ​វា​ជា​លក្ខណៈ​សម្បត្តិ​មួយ​ដែល​ងាយ​ឆក់​យក​បេះដូង​របស់​មនុស្ស​ប្រុស​ក្នុង​រយៈ​ពេល​ខ្លី​បំផុត។ ដូច្នេះ​ បន្ថែម​ពី​លើ​ការ​យក​ចិត្ត​ទុក​ដាក់​នឹង​ខ្លួន​ឯង នារី​ក៏​គួរ​មាន​ចិត្ត​ស្រឡាញ់ រាប់​អាន​ និង​គិត​គូ​ពី​គេ​ឯង​ផង​ដែរ៕ ​

ចុចអានបន្ត៖

ប្រភព៖ Spiceee ប្រែ​សម្រួល៖ Siyou Tang

អត្ថបទពេញនិយម