មូល​ហេតុ​ ៥ ធំៗធ្វើ​ឲ្យ"​អាជីវកម្ម​"ដំណើរការ​មិន​សូវ​ល្អ និង ​គ្មាន​ភាព​រីក​ចម្រើន

  • 2020-05-21 08:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​វិស័យ​អាជីវកម្ម ជាទូទៅ​តែង​មាន​អ្នក​ដែល​ទទួល​បាន​ជោគជ័យ និង​បរាជ័យ។ សម្រាប់​អ្នក​ដែល​ធ្វើ​អាជីវកម្ម​ លក់​ដូរ​គ្រប់​រូប​​ដែល​មិន​ទាន់​ទទួល​បាន​នូវ​លទ្ធផល​គាប់​ចិត្ត គួរ​គិត​ពិចារណា​ឡើង​វិញ​នូវ​ដំណាក់កាល​នីមួយៗ​នៃ​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន។ អ្នក​ដែល​ឆ្ងល់​ទេ​ថា ហេតុ​អ្វី​បាន​ជា​អ្នក​លក់​មួយ​ចំនួន​​ដែល​លក់​ផលិតផល ​ឬ ​ទំនិញ​​ដូច​​អ្នក​បេះបិទ​ តែ​គេ​រក​ចំណូល​បាន​ច្រើន​​ជាង​អ្នក​ច្រើន​ម៉្លេះ? ហេតុ​អ្វី​បាន​ជា​មុខ​របរ​ដូច​គ្នា​សោះ​តែ​ផ្ដល់​នូវ​លទ្ធផល​ផ្សេងៗ​គ្នា?​ មក​ដឹង​មូល​ហេតុ​ ៥ ចម្បង​ដែល​​ធ្វើ​ឲ្យ​អាជីវកម្ម​គ្មាន​ភាព​រីកចម្រើន​ទៅ​មុខ៖

រូបតំណាង

**១. គ្មាន​ការ​គ្រោង​ទុក​ច្បាស់​លាស់៖** មូល​ហេតុ​ធំ​ដែល​ធ្វើ​ឲ្យ​អាជីវកម្ម​មិន​ងាយ​ទៅ​មុខ​បាន​គឺ​ ដោយ​សារ​គ្មាន​ឫស​គល់​ច្បាស់​លាស់។ អ្នក​ប្រកប​​អាជីវកម្ម​គួរ​មាន​ការ​រៀប​ចំ​គម្រោង​ទុក​ឲ្យ​ម៉ត់ចត់​ និង ម៉ឺងម៉ាត់ ដោយ​កំណត់​ពេលវេលា​នឹង​ខ្លួន​អ្នក​ក្នុង​ការ​សម្រេច​នូវ​គោលដៅ​អ្វី​មួយ​។ ការ​ធ្វើ​បែប​នេះ​​ទើប​​អ្នក​មាន​ទឹក​ចិត្ត​ជម្រុញ​ខ្លួន​ឯង​ឲ្យ​ខំ​ប្រឹង។​

២. គ្មាន​ការ​ដឹក​នាំ​ត្រឹម​ត្រូវ​ល្អ៖ ភាព​ជា​អ្នក​ដឹក​នាំ​គឺ​មាន​សារៈសំខាន់​ណាស់​ នៅ​ក្នុង​វិស័យ​អាជីវកម្ម​ទាំង​តូច និង​ធំ។ ជាពិសេស​ គឺ​ការ​ដឹក​នាំ​បុគ្គលិក​ ការ​ជម្រុញ និង លើក​ទឹក​ចិត្ត​ពួក​គេ​ជា​រឿយៗ។ កង្វះ​ខាត​នូវ​ការ​ដឹក​នាំ​ដ៏​ត្រឹម​ត្រូវ​ងាយ​នាំ​ឲ្យ​អាជីវកម្ម​នៅ​មួយ​កន្លែង ព្រម​ទាំង​អាច​ធ្វើ​ឲ្យ​បុគ្គលិក​មិន​ស្ដាយ​ស្រណោះ​នឹង​ចាក​ចេញ​ទៀត​ផង។

រូបតំណាង

៣. កង្វះ​ខាត​ផ្នែក​ទី​ផ្សារ៖ បើ​និយាយ​ពី​អាជីវកម្ម គឺ​គេ​តែង​នឹក​ឃើញ​ទៅ​ដល់​ការ​ធ្វើ​ទីផ្សារ​នេះ​ឯង។ ការ​ស្វែង​រក​ទីផ្សារ​ជា​ស្នូល​នៃ​អាជីវកម្ម​នីមួយៗ ព្រោះ​វា​ជា​កត្តា​ដែល​ចាំ​បាច់​បំផុត​​ក្នុង​ការ​ណែ​នាំ​អ្នក​​ទិញ​​ឲ្យ​ស្គាល់​នូវ​ផលិតផល ឬ ទំនិញ​របស់​អ្នក។ យ៉ាង​ណា​មិញ​ ​គួរ​ឲ្យ​ដឹង​ថា​​អាជីវកម្ម​ធំៗ​ច្រើន​​មាន​សមត្ថភាព​​ក្នុង​ការ​ចំណាយ​ធ្វើ​ទីផ្សារ​ច្រើន​ជាង​អាជីវកម្ម​ធុន​តូច ឬ កណ្ដាល​ ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​ពួក​គេ​ទទួល​បាន​នូវ​ការ​គាំ​ទ្រ​ពី​សំណាក់​អតិថិជន​បាន​ច្រើន។

រូបតំណាង

៤. ការ​គ្រប់​គ្រង​ខ្វះ​បច្ចេកទេស៖ ការ​គ្រប់​គ្រង​ត្រង់​ចំណុច​នេះ​គឺ​ ផ្ដោត​លើ​ការ​គ្រប់​គ្រង​មនុស្ស។ ក្នុង​នាម​ជា​អ្នក​ជំនួញ​មួយ​រូប អ្នក​ត្រូវ​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​សម្រេច​ឲ្យ​ដល់​គោល​ដៅ​ដែល​ខ្លួន​បាន​កំណត់ ហើយ​ដើម្បី​ធ្វើ​វា​ឲ្យ​បាន​សម្រេច អ្នក​ត្រូវ​រៀន​ចេះ​គ្រប់​គ្រង​គេ​ជា​មុន​សិន។ បុគ្គលិក​គឺ​ជា​ធនធាន​ដ៏​សំខាន់​ដែល​អ្នក​មិន​គួរ​មើល​រំលង។ ដូច្នេះ​ដើម្បី​ឲ្យ​អតិថិជន​​ជឿជាក់ និង​ទុក​ចិត្ត​លើ​អ្នក អ្នក​ត្រូវ​ធ្វើ​ឲ្យ​បុគ្គលិក​របស់​អ្នក​មាន​ទំនុក​ចិត្ត​ខ្ពស់​លើ​អ្នក​ដូច​គ្នា។

៥. មិន​ទាន់​ស្គាល់​អតិថិជន៖ ពាក្យ​ចាស់​គេ​តែង​និយាយ​ថា​ "អតិថិជន​គឺ​ជា​ស្ដេច​”។ ជា​ការ​ពិត ជា​ដំបូង​អ្នក​ត្រូវ​ស្គាល់​ឲ្យ​ច្បាស់​ថា​ តើ​អតិថិជន​របស់​អ្នក​ជា​អ្នក​ណា? ផលិតផល​របស់​អ្នក​គឺ​ស័ក្ដិសម​សម្រាប់​អតិថិជន​បែប​ណា​? តើ​ពួក​គាត់​អាច​ស្គាល់​ពី​ទំនិញ ឬ ផលិតផល​របស់​​អ្នក​តាម​រយៈ​អ្វី? ការ​​ដែល​អ្នក​ដឹង​ពី​ចំណុច​សំខាន់​ៗ​ទាំង​នេះ​រួច​ទើប​ការ​ធ្វើ​ទីផ្សារ​​ត្រូវ​ចំ​ទិស​ដៅ​ល្អ​ និង​មាន​ប្រសិទ្ធភាព​ពិត​ប្រាកដ៕

រូបតំណាង

ចុចអានបន្ត៖

ប្រភព៖ Businesstown ប្រែ​សម្រួល៖ Siyou Tang

អត្ថបទពេញនិយម