របៀបទិញសេរ៉ូមវីតាមីន C បានត្រឹមត្រូវ ដើម្បីលាបទៅមានប្រសិទ្ធភាពខ្ពស់

  • 2020-05-20 08:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​វីតាមីន C ​បាន​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ផ្នែក​សម្រស់ ​ដែល​នារី​គ្រប់​រូប​​មិន​អាច​មើល​រំលង​ចំណុច​នេះ​បាន​ទេ។ ​ម្ល៉ោះ​ហើយ​ចៀស​វាង​ទិញ​សេរ៉ូម​វីតាមីន C ​ខាត​លុយ​ទទេ ​អ្នក​គួរ​ដឹង​ពី​ចំណុច​ខ្លឹម​ៗ​ទាំង​នេះ​សិន។

​ជា​ដំបូង​ត្រូវ​ដឹង​ពី​គុណ​ប្រយោជន៍​របស់​សេរ៉ូម​​វីតាមីន C ​សិន

​គុណ​ប្រយោជន៍​របស់​វីតាមីន C ជួយ​កាត់​បន្ថយ​ស្នាម​មុន ​អាចម៍​រុយ ​ស្នាម​អុជ​ខ្មៅ ​ពន្យារ​ភាព​ចាស់ ​ជួយ​ស្បែក​តឹង​ណែន​ ព្រម​ទាំង​មាន​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​ផង​ដែរ។នៅ​ពេល​ប្រើ​ប្រាស់​ជា​ប្រចាំ ​​ស្បែក​នឹង​ស្រស់​ស្អាត ​​ភ្លឺ​ថ្លា ​ក្មេង​ជាង​វ័យ ​និង​មើល​ទៅ​ស្រស់​​រលោង។

​នេះ​ជា​របៀប​ជ្រើស​រើស​ទិញ​សេរ៉ូម​វីតាមីន C ​ឲ្យ​បាន​ត្រឹម​ត្រូវ៖

១. ​ជ្រើ​ស​រើស​សេរ៉ូម​ដែល​ផ្ទុក​វីតាមីន C ១០-​២៥%

បើ​អ្នក​ចង់​ឃើញ​លទ្ធផល ​គប្បី​មើល​ធាតុ​ផ្សំ​របស់​សេរ៉ូម​នោះ​​ជា​មុន​សិន ​ព្រោះ​​វា​ជា​ចំណុច​សំខាន់​ណាស់។ ​អ្នក​អាច​ផ្ទៀង​នៅ​លើ​​ផ្លាក​ក្រោយ​ដប​របស់​សេរ៉ូម។ ​​ជា​ការ​ណែនាំ ​ចំពោះ​​មនុស្ស​ស្រី​មាន​ស្បែក​ប្រតិកម្ម ​គួរ​ជ្រើស​រើស​សេរ៉ូម​ដែល​ផ្ទុក​វីតាមីន C ​​តិច​ជាង ១០​% ​ដើម្បី​ការពារ​កុំ​ឲ្យ​ស្បែក​អាឡែហ្ស៊ី។ ​ចំពោះ​មនុស្ស​ស្រី​ដែល​មាន​ប្រភេទ​ស្បែក​ផ្សេង​ទៀត ​គួរ​ជ្រើស​រើស​វីតាមីន C ​ពី​១៥ -​២៥ % ​ដើម្បី​ការពារ​ស្បែក​កុំ​ឲ្យ​រោល។

២. ជ្រើស​រើស​​សេរ៉ូម​ដែល​ផ្ទុក​វីតាមីន​ផ្សេង​ៗ

បន្ថែម​ពី​លើ​វីតាមីន C ​អ្នក​គួរ​ជ្រើស​រើស​សេរ៉ូម​ដែល​មាន​វីតាមីន​ផ្សេង​ៗ​ទៀត​ជា​ធាតុ​ផ្សំ​ដែរ ព្រោះ​ជួយ​ឲ្យ​វីតាមីន C ​ធ្វើ​ការ​បាន​ល្អ។ ដូច​ជា​វីតាមីន A ​ជួយ​ជម្រុះ​កោសិកា​ងាប់​ៗ និង​ជួយ​ពន្លឿន​ឲ្យ​វីតាមីន C ​ជួយ​ស្បែក​មើល​ទៅ​​ភ្លឺ​ថ្លា​ជាង​មុន។ ​មួយ​ទៀត ​អ្នក​អាច​​ជ្រើស​យក​វីតាមីន E ​​ដែល​ជួយ​បង្កើន​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​​ក្នុង​ការ​កាត់​បន្ថយ​ស្នាម​ជ្រួញ ​ជួយ​ឲ្យ​ស្បែក​តឹង​ណែន ​និង​ការពារ​មិន​​ឲ្យ​ឆាប់​ចាស់។ ​អ្នក​​អាច​ជ្រើស​រើស​ប្រភេទ​វីតាមីន​ផ្សេង​ៗ ​តាម​តម្រូវ​ការ​របស់​អ្នក​ក៏​បាន។

៣. ​ការ​វេច​ខ្ចប់​ត្រូវ​តែ​មើល​ទៅ​ស័ក្ដិសម​

​ចំណុច​ចុង​ក្រោយ​នេះ​រឹត​តែ​សំខាន់ ព្រោះ​ដប​ដាក់​សេរ៉ូម​វីតាមីន C ​ដែល​ល្អ​ វា​អាច​ការពារ​វីតាមីន C ​ពី​កម្តៅ​ព្រះ​អាទិត្យ​មិន​ឲ្យ​ខ្សោះ​ជីវជាតិ​បាន។ ​ម្ល៉ោះ​ហើយ ​​នៅ​ពេល​ទិញ ត្រូវ​ជ្រើស​យក​ដប​ណា​​ពណ៌​ស្រអាប់ ក្រាស់ ព្រោះ​វា​ជួយ​ការពារ​មិន​ឲ្យ​ខ្យល់​ចូល​។ ​នៅ​ពេល​បើ​ក​ប្រើ ​សូម​នៅ​កន្លែង​ដែល​មិន​ក្ដៅ​ខ្លាំង ​ដើម្បី​វា​អាច​រក្សា​បាន​នូវ​គុណ​ភាព​របស់​សេរ៉ូម។ ​លើស​ពី​នេះ ​បើ​ពេល​អ្នក​លាប​ទៅ​ មាន​អារម្មណ៍​ថា​ស្បែក​មុខ​ហាក់​មិន​ប្រក្រតី ​ឬ​មាន​ក្លិន​មិន​ល្អ ​គប្បី​ឈប់​លាប​ភ្លាម​ៗ៕

អានបន្ត៖ ​ តោះ! មកបិទ​ម៉ាស​ដំឡូង​បារាំងធម្មជាតិ ​រូបមន្តមុខស ម៉ត់ខៃ​ និង បំបាត់ស្នាម​

ប្រភព៖ ladyissue ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម