តោះ! មកបិទ​ម៉ាស​ដំឡូង​បារាំងធម្មជាតិ ​រូបមន្តមុខស ម៉ត់ខៃ​ និង បំបាត់ស្នាម​

  • 2020-05-19 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជា​ទូទៅ ធ្លាប់​តែ​ឃើញ​គេ​ប្រើ​ប្រាស់​ដំឡូង​បារាំង​ជា​គ្រឿង​ផ្សំ​សម្រាប់​ធ្វើ​ម្ហូប តែ​​ថ្ងៃ​នេះ​កញ្ញា​នឹង​បង្ហាញ​ជូន​មិត្ត​នារី​ពី​វិធី​ប្រើ​ប្រាស់​វា​សម្រាប់​ធ្វើ​ម៉ាស​បិទ​មុខ​ថែរក្សា​សម្រស់​វិញ​ម្ដង។ មុន​នឹង​ឈាន​ចូល​ដល់​វិធី​ធ្វើ​ អ្នក​គួរ​យល់​​ដឹង​ពី​អត្ថប្រយោជន៍​នៃ​ម៉ាស​ដំឡូង​បារាំង​ជា​មុន​សិន ដែល​ក្នុង​នោះ​រួម​មាន៖

  • ​បំបាត់​ស្លាក​ស្នាម​នៅ​លើ​មុខ​
  • ជួយ​ឲ្យ​មុខ​ស​ ម៉ត់ និង​មាន​សំណើម​
  • បំបាត់​បញ្ហា​ស្បែក​ស្រអាប់ ឬ​ស​មិន​ស្មើ​គ្នា
  • ជួយ​ព្យាបាល​ស្នាម​អុជ​​ខ្មៅ
  • និង​ ធ្វើ​ឲ្យ​ស្បែក​មុខ​តឹង​ណែន
រូបតំណាង

**គ្រឿង​ផ្សំ៖**

  • ដំឡូងបារាំង​ ១​មើម

  • ទឹក​ឃ្មុំ​ ១ ស្លាបព្រាបាយ

  • ទឹក​ដោះ​គោ​ជូរ (យ៉ាអួ) ១ កំប៉ុង

រូបតំណាង

វិធី​ធ្វើ៖

១. ចិត​ដំឡូង​បារាំង​ជា​ ៣​ទៅ​៤ កំណាត់ រួច​ដាក់​ស្ងោរ​ឲ្យ​​សាច់​ដំឡូង​ទន់​ល្មម (អាច​ដាក់​ចូល​ផ្ងំ​ពេល​ដាក់​ដាំ​បាយ​​ក៏​បាន​)

២. ជំហាន​បន្ទាប់​អ្នក​ត្រូវ​កិន​ដំឡូង​បារាំង​ដែល​ស្ងោរ​រួច​ឲ្យ​ម៉ត់​ល្អ បន្ទាប់​មក​ចាក់​យ៉ាអួ​ចូល​ល្បាយ​ប្រមាណ ១ កំប៉ុង និង ទឹក​ឃ្មុំ​ ១ ស្លាបព្រាបាយ​

៣. កូរ​គ្រឿង​ផ្សំ​ទាំង ៣ ចូល​គ្នា​ឲ្យ​សព្វ រហូត​ទទួល​បាន​ម៉ាស​ដែល​មាន​ល្បាយ​ខាប់​ល្មម​សម្រាប់​ធ្វើ​ការ​លាប​លើ​ផ្ទៃ​មុខ

៤. រក្សា​ម៉ាស​ទុក​ក្នុង​ទូទឹកកក​​​ឲ្យ​ត្រជាក់​បន្តិច សឹម​យក​មក​ប្រើ​ប្រាស់

រូបតំណាង

វិធី​ប្រើ៖

១. ត្រូវ​លាង​សម្អាត​ផ្ទៃ​មុខ​ឲ្យ​បាន​ស្អាត​ជា​មុន​សិន រួច​យក​ម៉ាស​ដែល​បាន​ក្លាស្សេ​ទុក​ យក​មក​លាប​ពេញ​ផ្ទៃ​មុខ និង ក ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​ទាំង​ព្រម​​​​

២. អប់​ម៉ាស​ទុក​លើ​មុខ​ឲ្យ​ស្ងួត ប្រមាណ​​ពី ១០​ទៅ ១៥​នាទី សឹម​លាង​មុខ​ចេញ​ជា​ការ​ស្រេច៕

ចុចអានបន្ត៖

ប្រភព៖ YouTube ប្រែ​សម្រួល៖ Siyou Tang

អត្ថបទពេញនិយម