ហេតុផលដែលអ្នកមិនគួរខ្វល់ជ្រុល លើសម្តីអត់ប្រយោជន៍របស់មនុស្សមួយចំនួន

  • 2020-05-13 07:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ជា​ញឹក​ញាប់ ​ដោយសារ​តែ​គិត​ពេក​ពី​សម្ដី​អ្នក​ដទៃ​ ធ្វើ​ឲ្យ​​មនុស្ស​ជា​ច្រើន​មាន​អារម្មណ៍​ក្រៀម​ក្រំ។ ​អ្នក​ចិត្ត​វិទូ​ Liu Tzu ​និយាយ​ថា បើ​អ្នក​ចាំ​តាម​សម្ដី​របស់​អ្នក​ដទៃ ​អ្នក​នឹង​ក្លាយ​ជា​មនុស្ស​ការពារ​គេ​រហូត។ ដូច្នេះ​ហើយ ​ពេល​ខ្លះ ​កុំ​ដោយសារ​តែ​​សម្ដី​អត់​ប្រយោជន៍​របស់​មនុស្ស​មួយ​ចំនួន​ធ្វើ​ឲ្យ​អ្នក​បាត់​អស់​ភាព​រីក​រាយ។

១. ​ជីវិត​ជា​របស់​អ្នក ​មិន​មែន​​ជា​របស់​គេ​នោះ​ទេ

​អ្នក​ដទៃ​​មាន​សិទ្ធ​គិត​អ្វី​ក៏​បាន ​តែ​​ចំពោះ​អ្នក​វិញ​ពុំ​បាច់​ខ្វល់​ពី​គំនិត​របស់​ពួក​គេ​នោះ​ទេ ព្រោះ​ជីវិត​មួយ​នេះ​ជា​កម្ម​សិទ្ធ​របស់​អ្នក​ផ្ទាល់។ ​

២. ​​ដោយ​សារ​ពួក​គេ​មិន​ដែល​ដឹង​ពី​ចំណុច​ខ្លាំង​របស់​អ្នក

​​តាម​ពិត ​អ្នក​ខ្លួន​ឯង​ដឹង​ច្បាស់​ពី​ចំណុច​ខ្លាំង​របស់​ខ្លួន ​រី​ឯ​អ្នក​ដទៃ​វិញ​មិន​ដឹង​ ចេះ​តែ​និយាយ​នេះ​នោះ​តាម​តែ​ចិត្ត​នឹក​ឃើញ​ពី​អ្នក​។ ​ម្ល៉ោះ​ហើយ ​ពាក្យ​ដែល​អត់​បាន​ការ ​អ្នក​​មិន​បាច់​យក​ចិត្ត​ទុក​ដាក់​ច្រើន​នោះ​ទេ ​ព្រោះ​វា​នឹង​សាប​សូន្យ​តាម​ខ្យល់​នៅ​ថ្ងៃ​ណាមួយ ដោយ​ឯក​ឯង។

៣. ​គិត​ច្រើន​ពី​សម្ដី​អ្នក​ដទៃ​​ជ្រុល ​ថ្ងៃ​ណា​មួយ​អ្នក​នឹង​បាត់​បង់​ក្ដី​ស្រមៃ​ខ្លួន​ឯង​ចោល​

អ្នក​ធ្លាប់​ស្រមៃ​ចង់​បាន​អ្វី​មួយ​មែ​ន​ទេ ? ​តែ​ចុង​ក្រោយ ​អ្នក​ក៏​​សុខ​ចិត្ត​បោះ​បង់​វា​ចោល ព្រោះ​សម្ដី​អ្នក​ដទៃ​។ ​នោះ​មក​ពី​ការ​បារម្ភ​ជ្រុល​​ពី​អ្វី​ដែល​អ្នក​ដទៃ​គិត​ពេក។ ​អ្នក​​​ខំ​ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​ក្ដី​ស្រមៃ​នោះ ​តែ​បែរ​ជា​បោះ​បង់​ចោល​ទាំង​មិន​ទាន់​បាន​សាក​ល្បង ​។

៤. អ្នក​ផ្សេង​គេ​មិន​បាន​​មក​ខ្វល់​ពី​យើង​នោះ​ទេ ត្រូវ​ចាំ​ផង

​ការ​ពិត​ដ៏​ក្រៀម​ក្រំ​មួយ ​គឺ​យើង​មិន​មែន​ជា​ម្នាក់​ដែល​​គ្រប់​អ្នក​ដទៃ​​ខ្វល់​​​ពី​អនាគត​យើង​ខ្លាំង​នោះ​ទេ។ ​ម្ល៉ោះ​ហើយ ​យើង​ត្រូវ​មាន​ទំនោរ​ចាប់​អារម្មណ៍​លើ​រឿង​រ៉ាវ​ផ្ទាល់​ខ្លួន​ឲ្យ​បាន​ច្រើន​វិញ​ល្អ​ជាង។

៥. ​ជីវិត​មនុស្ស​ខ្លី​ណាស់ ​កុំ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​ទាំង​នោះ​អី

មនុស្ស​យើង​កើត​មក​មាន​ជីវិត​តែ​ម្ដង​ប៉ុណ្ណោះ ​បើ​ស្លាប់​បាត់​គ្រប់​យ៉ាង​ក៏​ត្រូវ​​ចប់​ដែរ។ ​ហេតុ​នេះ ​ជីវិត​មនុស្ស​ពិត​ជា​ខ្លី​ណាស់ ​យើង​មិន​មាន​ពេល​វេលា​ច្រើន​ត្រូវ​​យក​ចិត្ត​ទុក​ដាក់​លើ​សម្ដី​អ្នក​ដទៃ​ជ្រុល​​ឡើយ។ ​គួរ​ជឿ​លើ​ខ្លួន​ឯង​ទើប​ជា​ការ​ល្អ ​។ ​យើង​ស្ដាប់​អ្នក​ដទៃ​និយាយ​អ្វី​តែ​ពាក្យ​ពិត ​​និង​​មាន​ប្រយោជន៍​បាន​ហើយ ប្រសិន​បើ​អត់​ទេ ​​កុំ​បន្ត​យក​ចិត្ត​ទុក​ដាក់​អី៕

​អាន​បន្ត​៖ ​ ច្បាស់ៗពីអត្តចរិត និងចំណង់ចំណូលចិត្តរបស់មនុស្សកើតខែឧសភា

ប្រភព៖ gangbeauty ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម