ច្បាស់ៗពីអត្តចរិត និងចំណង់ចំណូលចិត្តរបស់មនុស្សកើតខែឧសភា

  • 2020-05-06 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ថ្ងៃ​នេះ ​កញ្ញា សូម​បង្ហាញ​​ពី​អត្តចរិត​របស់​អ្នក​កើត​ក្នុង​ខែ​ឧសភា ​តាម​ចន្លោះ​ថ្ងៃ​នីមួយៗ។ ដូច្នេះ ​សម្រាប់​អ្នក​កើត​ខែ​ទី​៥​នេះ ​ច្បាស់​ជា​ចង់​ដឹង​មិន​ខាន ​​ពី​ខ្លួន​ឯង។ តោះ អាន​ខាង​ក្រោម​នេះ​​ទាំង​អស់​គ្នា៖​

រូបតំណាង

**១. ​អ្នក​កើត​ចន្លោះ​ថ្ងៃ១ -​៨**

​គេ​ជា​មនុស្ស​ដែល​​មិន​សូវ​ទាម​ទារ​ច្រើន​ឡើយ​ក្នុង​ជីវិត​មួយ​នេះ។ ​ពួក​គេ​​ជឿ​ជាក់​លើ​ហេតុផល ​និង​ធ្វើ​​សកម្មភាព​​​ស្រប​តាម​រឿង​ទាំង​នោះ​ដែរ។ ​ម្យ៉ាង​ទៀត ​មិន​មែន​ឲ្យ​តែ​​អ្នក​ដទៃ​និយាយ​អី ​ពួក​គេ​សុទ្ធ​តែ​ជឿ​នោះ​ទេ។ ដូច្នេះ​ហើយ ​​​បើ​សិន​អ្នក​ដទៃ​ចង់​ឲ្យ​ក្រុម​អ្នក​កើត​ខែ​ឧសភា​នៅ​ចន្លោះ​ថ្ងៃ​ទាំង​នេះ ​តាម​សំដី​នោះ ​គឺ​មិន​ងាយ​ស្រួល​ប៉ុន្មាន​ទេ។ ​​​

រូបតំណាង

អ្វី​ដែល​ពិសេស​នោះ ​ពួក​គេ​ជា​ក្រុម​មនុស្ស​ដែល​កើត​​មក​ជាមួយ​ផ្កាយ​សំណាង ដែល​តែង​ជួប​​លាភ​ពី​ការ​ចាប់​ឆ្នោត​ផ្សង​សំណាង​ជា​ដើម។ គេ​ក៏​ជា​មនុស្ស​ដែល​អាច​សាង​កេរ្តិ៍ឈ្មោះ​​សម្រាប់​អ្នក​ដទៃ​បាន​ទៀត​ផង ​។ ​បើ​និយាយ​ពី​ចរិត​លក្ខណៈ​វិញ មើល​ទៅ​គេ​ហាក់​ដូច​ជា​ឆាប់​ធុញ​​ និង​មិន​សូវ​រួស​រាយ​រាក់​ទាក់​នោះ​ទេ។ មួយ​វិញ​ទៀត ​ចំពោះ​ការងារ​ណា​ដែល​ចល័ត​ច្រើន ​គឺ​ជា​ចំណង់​ចំណូល​ចិត្ត​របស់​​​អ្នក​កើត​ខែ​ឧសភា​​នៅ​ចន្លោះ​ថ្ងៃ​នេះ​ហើយ។ ​ចំណែក​ដៃគូ​ជីវិត​ដ៏​សក្កិសម​​ឥត​ខ្ចោះ​របស់​ក្រុម​មនុស្ស​នេះ ​គឺ​អ្នក​កើត​ចុង​ខែ​មីនា និង​ពាក់​កណ្ដាល​ខែ​មេសា។ ​

រូបតំណាង

២. ​អ្នក​កើត​ចន្លោះ​ថ្ងៃ ​៩ -​១៥

គេ​ជា​មនុស្ស​ស្រលាញ់​ការ​ដើរ​លេង​កម្សាន្ត​ណាស់ ជា​ហេតុ​ពេល​ខ្លះ​ពួក​គេ​ហាក់​មិន​នៅ​ស្ងៀម​មួយ​កន្លែង សូម្បី​តែ​ផ្ទះ​នា​ពេល​អនាគត​ក៏​អាច​ចល័ត​បាន​គ្រប់​ទិស​ទី​ដែរ។ ​យ៉ាង​ណា​មិញ ​គេ​​ជា​មនុស្ស​មាន​ចិត្ត​ក្ដៅ ​ម៉ត់​ចត់ ​​ឆាប់​ជឿ​គេ និង​ចិត្ត​ប្រែ​ប្រួល​មិន​ទៀង​ទាត់។ ​តែ​បើ​និយាយ​ពី​ក្តី​ស្រលាញ់​វិញ ​គឺ​ថា​ជ្រាល​ជ្រៅ​ណាស់​មិន​ចំពោះ​គ្រួសារ ​ឬ​ស្នេហា​ឡើយ។

រូបតំណាង

ភាព​សំណាង​ពី​កំណើត​របស់​ពួក​គេ ​គឺ​សម្បូរ​ទ្រព្យ​និង​លុយ​កាក់។ ​​ជា​ញឹក​ញាប់​គេ​ផ្សារ​ភ្ជាប់​ជីវិត​ជាមួយ​ធម្មជាតិ​តាម​បែប​ជនបទ​ស្រែ​ចម្ការ។ ដូច្នេះ​ហើយ ​បើ​ពួក​គេ​​​បើក​កសិដ្ឋាន​ចិញ្ចឹម​សត្វ ឬ​​លក់​អាហារ ​​គឺ​ពិត​ជា​ល្អ​ណាស់។ ក្រៅ​ពី​នេះ ​គេ​ក៏​ជា​​​អ្នក​មាន​ទំនួល​​ខុស​ត្រូវ​ខ្ពស់​ក្នុង​គ្រួសារ ​រួម​ទាំង​ជា​មនុស្ស​​ស្រលាញ់​វប្បធម៌ និង​ប្រពៃណី​ផង​ដែរ។ ​គេ​ក៏​ជា​​អ្នក​ដែល​ស្រលាញ់​កិត្តិនាម​​ថែម​ទៀត ​ម្ល៉ោះ​ហើយ​គេ​តែង​ធ្វើ​អ្វី​ជា​ច្រើន​​ដើម្បី​សម្រេច​គោល​ដៅ​​របស់​ពួក​គេ​។

៣. ​អ្នក​កើត​ចន្លោះ​ថ្ងៃ ១៦-​២២

រូបតំណាង

គេ​ច្រើន​គិត​ថា​ខ្លួន​ឯង​មិន​សូវ​ពូ​កែ ​មិន​បាន​ការ​ទាំង​ដែល​មិន​ទាន់​សាក​ល្បង​អ្វី​ថ្មី​នៅ​ឡើយ។ ​ទោះ​យ៉ាង​ណា​ក៏​ដោយ ​​ជីវិត​របស់​ពួក​គេ​​ពោរពេញ​ដោយ​រឿង​ល្អ​ជា​ច្រើន​ ​រួម​នឹង​សំណាង​និង​​លក្ខខណ្ឌ​ជីវិត​ដ៏​ប្រពៃ​ផង​ដែរ។ ​មិន​តែ​ប៉ុណ្ណោះ ​គេ​មាន​មនោសញ្ចេតនា​ជ្រាល​ជ្រៅ​និង​ហ៊ាន​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​គ្រួសារ។ ​​​សម្រាប់​​អ្នក​កើត​ខែ​ឧសភា​ចន្លោះ​ថ្ងៃ​នេះ ​ស្រលាញ់​ធម្មជាតិ​ពណ៌​បៃ​តង ​ចូល​ចិត្ត​ព្រៃ​ភ្នំ​ព្រឹក្សា ​ជា​ដើម។ តែ​ពេល​រក​ការងារ បែរ​ជា​ចូល​ចិត្ត​ស្វែង​រក​ការងារ​ណា​មាន​ភាព​ស្មុគ​ស្មាញ​និង​គិត​ច្រើន​ទៅ​វិញ។

រូបតំណាង

៤. ​អ្នក​កើត​ចន្លោះ​ថ្ងៃ ២៣ -៣១

គេ​ជា​មនុស្ស​​ដែល​ពិត​ជា​​ល្អ​ខ្លាំង​ណាស់ ​ហើយ​តែង​តែ​​រក​ភាព​រីក​រាយ​ដាក់​មុខ​ជា​និច្ច។ ​និយាយ​ជជែក​គ្នា​លេង ​គឺ​ជា​​ការ​បង្កើត​ឲ្យ​អារម្មណ៍​ផ្លូវ​ចិត្ត​គេ​បាន​ល្អ​ប្រសើរ​ ​​គេ​​មាន​ចិត្ត​ទូលាយ ​អត្តចរិត​ល្អ​ផង​ដែរ។ ពេល​ខ្លះ ​ពួក​គេ​ក៏​ហាក់​ដូច​ជា​ព្រួយ​បារម្ភ​ច្រើន និង​​មិន​សូវ​ចេះ​គ្រប់​គ្រង​ចិត្ត​ខ្លួន​ឯង ម្ដង​ផ្អែក​លើ​ហេតុផល​ម្តង​ផ្អែក​លើ​អារម្មណ៍ ​តែ​​កម្រ​បង្ហាញ​វា​ចេញ​មក​ណាស់។

រូបតំណាង

​ម្យ៉ាង​ទៀត ​​អ្នក​កើត​ខែ​ឧសភា​ចន្លោះ​ថ្ងៃ​នេះ ​ងប់​ងុល​នឹង​ការងារ​ណាស់។ ចំពោះ​ចំណង់​ចំណូល​ចិត្ត ​ច្រើន​តែ​ចាប់​អារម្មណ៍​លើ​ដំណើរ​កម្សាន្ត​ទេសចរណ៍ ​កសិកម្ម និង​ចម្ការ​​ផង​ដែរ។ ​​ក្រៅ​ពី​នេះ ​គេ​ក៏​​អាច​ក្លាយ​ជា​​ស្ថាបត្យករ វិស្វករ ការទូត ឬ​អ្នក​ខាង​ធនាគារ​ជា​ដើម។ គុណ​សម្បត្តិ​គឺ​ថា ​ប៉ិន​ប្រសប់​ខាង​ដោះស្រាយ​វិបត្តិ។

រូបតំណាង

​ស្រប​ជាមួយ​ក្តី​សង្ឃឹម ​គេ​រមែង​សម្រេច​គោល​ដៅ​បាន​យ៉ាង​ពិត​ប្រាកដ។ គេ​មាន​ភាព​ឆ្លាត​វៃ ​និង​​ទស្សនវិស័យ​​​វែង​ឆ្ងាយ​ដែល​​ធ្វើ​ឲ្យ​អ្នក​ដទៃ​មិន​អាច​បដិសេធ​នូវ​ភាព​ល្បីល្បាញ​មួយ​នេះ​ទេ។ ​ចំពោះ​ទំនាក់​ទំនង​វិញ ​គឺ​ថា​ស្មោះ​អស់​ពី​ពោះ ។​​​​​

រូបតំណាង

អានបន្ត៖ ​ លក្ខណៈ​​សម្បតិ្ដ​ពិសេសៗ​របស់​មនុស្ស​ស្រី​ចូល​ចិត្ត​សត្វ ​គ្រប់​គ្នា​មិន​ធ្លាប់​ដឹង

ប្រភព៖ Dazzling News ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម