គន្លឹះ​​​ការពារ​​មិន​ឲ្យ​​​ឆ្លង​​រោគ​​​​​​​​​​​​​​​​សម្រាប់​​​​​មនុស្ស​​​ស្រី​​​ ពេល​​​​​​ចូល​​​បង្គន់​​​សាធារណៈ

  • 2020-05-12 10:30:00
  • ចំនួនមតិ 1 | ចំនួនចែករំលែក 41

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពេល​​​​​​​​​​​​​​​​​ទៅ​​ណា​​មក​​​ណា​​​​​ ​មនុស្ស​​​​​ស្រី​​​​ពិបាក​​​​បំផុត​​​​គឺ​​​រឿង​​ចូល​​​​​​​​​​បង្គន់​​នេះ​​​ហើយ មិន​​មែន​​ងាយ​​​​ស្រួល​​​ដូច​ជា​​​​​បុរស​​ៗ​​​​​ឡើយ។ ​​​​​បង្គន់​​​​​សាធារណៈ​​​​ជា​​​​​​កន្លែង​​​​​​សម្បូរ​​​​ទៅ​​​​ដោយបាក់​​តេរី​ ​​​មេរោគ​​​​​​​​​ច្រើន​​ប្រភេទ ដែល​​​​​អាច​​​ឆ្លង​​​​ចូល​​ទោ​​ក្នុង​​រាង​​កាយ​​ បង្ក​​​ជា​​​​​ជំងឺ​​ផ្សេងៗ​​។ ​​ដើម្បី​​​ការពារ​​​ខ្លួន​​​ពី​​​​​​ហានិភ័យ​​ទាំង​​នោះ​​​​ ស្រីៗ​​​ត្រូវ​​​​ដឹង​​​​​ពី​​​គន្លឹះ​​​សំខាន់ៗ។

១. ចុច​ទឹក​​​​មុន​​​​ប្រើ​​​ប្រាស់​​បង្គន់

​ចុច​ទឹក​​​​មុន​ពេល​​​​​ប្រើ​​​ប្រាស់​​ ​​​​ដើម្បី​​ឲ្យ​​​មេរោគ​​​​ភាគ​​​​ល្អិត​តូចៗ​​ដែល​ជាប់​​​នៅ​​​​​​​ចាន​​​បង្គន់​​ ​​​មើល​​​នឹង​​ភ្នែក​​ទទេ​​​​មិន​​ឃើញ ​​​​ហូរ​ទៅ​​​​​តាម​​ទឹក​​​ និង​​មាន​​​សុវត្ថិភាព​​ជាង​​មុន។

២. ​​​បាញ់​​​​​​ទឹក​​អាកុល

​​​​​ទិញ​​​​​ដប​​​​​​ទឹក​​អាកុល​​​​​​​ ​​យក​​​​​តាម​​​ខ្លួន​​​​​​​​​រាល់​​ពេល​​​​​​​ចូល​​បង្គន់​​ ​​​​សម្រាប់​​បាញ់​​នៅ​​​ជុំ​​វិញ​​​​​​​​​​​​​​​​​មាត់​​​បង្កន់​​​ ទុក​​​​បន្តិច​​​សិន​​​​​​​​​​ចាំ​​អង្គុយ។

៣. ​​​​ប្រើ​​​​​​ក្រដាស​​​​សើម​ឬ​​ក្រដាស​​​ស្ងួត​​​​

​​​​​​​​​​​​​​​​​​​​​​​​ពេល​បាញ់​​​ទឹក​​​​​អាកុល​​​ហើយ គិត​ថា​​​នៅ​​មិន​ទាន់​​មាន​​សុវត្ថិភាព​​គ្រប់​គ្រាន់​​​ ​អាច​​ជូត​​​​​ក្រដាស​​​​សើម​​​​ឬ​​ក្រដាស​​​ស្ងួត​បន្ថែម​​ពី​​​​​​​លើ​​​កាន់​​​​​​​​​​តែ​​ល្អ។

៤. មិន​​ត្រូវ​​​​​​ប្រើ​​​ប្រាស់​​​​​យូរ​ពេក

​​​​​​​​​បើ​​នៅ​ផ្ទះ​​​​​​​​ប្រើ​​​បង្គន់​​ផ្ទាល់​​ខ្លួន​​​ ចង់​​​អង្គុយ​​យូរ​​ប៉ុណ្ណា​​ក៏​​មិន​​អី​​ដែរ​​​​ ​​តែ​​​​​​​​សម្រាប់​​បង្គន់​​សាធារណៈ​​​​​​​​​​ ​​មិន​​ត្រូវ​​ប្រើ​​ប្រាស់​​​​​យូរ​ពេក​​ទេ ព្រោះ​​​មេរោគ​​​​​​​​​​ងាយ​​នឹង​​​ឆ្លង​​​​​​​មេរោគ​​​​​ខ្លាំង​​ណាស់​។

៥. មិន​​​​អង្គុយ​​​​ស៊ប់

​​​​​​​​​បើ​​​នៅ​​តែ​​​​ខ្វះ​​​​ទំនុក​​​​​ចិត្ត​ទៀត ជម្រើស​​​​ដ៏​​ល្អ​​​បំផុត​​​ គឺ​​​​មិន​​​​​​​​​​​អង្គុយ​​​​ស៊ប់​ ឬ​​​មិន​​ប៉ះ​​​ផ្ទាល់​ជាមួយ​​នឹង​​​​​​​​​​​ចាន​​​​បង្គន់​តែ​​​​​ម្តង៕

​​​​​​​​​​​ចុចអានបន្ត៖ វិធី​​សាស្រ្ត​​​​ការពារ​​​​​​​​​ខ្លួន​​​​ឯង​​​​​​​កុំ​ឲ្យ​​​​​​​​ដេក​​ត បន្ទាប់​ពី​​​​​​​​បិទ​​​ម៉ោង​​រោទ៍​​ហើយ

ប្រភព៖ ladytips ប្រែ​សម្រួល៖ ដេត ឈុនអ៉ី