វិធី​​សាស្រ្ត​​​​ការពារ​​​​​​​​​ខ្លួន​​​​ឯង​​​​​​​កុំ​ឲ្យ​​​​​​​​ដេក​​ត បន្ទាប់​ពី​​​​​​​​បិទ​​​ម៉ោង​​រោទ៍​​ហើយ

  • 2019-01-16 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​​​ទម្លាប់​​​​​​​​អាក្រក់​​មួយ​​​ចំនួន​​ដែល​​​ពិបាក​​​កែ​​​ជាង​គេ​​​​​​ គឺ​​​​​​​​​​​ពេល​​នាឡិកា​​​​រោទ៍​​​ចង់​​​​ផ្ទុះ ​​យក​​​​​​​ដៃ​​​​​​​ចុច​បិទ​​​ហើយ ​ឆ្លៀត​ដេក​​ត​​​ទៅ​​វិញ​​​​ទៀត​។ ដោយ​​​សារ​​​​​តែ​​​​​​​​ពេល​​​​​យប់​ ជប់​​​​លៀង​​​ជ្រុល​​​ម៉ោង​​​​ ​​​​​​នៅ​លេង​​ហ្គេម នៅ​​ចុច​​​​​​ទូរសព្ទ...​​​​​​​​​​ទើប​​​ព្រឹក​ឡើង​​​​​​​​​ថ្ងៃ​​រះ​​ ​​​​​​បើក​ភ្នែក​​មិន​​កើត​​​ងើប​​​​​ក៏​​មិន​ចង់​រួច។ ​​​ហេតុ​​នេះ​​​ត្រូវ​​​​​​​រក​​​​​​​​ដំណោះ​​​ស្រាយ​​ជា​បន្ទាន់​​​ហើយ បើ​​​​​​​​​​​​​​​ខ្លួន​​​​​​​​​ជាប់​​​ជាមួយ​​គ្រែ​​​​​​​យូរ​​ពេក ធ្វើ​​​ម៉េច​​​​​អាច​​​​ដើរ​ទាន់​គេ​​​​នោះ?

ដំណោះ​​​ស្រាយ​​ទី​១៖ ហាម​​ផឹក​​​​​​​កាហ្វេ ឬ​​​ភេសជ្ជៈ​​​​ប៉ូវ​​​កម្លាំង​​គ្រប់​​​​ប្រភេទ

​​​​​​​​បន្ទាប់​ពី​​​​ម៉ោង​​​​​​៣​​ល្ងាច ​​​​​​​​​​​​ហាម​​​​​ដាច់​​​​​​​ខាត​​​​យក​​ជាតិ​​កាហ្វេអ៊ីន​​​ចូល​​​ខ្លួន ព្រោះ​​​​​​​​​​វា​​​​​​​អាច​​ធ្វើ​​ឲ្យ​​អ្នក​​គេង​​​ពុំ​​​លក់។ បើ​​​​​ចង់​​​ក្រោក​​​​លឿន​​​​ពេល​​​​ព្រឹក ​ហាម​​​​ខ្ជិល​​​​នៅ​ពេល​​ថ្ងៃ​​​​​​ដូច​​ជា​​ការ​​​គេង​​​ច្រើន​​ជា​​ដើម។ ​​​ស្តាប់​​​​​ចម្រៀង​​​​​​​​​​​​​​​​ ផឹក​​​ទឹក​​ដោះ​គោ ឬ​​​តែ​​​​​​​​​ក្តៅ​​​​អ៊ុនៗ​​​​​​ មុន​ពេល​​ចូល​គេង​​ អាច​​ជួយ​​​ឲ្យ​​​រាង​​កាយ​​​​​​​ធូរ​​​​ស្បើយ​​​ គេង​​លក់​​​ស្កប់​​ស្កល់។

ដំណោះ​​​ស្រាយ​​ទី២៖ ​​​​កំណត់​​​ម៉ោង​​ទូរសព្ទ​​​​​​​បិទ​​​​ដោយ​​​​​​ស្វ័យ​​ប្រវត្តិ

​​​​ជៀស​​​​វាង​​នៅ​​​ចុច​ទូរសព្ទ មើល​​​រឿង​​ភាគ​​​​​ក្នុង​ទូរទស្សន៍​​​​​​​ដល់​​យប់​​ជ្រៅ ព្រោះ​​​​​ពន្លឺ​​​​ចេញ​​ពី​​​ឧបករណ៍​ទាំង​​នោះ​​​​​ អាច​​បង្ក​​​​​​​ផល​​​ប៉ះ​ពាល់​​​​ដល់​​ខួរ​​ក្បាល ភ្នែក ​និង​ពិបាក​គេង។ លេង​​​កាន់​​​តែ​​​យូរ​​ ពេល​​​​ក្រោក​ឡើង​​កាន់​តែ​ឈឺក្បាល​​​​ធេងធោង​។ ហេតុ​​​​នេះ ត្រូវ​​​​​​​ដឹង​​បី​​របៀប​​​​​កំណត់​​​ម៉ោង​​ទូរសព្ទ​​​​​​​បិទ​​​​ដោយ​​​​​​ស្វ័យ​​ប្រវត្តិ និង​​​​​បើក​​ឡើង​​​វិញ​​​ពេល​​ម៉ោង​​​រោទ៍ ​​​ទើប​គ្មាន​​អ្វី​​​អាច​​​​រំខាន​អ្នក​បាន​។

ដំណោះ​​​ស្រាយ​​ទី៣៖ ផឹក​​​ទឹក

ភ្ញាក់​ឡើង​ភ្លាមផឹក​​ទឹក​​ភ្លែត មាន​​ប្រយោជន៍​​ច្រើន​ខ្លាំង​នឹក​​ស្មាន​មិន​​ដល់ ថែម​​ទាំង​​ធ្វើ​​​​​ឲ្យ​​​រាង​​​កាយ​មាន​​ថាមពល​​​​​​​​​ និង​​ជួយ​​លាង​​សម្អាត​​​​ក្រពះ​​ពោះ​វៀន។​

ដំណោះ​​​ស្រាយ​​ទី៤៖ ពត់​​​ខ្លួន​​​​​​

ញ៉ាំ​​ទឹក​​​ហើយ​​​​​​​​​​​​​កុំ​​ភ្លេច​ពត់​​ខ្លួន​​​ ​​​​​​​​ដើម្បី​​​​ជួយ​​ឲ្យ​​ឈាម​​​​​​​​​​​​​​រត់​​​ស្រួល ​​រាង​​​​កាយ​​ឆាប់​​​ស្វាង។ បើ​​អាច​​​ហាត់​​ប្រាណ​​​បន្ថែម​កាន់​​​​​តែ​​ល្អ​​​​​​​ចំពោះ​​​​សុខភាព។

ដំណោះ​​​ស្រាយ​​ទី៥៖ ​​​បើក​​​​​​​​​​​ចម្រៀង​​​កន្ត្រាក់​​អារម្មណ៍

​​​បើក​​​​​​​​​​​​​​​​​​​​​​​​ចម្រៀង​​​កន្ត្រាក់​​អារម្មណ៍​ណា​​ដែល​អ្នក​​​ចូល​ចិត្ត​​ ​​​​​​​​អាច​ធ្វើ​​ឲ្យ​​​រាង​​កាយ​​​​ផ្លាស់​ប្តូរ​តាម​ចង្វាក់​​ភ្លេង អារម្មណ៍​​ស្រស់​ស្រាយ​ សប្បាយ​​កាត់​ព្រឹក​​តែ​​ម្តង៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម