លក្ខណៈសម្បតិ្ដពិសេសៗរបស់មនុស្សស្រីចូលចិត្តសត្វ គ្រប់គ្នាមិនធ្លាប់ដឹង
- 2020-05-05 09:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លក្ខណៈសម្បតិ្ដពិសេសៗរបស់មនុស្សស្រីចូលចិត្តសត្វ គ្រប់គ្នាមិនធ្លាប់ដឹង
ក្រៅរូបរាងស្អាត និង ភាពឈ្លាសវៃរបស់នារី តើបុរសគួរសង្កេតត្រង់ចំណុចណាទៀត ដើម្បីដឹងពីលក្ខណៈសម្បតិ្តរបស់នាង? គឺត្រូវសង្កេតមើលថានាងជាមនុស្សចូលចិត្តសត្វឬក៏អត់។
ការស្រាវជ្រាវមួយនៅសហរដ្ឋអាមេរិកបានឲ្យដឹងថា មនុស្សដែលចូលចិត្តសត្វជាមនុស្សជាដែលឧស្សាហ៍ប្រើប្រាស់អារម្មណ៍ក្នុងការរស់នៅប្រចាំថ្ងៃជាងអ្នកដទៃ តែមិនមែនបានន័យថាគេមិនចេះគ្រប់គ្រងអារម្មណ៍នោះទេ។ មនុស្សស្រីស្រលាញ់សត្វច្រើនមានក្ដីអាណិតអាសូរចំពោះទាំងមនុស្ស និង សត្វ ហើយមានចិត្តទូលាយ ចេះជួយយកអាសារគេគ្រប់គ្នា ជាពិសេសមិត្តភក្ដិ និង បងប្អូន ព្រោះនាងជាមនុស្សដែលយល់ពីសុខទុក្ខរបស់គេឯងជាងអ្នកណាទាំងអស់។
ក្រៅពីមានចិត្តទូលាយ និង អាណិតស្រឡាញ់គេឯង នាងថែមទាំងមានអត្តចរិតរួសរាយរាក់ទាក់ និង ងាយចុះសម្រុងទៀតផង។ បើអ្នកបាននៅជាមួយមនុស្សប្រភេទនេះ អ្នកច្បាស់ជាត្រេកអរ និង សប្បាយរីករាយគ្រប់ពេលជាមិនខាន ព្រោះនាងជាមនុស្សដែលពោរពេញដោយការគិតវិជ្ជមាន និង បែបសប្បាយៗ។
មិននិយាយលេងសើចទេ មនុស្សស្រីស្រឡាញ់សត្វជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់ ហើយមិនចេះពឹងពាក់គេផ្ដេសផ្ដាសឡើយ។ និយាយរួម បុរសៗមិនគួរមើលរំលងលក្ខណៈពិសេសទាំងនេះទេពេលមើលចិត្តនរណាម្នាក់ បើសិនចង់មានក្ដីសុខជាមួយគ្នា និងឲ្យទំនាក់ទំនងនោះឋិតឋេរបានយូរអង្វែង ៕
ចុចអានបន្ត៖ សញ្ញាទាំង ៥ បង្ហាញថា អ្នកមិនបានស្រឡាញ់ខ្លួនឯងដូចដែលអ្នកគិតឡើយ