នារី​ចូល​រួម​បាតុកម្ម​ឲ្យ​បើក​​ក្រុង​ឡើង​វិញ​នៅ​អាមេរិក ពេល​នេះ​បាន​ឆ្លង​កូវីដ១៩​ហើយ

  • 2020-04-30 03:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យោង​តាម​បណ្ដាញ​ព័ត៌មាន​នានា នារីដែល​បាន​ឆ្លង​វីរុស​កូវីដ១៩​ហើយ​នេះ ត្រូវ​បាន​គេ​ដាក់​ឲ្យ​នៅ​​ដាច់​ដោយ​ឡែក​នៅផ្ទះ ហើយ​លែង​ចូល​រួម​ធ្វើ​បាតុកម្មទៀត​ហើយ។

យោង​តាម​បណ្ដាញ​ព័ត៌មាន New York Post នារី​អាមេរិក​ឈ្មោះ Audrey Whitlock អ្នក​កាន់​ទំព័រ និង​ក្រុម Facebook ឈ្មោះ ReOpen NC (បើក​ក្រុង Carolina ឡើង​វិញ)​ ដែល​មាន​សមាជិក ៦៩០០០នាក់ ត្រូវ​បាន​អជ្ញាធរ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ ពេល​គេ​បាន​​រក​ឃើញថា​នាង​មានផ្ទុក​មេរោគ Covid -19។

“ខ្ញុំ​បានផ្ដាច់​ខ្លួន​នៅ​ដោយ​ឡែក​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ហើយ។ ពីពេល​នេះ​តទៅ ខ្ញុំ​នឹង​មិន​ចូល​រួម​កម្មវិធី​ណា​របស់ ReOpen NC ទៀត​ឡើយ” Audrey ប្រាប់​បណ្ដាញ​ព័ត៌មាន។

ខណៈ​មេដឹកនាំ​កំពុង​ត្រូវ​ផ្ដាច់​ខ្លួន​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​នោះ ក្រុម ReOpen NC នៅ​តែ​ធ្វើ​កម្មវិធី២​ដើម្បី​បាតុកម្ម​ឲ្យ​បើក​ក្រុង Carolina ឡើង​វីញ ដោយ​គោលដៅ​របស់​ពួក​គេ​គឺ​ចង់​ឲ្យ​អជ្ញាធរ​ឆាប់​បើក​ក្រុង​នេះ​ឡើង​វិញ​មុន​ថ្ងៃ​ទី ៨ ខែ​ឧសភា។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា​ កា​រ​បាតុកម្ម​នេះ​មាន​អ្នក​ចូល​រួម​១០០​នាក់ និង​គ្មាន​អ្នក​ណា​ពាក់​ម៉ាស​ទាំង​អស់ ដែល​បណ្ដាល​ឲ្យ​មេ​ក្រុម​របស់​ពួក​គេ​បាន​ឆ្លងមេរោគ​នេះ៕

អានបន្ត៖ ​ ចង់​ធ្វើ​ជា​អ្នក​លក់​នំ តែ​ព្រហ្មលិខិត​កំណត់​ឲ្យ​ធ្វើ​អ្នក​កំប្លែង​វិញ

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម