ចង់ធ្វើជាអ្នកលក់នំ តែព្រហ្មលិខិតកំណត់ឲ្យធ្វើអ្នកកំប្លែងវិញ
- 2020-04-29 02:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ធ្វើជាអ្នកលក់នំ តែព្រហ្មលិខិតកំណត់ឲ្យធ្វើអ្នកកំប្លែងវិញ
ស្ដាប់តាមសម្ដីម្ដាយ នារីវ័យ២៧ឆ្នាំ មកពី ប្រទេសវៀតណាម បានហាត់រៀនធ្វើនំក្រែងថ្ងៃក្រោយមានរបរលក់ដូរនឹងគេ តែព្រហ្មលិខិត ហាក់លេងសើចនឹងនាងពេកហើយ ដ្បិតស្នាដៃរបស់នាងធ្វើនាំឲ្យគេសើចចង់គាំង។
ដោយសារតែខ្លាច កូនស្រីថ្ងៃក្រោយមិនចង់ធ្វើការ ហើយវិលមកបើកជំនួញផ្ទាល់ខ្លួនវិញ ទើបម្ដាយរបស់នាងម្នាក់ឈ្មោះ H .Y មកពីប្រទេសវៀតណាម បានឲ្យកូនទៅរៀនវគ្គធ្វើនំ។ ដោយស្ដាប់តាមសម្ដីម្ដាយ គួបផ្សំនឹងខ្លួនចូលចិត្តធ្វើនំដែលនោះ នារីវ័យ២៧ឆ្នាំរូបនេះ ក៏ទៅរៀននឹងគេនឹងឯង។
នំដែលនាងរៀនធ្វើនោះគឺ នំប៉ាវរូបកូនជ្រូកដែលគេតែងលក់តាមអនឡាញ។ បំណងរបស់នារីនេះគឺ ដោយសារតែពេលនេះមនុស្សមិនសូវចេញក្រៅបាន ដូចនេះធ្វើហើយ នាងអាចលក់អនឡាញក៏បាន។
យ៉ាងណាក្ដី វាសនាហាក់លេងសើចនឹងនាងពេក ដ្បិតក្រោយពេលផលិតផលសម្រេចរបស់នាងត្រូវបានបង្ហោះឡើងលើអ៊ីនធឺណិត មិនត្រឹមមិនបានគេទិញនោះឡើយ ថែមទាំងធ្វើឲ្យគេសើចសឹងគាំង។ អ្នកប្រើបណ្ដាញសង្គមបានឲ្យដឹងថា នាងអាចប្ដូរអាជីពទៅជាតារាកំប្លែងវិញ ដ្បិតនាងមានដុងខាងនេះជាង។ គួរបញ្ជាក់ផងដែរថា ក្រៅពីនំប៉ាវរូបជ្រូក នាងក៏ច្នៃនំប៉ាវរូបឆ្មា និងនំប៉ាវកាំប្រម៉ាផងដែរ ដែលសុទ្ធតែធ្វើឲ្យគេសើចទាំងអស់៕