អត្ថប្រយោជន៍​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នៃការញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ជា​រៀង​រាល់​ព្រឹក​

  • 2020-04-23 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ទទួល​ទឹក​គឺ​សំខាន់​ណាស់​សម្រាប់​ការ​រស់​នៅ​របស់​មនុស្ស​ ប៉ុន្តែ​រឹត​តែ​ប្រសើរ​ទៀត​នោះ បើ​អ្នក​អាចទទួលទាន​ទឹក​ក្ដៅ​ឧណ្ហៗជារៀងរាល់ព្រឹក​​ ព្រោះវា​បាន​ផ្ដល់​នូវ​អត្ថប្រយោជន៍​យ៉ាង​ច្រើន​​ហួស​ស្មាន​ដល់​អ្នក ៖

១. ការពារ​កុំ​ឲ្យ​ចាស់​មុន​អាយុ​

ទឹក​ក្ដៅ​អាច​ជួយ​សំអាត​ជាតិពុល​ចេញ​​ពី​រាង​កាយ។ លើស​ពី​នេះ​ទៀត​វា​អាច​ជួយ​ឲ្យ​កោសិកា​ស្បែក​ជួសជុល​ដែល​អាច​នាំ​​ឲ្យ​ស្បែក​អ្នក​ស្រស់​ស្អាត​ ហើយ​មើល​ទៅ​ក្មេង​ជាង​មុន។

រូបតំណាង

**២. សម្រាល​នូវ​ការ​ឈឺ​ចាប់​**

វា​ពិត​ជា​មាន​ប្រសិទ្ធភាព​ក្នុង​ការ​​បំបាត់​ការ​ឈឺ​ចាប់​ពេល​មក​រដូវ​។​ ម្យ៉ាង​ទៀត​ទឹក​ក្ដៅ​ឧណ្ហ​ៗ​គឺ​ជា​ឱសថ​សម្រាប់​បន្ថយ​ការ​ឈឺចាប់​គ្រប់​ប្រភេទ​ដែល​វា​ធ្វើ​ឲ្យ​ឈាម​រត់​កាន់​តែ​ប្រសើរ​ឡើង និង​ជួយ​សម្រួល​សាច់ដុំ​នៃ​រាងកាយ។

៣. ជួយ​សម្រក​ទម្ងន់​

ការ​ផឹក​ទឹក​ក្ដៅ​ឧណ្ហ​ៗ​នៅ​ពេល​ព្រឹក​មាន​ប្រយោជន៍​ណាស់​ក្នុង​ការ​ជួយ​ឲ្យ​អ្នក​ស្រក​ទម្ងន់​ ព្រោះ​វា​បង្កើន​សីតុណ្ហភាព​ក្នុង​ខ្លួន​របស់​អ្នក​ដែល បង្កើន​អត្រា​ការ​រំលាយ​អាហារ​ និង​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​របស់​អ្នក​។

៤. ជំនួយ​ដល់​ការ​រំលាយ​អាហារ​

ផឹក​ទឹក​ក្ដៅ​ឧណ្ហ​ៗ​​នៅ​ពេល​ព្រឹក​វា​នឹង​ជំរុញ​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក​​ដែល​ធ្វើ​ឲ្យ​អាហារ​ដែល​អ្នក​ញ៉ាំ​ឆាប់​រំលាយ​និង​ជួយ​ឲ្យ​រាងកាយ​របស់​អ្នក​កាន់​តែ​ប្រសើរ​ឡើង​។

៥. ជួយ​ឲ្យ​ឈាម​រត់​បាន​ស្រួល​

ការ​ដែល​ទទួលទាន​ទឹក​ក្ដៅ​ឧណ្ហ​ៗ​នៅ​ពេល​ព្រឹក​ គឺ​អាច​ជួយ​លាង​សម្អាត​ជាតិ​ពុល​ដែល​មាន​វត្តមាន​ទូ​ទាំង​រាង​កាយ​ដែល​ជួយ​ ចរាចរ​ឈាម​បាន​ល្អ​ និង​ លុប​បំបាត់​ការ​រត់​មិន​បាន​ល្អ​នៃ​ឈាម​ ហើយ​ថែមទាំង​ជួយ​ដល់​លំហូរ​ឈាម​ទៀតផង។

៦. សម្រួល​ដល់​ការ​ទល់​លាមក

ការ​ផឹក​ទឹក​ក្តៅ​ឧណ្ហ​ៗ​មុន​ពេល​ដែល​អ្នក​បាន​បរិភោគ​អ្វី​នោះ​ វា​អាច​ជួយ​បង្កើន​ចលនា​ពោះវៀន​របស់​អ្នក​ដែល​អាច​ជួយ​ឲ្យ​អ្នក​ស្រួល​ក្នុង​ការ​បន្ទោបង់​​និង កាត់​បន្ថយ​​ការ​ទល់​លាមក​បាន​យ៉ាង​ប្រសើរ។

៧. សម្រួល​ដល់​ការ​គេង​

ការ​ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​​ក្នុង​កំឡុង​ពេល​ញ៉ាំ​អាហារ​ពេល​ព្រឹក​ ជា​ពិសេស​អាហារ​ពេល​ល្ងាច​ និង​ មុន​ពេល​ចូល​គេង​ គឺ​វា​បាន​ជួយ​ឲ្យ​រាង​កាយ​អ្នក​សម្រាក ហើយ​សម្រួល​ដល់​ប្រព័ន្ធ​ប្រសាទ​អ្នក​ ដែល​ធ្វើ​ឲ្យ​អ្នក​គេង​លក់​ស្រួល​ និង​មិន​ធ្វើ​ទុក​អ្វី​ដែល​ប៉ះពាល់​ដល់​ដំណេក​អ្នក​។

រូបតំណាង

ដូច្នេះ​អ្នក​គួរ​តែ​ព្យាយាម​ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​នៅ​ពេល​ព្រឹក​ ក៏​ដូច​ជា​ពេល​ដែល​ញ៉ាំ​អាហារ​ល្ងាច​រួច​ព្រោះ​វា​មាន​ប្រយោជន៍​ខ្លាំង​ណាស់​ដល់​សុខភាព​អ្នក

ប្រភព៖ lifehack ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម