បើអ្នកធ្វើការនៅផ្ទះ កុំភ្លេចធ្វើរឿង ៦ យ៉ាងនេះឲ្យមានប្រយោជន៍

  • 2020-03-25 03:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយសារតែការរីករាលដាលនៃជំងឺ COVID-19 នៅក្នុងប្រទេសកម្ពុជាបានប្រកាសឲ្យសាលាទាំងអស់បិទ នៅ​តាមក្រុមហ៊ុនឯកជន ស្ថាប័នរដ្ឋមួយចំនួនបានតម្រូវឲ្យបុគ្គលិកធ្វើការពីផ្ទះប្រសើរជាង​នៅការិយាល័យ​ផ្ទាល់។ នេះជាឱកាសមួយដ៏ល្អប្រសិនបើអ្នកជាបុគ្គលិកម្នាក់ដែលធ្វើការពីផ្ទះ។ ហេតុដូចនេះហើយ ការធ្វើការ​នៅ​ផ្ទះ​នឹងកាន់តែមានប្រយោជន៍ជាងការធ្វើការ​នៅការិយាល័យប្រសិន​បើអ្នកចេះប្រើប្រាស់​ពេល​វេលា​ឲ្យមាន​ប្រ​យោជន៍។ ដូច្នោះរឿង ៦ យ៉ាងដែលអ្នកគួរធ្វើអំឡុងពេលធ្វើការនៅផ្ទះរួមមាន៖

១. ចំណាយពេលថែទាំខ្លួនឯងនិងគ្រួសារ

រូបតំណាង

ជាដំបូង អ្នកត្រូវចងចាំទុកថា សុខភាពផ្លូវកាយនិងផ្លូវចិត្តរបស់អ្នកពិតជាមានសារសំខាន់ណាស់ ដូច្នោះ​អ្នក​ត្រូវ​ចំណាយពេលហាត់ប្រាណដូចជាការហាត់យូហ្គា រត់ ដើរ និងជិះកង់ជុំវិញផ្ទះជាដើម។

២. រៀនវគ្គថ្មីៗតាមប្រព័ន្ធអុីនធើណេត

រូបតំណាង

នៅពេលអ្នកមិនអនុញ្ញាតឲ្យចេញពីផ្ទះ អ្នកអាចចំណាយពេលឲ្យមានប្រយោជន៍តាមរយៈការរៀនវគ្គខ្លីៗ​ដូច​ជា ការសរសេរកូដ ការកាត់តវីដេអូ ការកាត់តសម្លេង វគ្គភាសាអង់គ្លេសបន្ថែម និងវគ្គផ្សេងៗទៀត​ដែលផ្តល់​ចំ​ណេះ​ដឹងថ្មីៗដល់ខ្លួនអ្នកផ្ទាល់។

៣. រំលឹកការងារឬគម្រោងចាស់ៗ

រូបតំណាង

អំឡុងពេលធ្វើការនៅការិយាល័យអ្នកប្រហែលជាមានការងារជាច្រើន អ្នកអាចយកពេល​ធ្វើការនៅផ្ទះ​ដោយ​ពិនិត្យ​មើលគម្រោង ចំនួនលេខ ទិន្នន័យផ្សេងៗមកពិនិត្យមើលឲ្យច្បាស់ ព្រោះការ​ពិនិត្យ​មើល​ឡើង​វិញ​នឹង​ជួយ​អ្នក​ឲ្យចងចាំពីវិធីធ្វើ ក៏ដូចជាស្វែងរកចំណុចខ្វះខាតជាដើម។

៤. គិតអំពីការងារថ្ងៃអនាគត

ស្របពេលដែលអ្នកកំពុងសិក្សាផងនិងធ្វើការផង អ្នកគប្បីចំណាយពេលគិតថាថ្ងៃអនាគតអ្នកចង់ធ្វើអ្វី។ បើ​អ្នក​សម្រេចចិត្តត្រូវហើយ អ្នកត្រូវរៀបគម្រោងថាតើគួរចាប់ក្តីស្រម៉ៃ​មួយនោះឲ្យបានសម្រេចតាមរបៀប​ណា​?

៥. រក្សាទំនាក់ទំនងល្អជាមួយមិត្តភ័ក្តិ និង ក្រុមការងារ

មិនថាអ្នកនៅឆ្ងាយប៉ុនណាទេ សូមអ្នករក្សាចំណងមិត្តភាពរបស់អ្នកជាមួយមនុស្សដែលអ្នកធ្លាប់ទាក់ទងឲ្យ​នៅ​ដដែល។ ពំនោលនេះ មិនមែនឲ្យអ្នកត្រូវទៅជួបផ្ទាល់នោះទេ ព្រោះសម័យបច្ចេកវិទ្យាហើយ អ្នកអាច​ទាក់​ទង​ពួកគេ​តាមរយៈ​បណ្តាញសង្គមបានគ្រប់ពេលវេលាដោយសួរសុខទុក ចែករំលែកចំណេះដឹងថ្មី និង​បទ​ពិសោធន៍​ជាដើម។

៦. ធ្វើរឿងសប្បាយៗនៅផ្ទះ

រូបតំណាង

ប្រាកដណាស់នៅតែផ្ទះមិនបានចេញក្រៅ អ្នកអាចនឹងអផ្សុកស្លាប់ប្រសិនបើអ្នកគ្មានធ្វើអ្វីសោះ។ អំឡុងទំនេរ អ្នក​អាច​យកពេលមួយចំនួនបង្កើតរឿងសប្បាយៗដូចជា ច្រៀងខារ៉ាអូខេ មើលភាគយន្តបុរាណៗឬឆាក​កំប្លែង​ជាមួយ​គ្រួសារ រៀនធ្វើម្ហូម បង្អែម និងការងារផ្ទះជាច្រើនមុខរាប់មិនអស់ថែមទៀតបាន៕

រូបភាព៖ Pinterest

ចុចអានបន្ត៖

ឆ្ងាញ់​ទៀត​ហើយ! រូប​មន្ត​​ស្លាប​មាន់​បំពង​និង​ទឹក​ជ្រលក់​ហឹរ​ឆ្ងាញ់​ជាប់​មាត់

អត្ថបទ៖ សុវណ្ណ ស្រីពីន