បង្កើនការផ្តោតអារម្មណ៍សម្រាប់កន្លែងធ្វើការពីផ្ទះ តាមរបៀបរៀបចំទាំងនេះ
- 2020-04-07 06:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បង្កើនការផ្តោតអារម្មណ៍សម្រាប់កន្លែងធ្វើការពីផ្ទះ តាមរបៀបរៀបចំទាំងនេះ
បរិយាកាសនៃកន្លែងធ្វើការរញ៉េរញ៉ៃគ្មានរបៀបរៀបរយ អាចបង្កផលប៉ះពាល់ ធ្វើឲ្យអ្នកពិបាកក្នុងការផ្តោតអារម្មណ៍លើការងារ។ ប្រសិនបើអ្នកត្រូវផ្លាស់ប្តូរពីការធ្វើការនៅការិយាល័យ មកធ្វើការនៅឯផ្ទះវិញ គួរគិតគរៀបចំកន្លែងអង្គុយឲ្យបានត្រឹមត្រូវ។ ទោះជាមិនចង់ចំណាយលុយទិញរបស់របរផ្សេងៗ អ្នកក៏អាចយកអ្វីដែលមានស្រាប់មកលម្អបន្ថែមក៏បានដែរ សំខាន់អាស្រ័យលើចំណង់ចំណូលចិត្តផ្ទាល់ខ្លួន។
បន្ថែមការដាក់តាំងរបស់ផ្សេងៗដែលអ្នកចូលចិត្តដូចជារូបថតជាដើម
លម្អដោយភ្លើងភ្លឺផ្លេកនិងថូផ្កា
ការរៀបចំបែបសាមញ្ញៗមិនស្មុគស្មាញច្រើន
មានធ្នើរសម្រាប់ដាក់តាំងសម្ភារនានា
បន្ថែមអំពូលភ្លើងនិងនាឡិកានៅខាងលើ
មានខ្សែព្យួរមើលទៅកាន់តែ Cute
ស័ក្តិសមសម្រាប់អ្នកដែលស្រលាញ់ពណ៌សខ្លាំង
តុបតែងដោយមានដាក់ថូផ្កាសិប្បនិម្មិតរួមទាំងប្រតិទិន
អាចជ្រើសរើសជ្រុងណាមួយនៅក្នុងបន្ទប់គេងរបស់អ្នក
មានជ័រព្យួរជញ្ជាំង ដែលអាចដាក់របស់របរតូចៗ មិនឲ្យរប៉ាត់រប៉ាយ
ជ្រើសរើសតុដែលមានលក្ខណៈបែបច្នៃប្រឌិតទាក់ទាញ
ជ្រើសរើសជ្រុងណាមួយ ដែលមានខ្យល់អាកាសឬពន្លឺគ្រប់គ្រាន់
ការលម្អស្ទីលពណ៌សខ្មៅ
ការតុបតែងបន្តិចបន្តួចបំផុត
កាន់តែងាយស្រួលសម្រាប់អ្នកដែលមានទីធ្លាតូច
តុដែលមានភាពទាក់ទាញឃើញហើយគួរឲ្យចង់អង្គុយធ្វើការ
បន្ថែមកម្រាលជើងនិងធ្នើរសម្រាប់ដាក់ឥវ៉ាន់
តុដែលមានទំហំតូចល្មម
ការរៀបចំបែបស្រគត់ស្រគំ
តុធ្វើការរើបចំស្អាតយ៉ាងណាក៏ដោយ កុំភ្លេចបែងចែកពេលវេលាសម្រាកខ្លះ ដើម្បីជួយឲ្យអារម្មណ៍ស្រស់ថ្លា បន្តការងារទៅមុខទៀត៕
រុបភាព៖ Pinterest
ចុចអានបន្ត៖ របៀបហ្វឹកហាត់ខ្លួន ធ្វើការពីផ្ទះឲ្យមានប្រសិទ្ធភាព មិនធុញទ្រាន់